បរទេស៖ មេដឹកនាំនៃក្រុមប្រទេស G7 បានចេញនូវសេចក្តីថ្លែងការណ៍រួមគ្នាមួយ កាលពីថ្ងៃអាទិត្យម្សិលមិញនេះ ដោយប្តេជ្ញាផ្តល់ថ្នាំវ៉ាក់សាំងកូវីដ១៩ចំនួន ១ពាន់លានដូស នៅទូទាំងពិភពលោក និងស្នើឲ្យមានការស៊ើបអង្កេតជាថ្មី ចំពោះប្រភពនៃមេរោគកូរ៉ូណា។ ក្រុមប្រទេស G7 បាននិយាយថា ពួកគេនឹងផ្តល់ថ្នាំវ៉ាក់សាំងកូវីដ១៩ចំនួន ១ពាន់លានដូស នៅឆ្នាំក្រោយនេះ ហើយនឹងធ្វើការងារជាមួយវិស័យឯកជន G20 និងប្រទេសដទៃទៀត ដើម្បីបង្កើនការចូលរួមចំណែក បរិច្ចាគនៅក្នុងពេលប៉ុន្មានខែខាងមុខនេះ។ តាមសេចក្តីរាយការណ៍...
កាប៊ុល៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១ថា ក្រសួងសុខាភិបាល សាធារណៈបានឲ្យដឹងថា ប្រទេសអាហ្វហ្គានីស្ថាន នៅថ្ងៃចន្ទនេះ បានកត់ត្រាចំនួនអ្នកឆ្លងជំងឺថ្មី ចំនួន១.៨០៤នាក់ ដែលបានបញ្ជាក់ថា ករណីកូវីដ-១៩ បន្ទាប់ពីក្រុមអាជ្ញាធរ សុខាភិបាល បានធ្វើតេស្ត ក្នុងរយៈពេលមួយថ្ងៃ មានចំនួន៥.០៧០នាក់ ដែលនាំឲ្យចំនួនអ្នកឆ្លងសរុប កើនឡើងដល់ ៩៣.២៧២នាក់ ។...
រីយ៉ូឌឺចាណេរ៉ូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១ថា ក្រសួងសុខាភិបាល បានឲ្យដឹង កាលពីថ្ងៃអាទិត្យថា ប្រទេសប្រេស៊ីល បានចុះក្នុងបញ្ជី ដែលមានអ្នកស្លាប់បន្ថែមទៀត ចំនួន១.១២៩នាក់ ដោយសារជំងឺកូវីដ-១៩ គិតក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ ដែលនាំឲ្យចំនួនអ្នកស្លាប់ សរុបនៅទូទាំងប្រទេស កើនដល់ ៤៨៧.៤០១នាក់ ។ ក្រសួងបានឲ្យដឹងថា សរុបមានអ្នកឆ្លងថ្មី...
បរទេស៖ អធិការបតីអាល្លឺម៉ង់ លោកស្រី Angela Merkel បានមានប្រសាសន៍នៅថ្ងៃចន្ទនេះថា មេដឹកនាំនៃប្រទេសសមាជិកណាតូ នឹងពិភាក្សាគ្នាពីប្រធានបទនានា ដែលរួមមានទាំងភាពលំបាក បង្កឡើងដោយរុស្ស៊ីនិងចិន នៅជំនួបកំពូលក្នុងទីក្រុងព្រួចសែល បង្ហាញពីតម្រូវការចាំបាច់ ដើម្បីឆ្លើយតបចំពោះយុទ្ធនាការ ព័ត៌មានមិនពិតរបស់រុស្ស៊ី។ នៅពេលធ្វើដំណើរទៅ ដល់ជំនួបកំពូល លោកស្រី Angela Merkel បានមានថ្លែងថា មេដឹកនាំនានា ក៏នឹងពិភាក្សាគ្នាពីវិធីដែលពួកគេអាច...
ភ្នំពេញ៖ ទេវនាដនិម្មិត ឯម ធាយ បានទទួលមរណភាព ក្នុងជន្មាយុ ៨៨ឆ្នាំ ដោយជរាពាធ នៅវេលាម៉ោង ១២:២០នាទីរំលងអាធ្រាត្រចូលថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១នេះ។ បើតាមគេហទំព័រហ្វេសប៊ុករបស់ លោកស្រី ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានបញ្ជាក់ថា “កម្ពុជាបានបាត់បង់មរតកមនុស្ស រស់មួយរូបទៀតនាថ្ងៃនេះ លោកយាយ...
ភ្នំពេញ ៖ លោក សយ សុភាពបានចោទជាសំណួរ ទៅដល់អគ្គនាយកដ្ឋាន អន្តោប្រវេសន៍ម្តងថា តើហ៊ាន ឬមិនហ៊ាន ក្រោយពីរាស្ត្រទូទាំងនគរ អបអរសាទរ វិធានការរដ្ឋបាលសាលារាជធានី ដែលបណ្ដេញពលរដ្ឋ រស់នៅលើផ្ទៃទឹក ។ លោក សយ សុភាព បានបញ្ជាក់នាថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១ថា “ឥឡូវដល់វេនអគ្គនាយកដ្ឋាន...
ភ្នំពេញ ៖ លោក សយ សុភាព ជាអ្នកតាមដានបញ្ហា បណ្ដាញផ្ទះបណ្ដែតទឹក នៅក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ បានលើកឡើងថា អាជ្ញាធរថៃ មិនផ្តល់សញ្ជាតិ ឲ្យនិគមន៍ជនវៀតណាម និងចិននោះទេ ទោះបីជាពួកគេរស់នៅ រហូតដល់ជិតស្លាប់ ទៅវិញក៏ដោយ ។ តាមរយៈហ្វេសប៊ុកផ្ទាល់ខ្លួន នាព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១ លោក...
ភ្នំពេញ៖ រដ្ឋបាលខេត្តបាត់ដំបង នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណី រកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន ១១នាក់ ក្នុងនោះអ្នកពាក់ព័ន្ធ ជាមួយព្រឹត្តិការណ៍ សហគមន៍ ២០កុម្ភៈ ចំនួន៦នាក់ និងជាពលករវិលត្រឡប់មកពី ប្រទេសថៃចំនួន៥នាក់ និងមានករណីជាសះស្បើយ ចំនួន ៣៧នាក់។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៤...
ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញកាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១ បានសម្រេច អនុញ្ញាតឲ្យបើកដំណើរការ គ្រប់អាជីវកម្ម-ការលក់ដូរ ជាប្រក្រតីឡើងវិញ ក្នុងក្របខ័ណ្ឌផ្សាររដ្ឋទាំងអស់ នៅរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១ តទៅ ។ គួរឲ្យដឹងដែរថា ក្រោយស្ថានភាព នៃការឆ្លងរីករាលដាល ជំងឺកូវីដ១៩...
ភ្នំពេញ៖ រដ្ឋបាលខេត្តកំពង់ធំ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីករណី រកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ ចំនួន ៣២នាក់ និងជាសះស្បើយចំនួន ០១នាក់ នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១ ។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១ ខេត្តកំពង់ធំរកឃើញអ្នកឆ្លង ជំងឺកូវីដ១៩ សរុបចំនួន៤៥៤នាក់ ក្នុងនោះបានព្យាបាល ជាសះស្បើយ...