ម៉ានីល៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១ថា លោកស្រី Harry Roque អ្នកនាំពាក្យប្រធានាធិបតី បានលើកឡើងកាលពីល្ងាចថ្ងៃចន្ទថា ហ្វីលីពីន បានបន្ថែមពេលវេលាហាមឃាត់ ការធ្វើដំណើរសម្រាប់ទៅ និងមកពីប្រទេសឥណ្ឌា ប៉ាគីស្ថាន ស្រីលង្កា បង់ក្លាដេស នេប៉ាល់ អូម្ម៉ង់ និងសហភាពអារ៉ាប់(UAE) រហូតដល់ថ្ងៃទី៣០ ខែមិថុនា...
ភ្នំពេញ ៖ រដ្ឋបាលខេត្តកំពង់ចាម នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១នេះ បានចេញសេចក្ដី ប្រកាសព័ត៌មាន ស្ដីពីករណីរកឃើញ អ្នកវិជ្ជមានជំងឺកូវីដ១៩ ចំនួន៣២នាក់ ក្នុងនោះស្រុក កោះសូទិន ៣នាក់ ស្រុកព្រៃឈរ ៤នាក់ ស្រុកស្រីសន្ធរ ១០នាក់ ស្រុកជើងព្រៃ៣នាក់ ស្រុកចំការលើ ៥នាក់ ក្រុងកំពង់ចាម...
ភ្នំពេញ ៖ អ្នកនាំពាក្យគណបក្សប្រជាធិបតេយ្យមូលដ្ឋាន (គ ប ម) លោក សាម អ៊ីន បានឲ្យលោក ខាន់ សុវណ្ណ ដែលនិយាយថា ខ្មែរមិនចេះចិញ្ចឹមត្រី ត្រូវរៀនស្វែងយល់ ពីប្រវត្តិសាស្រ្តរបស់ខ្មែរផង។ លោក សាម អ៊ីនបានលើកឡើងក្នុងបណ្តាញសង្គមហ្វេសប៊ុកនាថ្ងៃ១៥ មិថុនា ថា “សម្រាប់អ្នកដែលថា...
ភ្នំពេញៈ ទីភ្នាក់ងារព័ត៌មាន AFP បានផ្សាយនៅមុននេះបន្តិច ថា ក្រុងប៉េកាំងបានចោទប្រកាន់ NATO ពីបទបំផ្លើសការគំរាមកំហែង ពីប្រទេសចិននិង“ ការបង្កើតការប្រឈមមុខ” បន្ទាប់ពីការប្តេជ្ញា របស់សម្ព័ន្ធមិត្ត លោកខាងលិច ដើម្បីធ្វើការរួមគ្នា ដើម្បីប្រឆាំងនឹងបញ្ហា ប្រឈមនានា ដែលកើតឡើង ដោយគោលនយោបាយ របស់ខ្លួន ។
ភ្នំពេញ ៖ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន និងនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិនាថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១នេះបានជួបពិភាក្សាការងារអំពីកម្មវិធីដកពិន្ទុបណ្ណបើកបរលើទូរស័ព្ទដៃរបស់ក្រសួងសាធារណការ៕
ភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញព្រឹត្តបត្រព័ត៌មាន និងព្យាករណ៍កម្ពស់ទឹក នៅតាមបណ្តាស្ថានីយជលសាស្ត្រទាំង៨ រួមមានស្ថានីយ ៖ ១- ទន្លេមេគង្គ-ស្ទឹងត្រែង២- ទន្លេមេគង្គ-ក្រចេះ៣- ទន្លេមេគង្គ-កំពង់ចាម៤- ទន្លេបាសាក់-ចតុមុខ៥- ទន្លេមេគង្គ-អ្នកលឿង៦- ទន្លេបាសាក់-កោះខែល៧- ទន្លេសាប-ព្រែកក្តាម៨- ទន្លេសាប-កំពង់លួង សូមអានព្រឹត្តបត្រព័ត៌មាន និងព្យាករណ៍កម្ពស់ទឹកជំនន់ របស់ក្រសួងធនធានទឹក ពីស្ថានភាពកម្ពស់ទឹក...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា មានប្រសាសន៍ថា ពេញមួយជីវិត របស់ឧបាសិកាព្រឹទ្ធាចារ្យ ទេវនាដនិម្មិត ឯម ធាយ បានលះបង់ពេលវេលាដ៏មានតម្លៃ ដើម្បីរួមចំណែកលើកស្ទួយ និងថែរក្សាសិល្បៈវប្បធម៌ ដ៏រុងរឿងរបស់ជាតិខ្មែរ ។ នេះបើយោងតាមសារលិខិត រំលែកទុក្ខរបស់សម្តេចតេជោ ផ្ញើជូនលោកស្រី ថោង គឹមអាន...
ហ្សាការតា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១ថា មជ្ឈមណ្ឌលស្រាវជ្រាវបច្ចេកវិទ្យាគ្រោះមហន្តរាយភូមិសាស្ត្រ និងអភិវឌ្ឍន៍ បានឲ្យដឹងថា ភ្នំភ្លើង Mount Merapi របស់ប្រទេសឥណ្ឌូនេស៊ី ដែលមានទីតាំងចន្លោះខេត្ត Yogyakarta និង Central Java បានផ្ទុះឡើងចំនួន០៣ដងនៅថ្ងៃចន្ទនេះ ដែលបានព្រួសផ្កាភ្លើងភាយចំហាយក្តៅទៅលើមេឃចម្ងាយ១,៦គីឡូម៉ែត្រ ។ ការផ្ទុះលើកដំបូង នៅម៉ោង២និង៤៤នាទីព្រឹក...
ម៉ានីល៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១ថា វិទ្យាស្ថានតាមដានគ្រោះរញ្ជួយដី និងភ្នំភ្លើងរបស់ប្រទេសហ្វីលីពីន បានឲ្យដឹងថា វិទ្យាស្ថានភាពតាមដានគ្រោះរញ្ជួយដី និងភ្នំភ្លើងរបស់ប្រទេសហ្វីលីពីន បានឲ្យដឹងថា នៅថ្ងៃចន្ទនេះ មានគ្រោះរញ្ជួយដីកម្រិត៥,៩រ៉ិចទ័រ បានអង្រួននៅខេត្ត Bukidnon ភាគខាងត្បូងប្រទេសហ្វីលីពីន ។ វិទ្យាស្ថាន បានឲ្យដឹងថា គ្រោះរញ្ជួយដីបានកើតឡើងនៅវេលាម៉ោង២២និង៣៨នាទីម៉ោងក្នុងស្រុក ត្រូវនឹងម៉ោង១៤និង៣៨នាទីម៉ោងសកល ដែលបានវាយប្រហារនៅចម្ងាយ០៩គីឡូម៉ែត្រភាគពាយព្យនៃក្រុង...
ភ្នំពេញ៖ លោក វ៊ី សំណាង អភិបាលខេត្តកំពង់ស្ពឺ នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១នេះ បានឱ្យដឹងថា អ្នកជំងឺកូវីដ១៩ ចំនួន៨៥នាក់ ត្រូវបានក្រុមគ្រូពេទ្យអនុញ្ញាត ឱ្យត្រឡប់ទៅផ្ទះរៀងៗខ្លួនវិញ ក្រោយព្យាបាលជាសះស្បើយ។ នៅលើបណ្ដាញសង្គមហ្វេសប៊ុក លោក វ៊ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានសរសេរយ៉ាងដូច្នេះថា «សូមអបអរសាទរជាមួយ អ្នកខេត្តកំពង់ស្ពឺ!!...