ភ្នំពេញ៖ លោក ខាន់ សុវណ្ណ បាននិយាយថា ពលរដ្ឋខ្មែរមិនចេះចិញ្ចឹមត្រី និងខ្លាចស្រុកខ្មែរអត់ត្រីស៊ី បើមិនមានអ្នកចិញ្ចឹមត្រីក្នុងបែរ នៅក្នុងទន្លេនោះ ទទួលបានប្រតិកម្មយ៉ាងច្រើនពីអ្នកពាក់ព័ន្ធ។ ដោយសារមិនអស់ចិត្តចំពោះពាក្យសំដីនេះ លោក សយ សុភាពនៅថ្ងៃ១៥ មិថុនា នេះ បានថ្លែងបញ្ជាក់ថា ខ្មែរចេះរបៀបចិញ្ចឹមត្រី មុនសម័យមហានគរទៅទៀត ។ លោកបន្តថា ដូច្នេះនិយាយម៉្យាងទៀត...
ភ្នំពេញ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានអនុម័តគម្រោងវិនិយោគរោងចក្រ ចំនួន៣កន្លែងទៀត ដែលមានទុនជិត ១៥លានដុល្លារ ហើយអាចបង្កើតការងារច្រើនកន្លែង ផងដែរ។ ក្រុមហ៊ុនទាំង៣នោះរួមមាន៖ ទី១-J.A.K GARMENT CO., LTD គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងស្ថិតនៅភូមិកំពង់ព្រីង សង្កាត់សិត្បូ ក្រុងតាខ្មៅ ខេត្តកណ្តាល មានទុនវិនិយោគប្រមាណ ២,៤លានដុល្លារ និងអាចបង្កើតការងារបានចំនួន...
បរទេស៖ កាលពីថ្ងៃចន្ទម្សិលមិញនេះ ធនាគារពិភពលោកឬ WB និងសហភាពអាហ្វ្រិកហៅកាត់ថា AU បានធ្វើការប្រកាសរួមគ្នាថា នឹងធ្វើការប្រកាសថា នឹងចាប់ផ្តើមធ្វើការរួមគ្នា ក្នុងការចែកចាយវ៉ាក់សាំងប្រមាណជា ៤០០លានដូស ជនពលរដ្ឋអាហ្វ្រិក។ យោងតាមសេចក្តីថ្លែងការណ៍រួមគ្នា ដែលបានធ្វើឡើងនៅក្នុងថ្ងៃដដែលនេះ បានបញ្ជាក់ទៀតថា ការសម្រេចចិត្តនេះបានធ្វើឡើង នៅក្រោយពេលជំនួបរវាង ប្រធានធនាគារពិភពលោក WB លោក David Malpass...
បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃអង្គារនេះបានឲ្យដឹងថា ទីបំផុតវិញ្ញាបនប័ត្រឌីជីថល សម្រាប់កូវីដរបស់អ៊ឺរ៉ុប ឬហៅកាត់ថា EUDCC ត្រូវបានចុះហត្ថលេខាជាផ្លូវការហើយកាលពីថ្ងៃម្សិលមិញ។ ពិធីចុះហត្ថលេខា ត្រូវបានធ្វើឡើងកាលពីថ្ងៃម្សិលមិញ នៅក្នុងទីក្រុងប៊្រូស៊ែល ប្រទេសប៊ែលហ្ស៊ិក បន្ទាប់ពីគណកម្មការអ៊ឺរ៉ុបចំនួន៣ បានធ្វើការងារជាមួយគ្នា យ៉ាងខ្លាំងក្លានាពេលកន្លងមក្នុងគោលបំណងធំដើម្បី ឲ្យពលរដ្ឋរបស់ខ្លួនអាចធ្វើដំណើរ បានឡើងវិញនៅរដូវក្តៅខាងមុខនេះ។ ប្រធានសភាអ៊ឺរ៉ុបលោក David Sassoli ប្រធានគណកម្មការអ៊ឺរ៉ុបលោក Ursula...
កំពង់ចាម៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា នៅព្រឹកថ្ងៃទី១៥ មិថុនា ២០២១នេះ បានដឹកនាំក្រុមការងារ មន្ទីរជំនាញពាក់ព័ន្ធ អញ្ជើញចុះពិនិត្យមើលបច្ចេកទេស ការងារស្ថាបនា ទប់ការបាក់ច្រាំងទន្លេ ៣កន្លែង នៅស្រុកស្រីសន្ធរ និងស្រុកកងមាស ដែលមានប្រវែង សរុប ២.០០០ម៉ែត្រ ។ អភិបាលខេត្តកំពង់ចាម លោក...
