ភ្នំពេញ ៖ ក្រសួងផែនការ ចេញសេចក្តី ជូនដំណឹងស្តី ពីករណីរកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន១ករណី ឈ្មោះ អ៊ុក វិចិត្រ ជាមន្ត្រី នៃនាយដ្ឋានសវនកម្មផ្ទៃក្នុង ក្រសួងផែនការ ដែលមានក្រុមគ្រួសារជាអាជីវករ លក់ដូរនៅផ្សារអូរឬស្សី ពាក់ព័ន្ធនឹងព្រឹត្តិការណ៍នៅផ្សារអូរឬស្សី កាលពីថ្ងៃទី៤ ខែមេសា ឆ្នាំ២០២១ នឹងត្រូវបានរកឃើញមានវិជ្ជមានកូវីដ-១៩ នៅថ្ងៃទី២៨ ខែមេសា...
ភ្នំពេញ៖ លោកឧកញ៉ា ទៀ វិចិត្រ សមាជិកយុវជនគណបក្ស ប្រជាជនកម្ពុជា ខេត្តព្រះសីហនុ និងលោកស្រីភរិយា កាលពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១ បានចាត់ឲ្យ លោក តេង ភីស៊ាន ជាតំណាង នាំយកឯកសណ្ឋាន ប្រជាការពារ ទៅឧបត្ថម្ភ ដល់ប្រជាការពារ ក្នុងមូលដ្ឋានប៉ុស្តិនគរបាល រដ្ឋបាលគិរីចុងកោះ...
ភ្នំពេញ ៖ លោក ឈាង វុន ប្រធានក្រុមមិត្តភាពរដ្ឋសភា កម្ពុជា-ជប៉ុន ទទួលបានគ្រឿងឥស្សរិយយស «The Order of the Rising Sun, Gold and Silver Star» ពីរដ្ឋាភិបាលជប៉ុន ក្នុងការពង្រឹងទំនាក់ទំនងរវាង ជប៉ុន-កម្ពុជា និងជំរុញការ...
ភ្នំពេញ ៖ លោក តាន់ វុទ្ធា អ្នកវិភាគជំនាន់ថ្មី បានលើកឡើង វៀតណាម ត្រូវតែដឹងគុណខ្មែរ អំពីប្រវត្តិ «ផ្លូវលំហូជីមិញ » ដែលសង់ក្នុងដីខ្មែរ ចម្ងាយជាង១២០០ គីឡូម៉ែត្រ ពីខេត្តរតនគិរី រហូតដល់ខេត្តកំពត ព្រោះនេះសច្ចធម៌ ប្រវត្តិសាស្រ្ត ខណៈថ្ងៃទី៣០ មេសា ២០២១...
ភ្នំពេញ៖ រដ្ឋបាល ខេត្តព្រះសីហនុ នៅថ្ងៃទី២៩ មេសា ឆ្នាំ២០២១ ទទួលបានអំណោយ មនុស្សធម៌ ពីលោកឧញ៉ា ទៀ វិចិត្រ និងលោកស្រី នូវស្បៀងអាហារចម្រុះ ជាង១០តោន សម្រាប់ប្រើប្រាស់ ក្នុងវិធានការប្រយុទ្ធប្រឆាំង ទប់ស្កាត់ និងគ្រប់គ្រង ជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍ សហគមន៍ ២០កុម្ភៈ...
ភ្នំពេញ៖ លោក យ៉ង សាំងកុមារ មន្រ្តីជាន់ខ្ពស់គណបក្ស ប្រជាធិបតេយ្យមូលដ្ឋាន(គ ប ម)បានលើកឡើងថា វៀតណាមគួរតែរំលឹកគុណដល់ខ្មែរ ដែរចំពោះព្រឹត្តការណ៍ប្រវត្តិសាស្រ្ត ថ្ងៃ ៣០ មេសា ១៩៧៥ ព្រោះចំពោះវៀតណាមថ្ងៃ ៣០ មេសា ១៩៧៥ ជាព្រឹត្តការណ៍ប្រវត្តិសាស្រ្តសំខាន់ ក្នុងការនាំមកនូវសន្តិភាព បន្ទាប់ពីសង្រ្គាមដែលសម្លាប់មនុស្ស រាប់លាននាក់...
