ព័ត៌មានជាតិ

ឧកញ៉ា ទៀ វិចិត្រ​ ឧបត្ថម្ភឯកសណ្ឋាន ដល់ប្រជាការពារ ក្នុងមូលដ្ឋាន ប៉ុស្តិនគរបាល​ រដ្ឋបាលគិរីចុងកោះ

ភ្នំពេញ៖ លោកឧកញ៉ា ទៀ វិចិត្រ សមាជិកយុវជនគណបក្ស​ ប្រជាជនកម្ពុជា ខេត្តព្រះសីហនុ និងលោកស្រីភរិយា កាលពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១ បានចាត់ឲ្យ លោក តេង ភីស៊ាន ជាតំណាង នាំយកឯកសណ្ឋាន ប្រជាការពារ ទៅឧបត្ថម្ភ​ ដល់ប្រជាការពារ ក្នុងមូលដ្ឋានប៉ុស្តិនគរបាល​ រដ្ឋបាលគិរីចុងកោះ ក្នុងខេត្តតាកែវ សម្រាប់ពាក់បម្រើការងារ ជូនប្រជាពលរដ្ឋ និងទប់ស្កាត់រាល់បញ្ហាផ្សេងៗ ជាពិសេស ក្នុងសម័យកូវីដ-១៩ ។

ក្នុងនាមអធិការ នៃអធិការដ្ឋាន​ នគរនាលស្រុកគិរីវង់ បានថ្លែងអំណរគុណ និងគោរពជូនពរ លោកឧកញ៉ា ទៀ វិចិត្រ នឹង លោកស្រី ព្រមទាំងក្រុមគ្រួសារ ប្រកបដោយ ពុទ្ធៈពរទាំងបួនប្រការគឺ អាយុ វណ្ណៈសុខៈពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top
×