បរទេស៖ ពួកសកម្មប្រយុទ្ធឥស្លាម អាល់សាបាប តាមសេចក្តីរាយការណ៍ បានធ្វើការវាយប្រហារមូលដ្ឋានកងទ័ពជាតិសូម៉ាលី នៅថ្ងៃសៅរ៍នេះ ហើយកងទ័ពបាននិយាយប្រាប់ថា ទាំងសងខាងសុទ្ធតែមានអ្នករងគ្រោះ ប៉ុន្តែបច្ចុប្បន្ននេះ កងទ័ពកំពុងតែធ្វើការគ្រប់គ្រងលើមូលដ្ឋានទ័ពទាំងនោះ។ សាក្សីឃើញហេតុការណ៍បាននិយាយថា មូលដ្ឋានទ័ព ដែលស្ថិតនៅចម្ងាយប្រហែល ១០០គីឡូម៉ែត្ រភាគនិរតីនៃរដ្ឋធានី Mogadishu នោះ គឺត្រូវបានរងការវាយប្រហារដោយគ្រាប់បែកចំនួនពីរគ្រាប់ ហើយគ្រាប់បែកទី៣មួយគ្រាប់ បានផ្តោតគោលដៅលើក្បួនរថយន្តកងទ័ពមួយ ដែលចេញពីរដ្ឋធានី ដើម្បីប្រញាប់ទៅកាន់មូលដ្ឋានទ័ពទាំងនោះ...
ភ្នំពេញ៖ លោក ទៀ សុខា ប្រធានសមាគមចលនាយុវជនកម្ពុជា (ក្រុម១៥៧) សាខាខេត្តព្រះសីហនុ កាលពីថ្ងៃទី៣ ខែមេសា ឆ្នាំ២០២១ បានចាត់ឲ្យសមាជិក សមាជិកា សមាគមចលនាយុវជនកម្ពុជា (ក្រុម១៥៧) សាខាខេត្តព្រះសីហនុ នាំយកអំណោយមួយចំនួន ទៅឧបត្ថម្ភជូន ក្រុមការងារជួរមុខ កងកម្លាំងប្រចាំការ របស់រដ្ឋបាលខេត្តព្រះសីហនុ ចំនួន១៧គោលដៅ ។...
ភ្នំពេញ ៖ ព្រឹកថ្ងៃអាទិត្យ ៧រោច ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី ០៤ ខែមេសា ឆ្នាំ ២០២១ លោក ជា សុខនី នាយករងខុទ្ទកាល័យ តំណាងលោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក...
បរទេស៖ ទូរទស្សន៍រដ្ឋអ៊ីរ៉ង់ Press TV បានរាយការណ៍នៅថ្ងៃសៅរ៍នេះថា រដ្ឋាភិបាលនៃប្រទេសអ៊ីរ៉ង់ ចង់ឲ្យសហរដ្ឋអាមេរិក លើកលែងទណ្ឌកម្មទាំងអស់ដែលដាក់លើប្រទេសខ្លួន និងធ្វើការបដិសេធច្រាលចោល នូវការបន្ធូរបន្ថយបន្តិចម្តង់ៗនៃការដាក់កំហិតនានា។ តាមសេចក្តីរាយការណ៍ មន្ត្រីនាំពាក្យមួយរូបរបស់ក្រសួងការបរទេស នៃប្រទេសអ៊ីរ៉ង់ លោក Saeed Khatibzadeh បានមានប្រសាសន៍ប្រាប់នៅថ្ងៃសៅរ៍នេះថា ទីក្រុងតេអេរ៉ង់ ធ្វើការជំទាស់ដាច់ខាត ចំពោះការបន្ធូរបន្ថយទណ្ឌកម្មបន្តិចម្តង់ៗណាមួយ។ ប្រទេសអាមេរិកនិងអ៊ីរ៉ង់ នៅថ្ងៃសុក្រសប្ដាហ៍នេះ...