បរទេស៖ មុននេះលោក ចូ ប៊ីដិន ប្រធានាធិបតីសហរដ្ឋអាមេរិក បានបញ្ជាក់ម្តងហើយម្តងទៀតថា សហរដ្ឋអាមេរិកប្តេជ្ញាដោះស្រាយ បញ្ហាប្រឈមនានាដែលបង្កឡើង ដោយប្រទេសចិនក្នុងតំបន់ ស្របពេលដែលកំពុងខិតខំប្រឹងប្រែង ដើម្បីផ្លាស់ប្តូរស្ថានភាពរបស់ឥណ្ឌូ-ប៉ាស៊ីហ្វិក និងស្វែងរកជម្រើសការទូត។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១ បានឱ្យដឹងថា ប្រធានាធិបតីអាមេរិកលោកចូ ប៊ីដិន បានថ្លែងនៅក្នុងសុន្ទរកថា របស់លោកទៅកាន់សភា...
សៅប៉ូឡូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១ថា ក្រសួងសុខាភិបាលបានឲ្យដឹងថា ប្រទេសប្រេស៊ីល កាលពីថ្ងៃពុធ បានចុះបញ្ជីដែលមាន អ្នកស្លាប់បន្ថែមទៀតចំនួន ៣.១៦៣នាក់ ដោយសារជំងឺកូវីដ-១៩ គិតក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ ដែលនាំឲ្យចំនួនអ្នកស្លាប់ នៅទូទាំងប្រទេសកើនឡើងដល់ ៣៩៨.១៨៥នាក់ ហើយជាប្រទេសដែលមាន អ្នកស្លាប់ដោយជំងឺកូវីដ-១៩ លំដាប់លេខ២ លើពិភពលោក បន្ទាប់ពីសហរដ្ឋអាមេរិក...
ម៉ូស្គូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១ថា ក្រសួងសន្តិសុខសហព័ន្ធរុស្ស៊ី ហៅកាត់ (FSB) បានឲ្យដឹងនៅថ្ងៃព្រហស្បតិ៍ថា ខ្លួនបានឃុំឃាំងអ្នកគាំទ្រ ក្រុមយុវជនរ៉ាឌីកាល់អ៊ុយក្រែន ហៅថា M.K.U ចំនួន១៦នាក់ ។ ចំពោះការចូលរួមរបស់ពួកគេ នៅក្នុងឧក្រិដ្ឋកម្មការឃោសនាជ្រុលនិយម និងការរៀបចំការវាយប្រហារភេរវកម្ម ។ ក្រសួងខាងលើបានឲ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍មួយថា មនុស្សទំាងនោះត្រូវបានឃុំខ្លួន...
បរទេស៖ រដ្ឋមន្ត្រីការបរទេសតៃវ៉ាន់ លោក Joseph Wu បានននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា តៃវ៉ាន់បានទិញ បំពង់អុកស៊ីសែនចំនួន១៥០ និងមានបំណងបញ្ជូនបំពង់ទាំងនោះ ឲ្យទៅប្រទេសឥណ្ឌា នៅចុងសប្ដាហ៍នេះ ដើម្បីជួយដោះស្រាយការកើនឡើង នៃករណីឆ្លងជម្ងឺកូវីដ១៩ ហើយក៏កំពុងតែសម្លឹង ផ្តល់ជំនួយបន្ថែមទៀតផងដែរ។ លោក Joseph Wu តាមសេចក្តីរាយការណ៍ បាននិយាយប្រាប់អ្នកសារព័ត៌មានថា ពួកគេកំពុងតែធ្វើការងារលើកញ្ចប់ ជំនួយសម្រាប់ប្រទេសឥណ្ឌា...