រ៉ាម៉ាឡា៖ ទីភ្នាក់ងារព័ត៌មានផ្លូវការ ប៉ាឡេស្ទីន WAFA បានរាយការណ៍ថា ប្រធានាធិបតីប៉ាឡេស្ទីន Mahmoud Abbas នៅថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ បានជំរុញឱ្យសហភាពអឺរ៉ុប អន្តរាគមន៍ និងបញ្ឈប់ការវាយប្រហារ តាមអាកាសរបស់អ៊ីស្រាអែល ទៅលើតំបន់កាហ្សាស្ទ្រីប ដែលមានរយៈពេល ១១ ថ្ងៃកន្លងមកនេះ។ ទីភ្នាក់ងារសារព័ត៌មានផ្លូវការ ប៉ាលេស្ទីន WAFA បានចុះផ្សាយថា លោកប្រធានាធិបតី...
គ៊ែរ៖ ទីភ្នាក់ងារសារព័ត៌មាន MENA បានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ថា ប្រទេសអេហ្ស៊ីប នឹងបញ្ជូនគណៈប្រតិភូសន្តិសុខចំនួន ២រូប ទៅកាន់ប្រទេសអ៊ីស្រាអែល និងប៉ាឡេស្ទីន ដើម្បីធានាការអនុវត្តបទឈប់បាញ់គ្នា រវាងប្រទេសទាំងពីរ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ របាយការណ៍ MENA បានឲ្យដឹងថា“ ទីក្រុងគ៊ែរនឹងបញ្ជូនគណៈប្រតិភូសន្តិសុខចំនួនពីរទៅកាន់ទីក្រុង Tel Aviv និងដែនដីប៉ាឡេស្ទីន ដើម្បីតាមដាននីតិវិធីអនុវត្ត នៃបទឈប់បាញ់រវាងប្រទេសទាំងពីរ...
បរទេស៖ ប្រទេសចិននៅថ្ងៃព្រហស្បតិ៍នេះ បាននិយាយថា នាវាចម្បាំងសហរដ្ឋអាមេរិកមួយគ្រឿង បានធ្វើដំណើរខុសច្បាប់ចូល ក្នុងដែនទឹករបស់ខ្លួន នៅសមុទ្រចិនខាងត្បូង ហើយត្រូវកងកម្លាំងរបស់ខ្លួន បណ្ដេញចេញវិញ ប៉ុន្តែការអះអាងរបស់ចិននេះ ត្រូវបានសហរដ្ឋអាមេរិកបដិសេធ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ទីបញ្ជាការភាគខាងត្បូង របស់យោធាចិន បាននិយាយថា នាវាចម្បាំង USS Curtis Wilbur បានធ្វើដំណើរចូលក្នុងដែនទឹក នៅជិតប្រជុំកោះប៉ារ៉ាសែល ដោយគ្មានការអនុញ្ញាត...
ភ្នំពេញ៖ ផែនការសកម្មភាពគ្រប់គ្រង ប្រព័ន្ធចម្រោះទឹកខ្វក់ គឺជាការងារដ៏សំខាន់បំផុត សម្រាប់លើកកម្ពស់សុខភាព អនាម័យ សុខមាលភាពសាធារណៈ និងរក្សាសោភ័ណភាព។ តាមរយៈគេហទំព័រហ្វេសប៊ុក របស់ក្រសួងសាធារណការ និងដឹកជញ្ជូននាថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២១ បានបញ្ជាក់ថា «ផែនការសកម្មភាពគ្រប់គ្រងប្រព័ន្ធចម្រោះទឹកកខ្វក់ របស់ក្រសួងសាធារណការ គឺជាការងារមួយដ៏ធំ និងមានសំខាន់បំផុតដែលត្រូវតែយក ចិត្តទុកដាក់អនុវត្តឲ្យមានប្រសិទ្ធភាព ដើម្បីលើកកម្ពស់ សុខភាព អនាម័យ...
ភ្នំពេញ៖ មន្ត្រីការពារផ្ទះឲ្យ ឯកអគ្គរដ្ឋទូតអង់គ្លេស មានទីតាំងស្ថិតនៅផ្ទះលេខ២០ ផ្លូវលេខ ២៤០ សង្កាត់ចតុមុខ ខណ្ឌដូនពេញបានរកឃើញ ឆ្លងជំងឺកូវីដ១៩។ ដូចនេះអ្នកដែលមានទំនាក់ទំនង ជាមួយមន្រ្តីការពារផ្ទះឲ្យ ទូតអង់គ្លេសចាប់ពីថ្ងៃទី១០-១៧ ខែឧសភា ឆ្នាំ២០២១ ត្រូវនៅដាច់ដោយឡែក និងយកចិត្តទុកដាក់តាមដាន សុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងមានហានិភ័យនេះ៕
សមុទ្រចិនខាងត្បូង ជាចំណុចក្ដៅនិងរសើបបំផុតក្នុងតំបន់!៖ សមុទ្រចិនខាងត្បូង មានវិសាលភាពប្រមាណ៣,៥០០ ០០០ គីឡូម៉ែត្រការ៉េ ជាតំបន់សមុទ្រមួយ ដែលមានសណ្ឋានធំលំដាប់ទី៤ និងជាចំណែកមួយរបស់សមុទ្រប៉ាស៊ីហ្វិក។ ក្នុងតំបន់សមុទ្រចិនខាងត្បូងនេះ សម្បូរទៅដោយកោះ ហើយកោះទាំងនេះបានប្រមូលផ្ដុំជាច្រើន កកើតទៅជាប្រជុំកោះ Archipelagoes កោះ ប្រជុំកោះ និងជួរកោះទាំងនេះដែលមួយភាគធំ ពុំមានមនុស្សរស់នៅ និងពុំអាចរស់នៅបានឡើយ!។ ...