ភ្នំពេញ៖ រដ្ឋបាលខេត្តស្វាយរៀងសូមអំពាវនាវ ដល់អ្នកដែលពាក់ព័ន្ធ ឬដឹងខ្លួនថាបានប៉ះពាល់ដោយផ្ទាល់ ឬដោយប្រយោល ជាមួយបុគ្គលមានឈ្មោះក្នុងតារាង គិតចាប់ពីថ្ងៃទី១៨ មីនា ត្រូវធ្វើចត្តាឡីស័កនៅតាមផ្ទះរយៈពេល ១៤ថ្ងៃ ប្រសិនបើមានការប្រែប្រួលសុខភាព សូមផ្តល់ព័ត៌មានទៅអាជ្ញាធរមូលដ្ឋាន។
ភ្នំពេញ៖ នៅពេលពិភពលោកបាន និងកំពុងរងការវាយប្រហារ ដោយគ្មានបន្ធូរដៃពីមរោគរាតត្បាត COVID 19ប្រទេសវៀតណាមក្នុងសមាជលើកទី១៣ របស់បក្សកុម្មុយនិស្តវៀតណាម (CPV) បានកែសម្រួល និងផ្លាស់ប្តូរសមាសភាពថ្នាក់ដឹកនាំកំពូលរបស់ខ្លួនសំរាប់អាណត្តិ៥ឆ្មាំ ដើម្បីដឹកនាំនយោបាយថ្មី សំដៅរក្សាកំណើនសេដ្ឋកិច្ចនិងបន្តរក្សាតុល្យភាពប្រយោជន៏ជាយុទ្ធសាស្រ្ត ពីភូមិសាស្រ្តនយោបាយក្នុងជម្លោះដណ្តើមកម្មសិទ្ធិតំបន់សមុទ្រចិនខាងត្បូង ដែលវៀតណាមត្រូវប្រឈមនឹងពហុបញ្ហារាប់ចាប់តាំងពីបូរណភាពទឹកដី សេដ្ឋកិច្ច រហូតដល់សន្តិសុខជាតិ ព្រោះអំណាចក្នុងតំបន់របស់សហរដ្ឋអាមេរិកបាននិងកំពុងស្រុតចុះ នៅចំពោះមុខឥទ្ធិពលរីកធំទ្បើងឥតឈប់ឈររបស់ចិន។ វៀតណាមដឹងយ៉ាងច្បាស់ថា មហិច្ឆតាចិនមិនថមថយទ្បើយ នៅតំបន់សមុទ្រខាងត្បូង ហើយចិនបានដាក់សម្ពាធយោធា...
ភ្នំពេញ ៖ ស្រ្តីផ្ទៃពោះជិត៧ខែ ត្រូវអ្នករត់ម៉ូតូឌុបទម្លាក់ចោល កាលពីយប់ថ្ងៃទី៣ មេសា ដោយសារខ្លាចប៉ូលិស ចាប់ម៉ូតូក្នុងពេលអនុវត្តវិធានការ រដ្ឋបាល ប៉ុន្តែអ្វីដែលកាន់តែហួសចិត្តទៀតនោះ ប្ដីរបស់ស្រ្តីមានផ្ទៃពោះខាងលើ ក៏មិនហ៊ានមកទទួលប្រពន្ធ ព្រោះខ្លាចប៉ូលិសចាប់ម៉ូតូដែរ ។ យោងតាមគេហទំព័រ ហ្វេសប៊ុក របស់ លោក ហួរ ហួត នាយករដ្ឋបាល សាលាខណ្ឌទួលគោក...
បរទេស៖ ការិយាល័យពន្ធគយមួយ នៅក្នុងទីក្រុង Dandong ប្រទេសចិន ជាប់ព្រំដែនកូរ៉េខាងជើង តាមសេចក្តីរាយការណ៍ នាពេលថ្មីៗនេះ បានចាប់ផ្តើមទទួលការចុះឈ្មោះនាំចេញ នៅមុនពេលការបើកដំណើរការ ជំនួញជាថ្មី រវាងប្រទេសទាំងពីរ។ ទីភ្នាក់ងារសារព័ត៌មាន Seoul Pyongyang News បានរាយការណ៍ថា ការិយាល័យពន្ធគយនៃទីក្រុង Dandong បានចាប់ផ្តើមដំណើរប្រតិបត្តិការ ពាក់ព័ន្ធរថភ្លើងដឹកទំនិញរវាងប្រទេសចិន និងប្រទេសកូរ៉េខាងជើង...
ភ្នំពេញ៖ អត្ថបទស្រាវជ្រាវថ្មីមួយទៀតស្តីពី «ភូមា មានផែនការបង្កើតអាវុធបរិមាណូ»ដែលស្រាវជ្រាវ និងចងក្រងឡើងដោយលោក ហើស សិរីធន នឹងផ្សាយជូនប្រិយមិត្តអ្នកអានក្នុងពេលឆាប់ៗខាងមុខនេះ តាមរយៈគេហទំព័រសារព័ត៌មានដើមអម្ពិល និង ផេកហ្វេសប៊ុករបស់លោក សយ សុភាព អគ្គនាយកមជ្ឈមណ្ឌលព័ត៌មាន (soysopheap official )។ តាមរយៈអត្ថបទស្រាវជ្រាវថ្មីមួយទៀតស្តីពី «ភូមា មានផែនការបង្កើតអាវុធបរិមាណូ»លោក សយ សុភាព...