ភ្នំពេញ៖ លោក ហេង សុផាន់ណារិទ្ធ ប្រធាននាយកដ្ឋានសេវាអតិថិជន និងទំនាក់ទំនងសាធារណៈ តំណាងដ៏ខ្ពង់ខ្ពស់ពីសំណាក់ លោក អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក បេឡាជាតិសន្តិសុខសង្គម នាព្រឹកថ្ងៃអង្គារ ទី១៥ ខែមិថុនា ឆ្នាំ២០២១ នេះ បានអញ្ជើញចូលរួមប្រជុំ ពិភាក្សាលើគម្រោងស្តីពី ការត្រួតពិនិត្យលើការទាមទារ តាវកាលិក...
ប្រ៊ុចស៊ែល ៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយនៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១ថា បណ្តាមេដឹកនាំ អង្គការ NATO ដែលចូលរួមកិច្ចប្រជុំកំពូល នៅទីក្រុងប្រ៊ុចស៊ែល បាននព្រមានពីការគំរាមកំហែង ខាងយោធាដែលបង្កឡើង ដោយប្រទេសចិន ដោយបានថ្លែងថា ឥរិយាបទរបស់ចិន គឺជា “បញ្ហាប្រឈមជាប្រព័ន្ធ” ។ ពួកគេបានបានលើកឡើងថា ប្រទេសចិន...
បរទេស ៖ ទីភ្នាក់ងារិចិនស៊ិនហួចេញផ្សាយនៅថ្ងៃអង្គារនេះ បានឲ្យដឹងថា រដ្ឋាភិបាលថ្មីរបស់អ៊ីស្រាអ៊ែល ក្រោយអាណិត្តរបស់លោកBenjamin Netanyahu ដែលគ្រប់គ្រងប្រទេស រយៈពេល១២ឆ្នាំមកហើយនោះគឺបានចាប់ផ្តើមដំណើរការ ការងាររបស់ខ្លួនហើយកាលពីថ្ងៃចន្ទម្សិលមិញ។ យោងតាមការបញ្ជាក់ របស់ការិយាល័យលោក Bennett បានឲ្យដឹងថាជំនួបរវាង លោកនាយករដ្ឋមន្ត្រីថ្មីលោក Naftali Bennettជាមួយនឹងនាយករដ្ឋមន្ត្រី អាណិត្តមុនលោក Benjamin Netanyahu បានធ្វើឡើង កាលពីល្ងាចថ្ងៃចន្ទម្សិលមិញ...
ភ្នំពេញ ៖ ទីភ្នាក់ងារសហប្រតិបត្តិការ អន្តរជាតិកូរ៉េ (KOICA) បានផ្តល់នូវ កញ្ចប់ស្បៀងអាហារ និងគ្រឿងបរិក្ខារ បង្ការការឆ្លងមេរោគ ជូនដល់ជនងាយរងគ្រោះ នៅកម្ពុជាដែលជួបការលំបាក ក្នុងជីវភាពប្រចាំថ្ងៃ និងការសិក្សា ដោយសារការរីករាលដាលឡើងវិញ នៃជំងឺកូវីដ១៩ ។ នេះបើយោងតាមគេហទំព័រ ហ្វេសប៊ុក KOICA ប្រចាំកម្ពុជា ។ នាពេលថ្មីៗនេះ...
ហុងកុង៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយកាលពីរាត្រីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១ថា ក្រសួងសុខាភិបាល សហព័ន្ធបានឲ្យដឹងថា ជំងឺឆ្លងរាតត្បាតកូវីដ-១៩ នៅតែបន្តកើនឡើងនៅឡើយ នៅក្នុងប្រទេសស្ថិតនៅអាស៊ីប៉ាស៊ីហ្វិក គិតត្រឹមថ្ងៃចន្ទ ដែលប្រទេសឥណ្ឌា មានអ្នកឆ្លងសរុបកើនឡើងដល់ ២៩.៥១០.៤១០នាក់ ដែលមានអ្នកឆ្លងថ្មីចំនួន ៧០.៤២១នាក់ ដែលបានកត់ត្រានៅក្នុង រយៈពេល ២៤ម៉ោងកន្លងទៅនេះ ។ ក្រៅពីនេះ អ្នកជំងឺកូវីដ-១៩ចំនួន៣.៩២១នាក់...