ព័ត៌មានជាតិ

ចិន នៅតែជាទីផ្សារ​នាំចេញ ផ្លែចេកដ៏ធំបំផុត សម្រាប់កម្ពុជា (Video)

ភ្នំពេញ៖ ស្ថានទូតចិនប្រចាំកម្ពុជា បានប្រកាសឲ្យដឹងថា ចិននៅតែជាទីផ្សារនាំចេញ ផ្លែចេកដ៏ធំបំផុត សម្រាប់ប្រទេសកម្ពុជា ខណៈរយៈពេល៤ខែ ឆ្នាំ២០២១ កម្ពុជា នាំចេញផ្លៃចេក ទៅទីផ្សារចិន ចំនួន ១៤.៤ម៉ឺនតោន។

យោងតាមគេទំព័រហ្វេសប៊ុក​ របស់ស្ថានទូតចិន ប្រចាំកម្ពុជា នាថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២១ បានបញ្ជាក់ថា «ថ្មីៗនេះ យោងតាមតួលេខ ដែលចេញផ្សាយដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៃព្រះរាជាណាចក្រកម្ពុជា បានឲ្យដឹងថា ពីខែមករា ដល់ខែមេសា ឆ្នាំ២០២១ កម្ពុជា បាននាំចេញផ្លែចេក ចំនួន ១៦.៦ ម៉ឺនតោន។ ក្នុងនោះ ចំនួន ១៤.៤ ម៉ឺនតោន ត្រូវបាននាំចេញ ទៅកាន់ប្រទេសចិន។ ចិន នៅតែជាទីផ្សារ នាំចេញផ្លែចេកធំបំផុត សម្រាប់កម្ពុជា»។

សូមបញ្ជាក់ថា បច្ចុប្បន្នកម្ពុជា នាំចេញស្វាយស្រស់ និងផ្លែចេកស្រស់ ទៅចិនដោយផ្ទាល់។ ទាំងនេះគឺជាសមិទ្ធផលផ្លែផ្កាថ្មីមួយទៀត ដែលប្រសូត្រចេញពីកិច្ចសហប្រតិបត្តិការ ដ៏ល្អប្រសើររវាងកម្ពុជា-ចិន៕

To Top