ភ្នំពេញ៖ ស្ថានទូតចិនប្រចាំកម្ពុជា បានប្រកាសឲ្យដឹងថា ចិននៅតែជាទីផ្សារនាំចេញ ផ្លែចេកដ៏ធំបំផុត សម្រាប់ប្រទេសកម្ពុជា ខណៈរយៈពេល៤ខែ ឆ្នាំ២០២១ កម្ពុជា នាំចេញផ្លៃចេក ទៅទីផ្សារចិន ចំនួន ១៤.៤ម៉ឺនតោន។ យោងតាមគេទំព័រហ្វេសប៊ុក របស់ស្ថានទូតចិន ប្រចាំកម្ពុជា នាថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២១ បានបញ្ជាក់ថា «ថ្មីៗនេះ យោងតាមតួលេខ...
ភ្នំពេញ ៖ ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំនៅកម្ពុជា លោក W. Patrick Murphy បានមានប្រសាសន៍ថា សារព័ត៌មានសេរី និងឯករាជ្យ មានសារៈសំខាន់ សម្រាប់លទ្ធិប្រជាធិបតេយ្យ ព្រោះដើម្បីធ្វើឲ្យរដ្ឋាភិបាល មានការទទួលខុសត្រូវ នៅគ្រប់លំដាប់ថ្នាក់ទាំងអស់។ ការថ្លែងរបស់លោកនេះ ក្នុងឱកាសស្ថានទូតអាមេរិក នៅភ្នំពេញបានសហការ ជាមួយមជ្ឈមណ្ឌលអន្តរជាតិ សម្រាប់អ្នកសារព័ត៌មាន (ICFJ)...
ការសិក្សាស្រាវជ្រាវ ដែលធ្វើឡើងដោយមជ្ឈមណ្ឌលឧត្តមភាពផ្នែកជីវសាស្រ្តនៃមហាវិទ្យាល័យវេជ្ជសាស្ត្រ បានបង្ហាញថា ៩៩,៤៩ ភាគរយនៃអ្នកទទួលបានវិវត្ត ទៅជាការឆ្លើយតបអង្គបដិប្រាណ ៤ សប្តាហ៍បន្ទាប់ពីការចាក់លើកទី ២ ។ របាយការណ៍បានបន្ថែមថា ៣ សប្តាហ៍បន្ទាប់ពីការចាក់លើកដំបូងប្រហែល ៦៦ ភាគរយនៃអ្នកទទួលបានវិវត្តទៅជាប្រព័ន្ធភាពស៊ាំ។ ក្រុមស្រាវជ្រាវបាននិយាយថា ចំនួនអង្គបដិប្រាណប្រឆាំងនឹងវីរុសនេះ ត្រូវបានវាស់ជាមួយ Roche Elecsys Electrochemilumines Immunoassay...
បរទេស៖ យោងតាមការចេញផ្សាយរបស់ សារព័ត៌មានបរទេស នៅថ្ងៃព្រហស្បតិ៍នេះ បានឲ្យដឹងថា ប្រទេសវៀតណាមបានប្រកាសអំពី ផែនការក្នុងការចំណាយ លុយប្រមាណជា ២៥,២ទ្រីលានដុង ឬត្រូវជាង១,១ពាន់លានដុល្លារ ដើម្បីទុកយកទៅចំណាយក្នុងការ ទិញវ៉ាក់សាំងថ្មីប្រមាណជា ១៥០លានដូស។ សេចក្តីប្រកាសដែលត្រូវបាន ធ្វើឡើងដោយក្រសួងហិរញ្ញវត្ថុបានបន្តទៀតថា សំណើរកញ្ចប់ថវិកានេះត្រូវបានផ្ញើទៅ ដល់រដ្ឋាភិបាលសម្រាប់ ការអនុម័តរួចរាល់ហើយ ហើយនឹងប្រើប្រាស់លុយទាំងនោះទាំងអស់ គឺជាកញ្ចប់របស់រដ្ឋាភិបាលទាំងអស់។ បន្ទាប់ពីបានជោគជ័យ ក្នុងការរាំងខ្ទប់ការរាតត្បាតបាន...