ភ្នំពេញ៖ លោកឧត្តមសេនីយ៍ឯក ឯក សំអូន មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៥ បានស្នើដល់កងកម្លាំងប្រចាំការ នៅតាមបន្ទាត់ព្រំដែនទាំងអស់ ត្រូវសហការល្អជាមួយភាគីថៃ ធ្វើឲ្យព្រំដែនមានសន្តិភាព និងការអភិវឌ្ឍ។ ក្នុងពិធីប្រជុំបូកសរុបលទ្ធផល យោធាសន្តិសុខខែឧសភា ផ្សព្វផ្សាយផែនការខែមិថុនា និងបំពាក់ឋានន្តរស័ក្តិជូនយោធិន របួសពិការនៅយោធភូមិភាគទី៥នាថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ឯក ឯក សំអូន...
តេអេរ៉ង់៖ រដ្ឋមន្រ្តីសុខាភិបាលអ៊ីរ៉ង់លោក Saeed Namaki បានប្រកាសពីការប្រើប្រាស់ជាបន្ទាន់នូវវ៉ាក់សាំងក្នុងស្រុក សម្រាប់ថ្នាំវ៉ាក់សាំងការពារជំងឺកូវីដ-១៩ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ ។ លោក Namaki បានឲ្យដឹងនៅក្នុងសន្និសីទមួយនៅកណ្តាលទីក្រុង Arak ថាការប្រើប្រាស់វ៉ាក់សាំង COVIran Barakat ជាបន្ទាន់ ដែលផ្តល់ហិរញ្ញប្បទានដោយមូលនិធិ Barakat ត្រូវបានអនុញ្ញាត។ ទីភ្នាក់ងារសារព័ត៌មាន Tasnim បានរាយការណ៍ថាវ៉ាក់សាំង...
ភ្នំពេញ៖ តាំងនាមឲ្យរដ្ឋាភិបាលអូស្រ្តាលី លោក Luke Arnold អគ្គរាជទូតស្តីទីអូស្រ្តាលីប្រចាំកម្ពុជា បានបង្ហាញក្តីបារម្ភជុំវិញ ស្ថានការណ៍នយោបាយ និងសេរីនយោបាយនៅកម្ពុជា នាពេលបច្ចុប្បន្ននេះ។ ការបង្ហាញក្តីបារម្ភរបស់លោក Luke Arnold ធ្វើឡើងនៅចំពោះមុខលោក កែវ រ៉េមី រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាប្រធានគណៈកម្មាធិការ សិទ្ធិមនុស្សកម្ពុជា ក្នុងជំនួបពិភាក្សាជាមួយគ្នានាថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១។...
ភ្នំពេញ ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានបន្ដយកចិត្តទុកដាក់ ជួសជុលថែទាំកំណាត់ផ្លូវជាតិ ជាច្រើនខ្សែ នៅតាមបណ្តាខេត្ត ដើម្បីជួយសម្រួល ដល់ការដឹកជញ្ជូន និងការធ្វើដំណើរ របស់បងប្អូនប្រជាពលរដ្ឋ ឲ្យកាន់តែមានភាព ងាយស្រួលបន្ថែមទៀត ។ តាមរយៈគេហទំព័រហ្វេសប៊ុករបស់ ក្រសួងសាធារណការ នាថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១ បានបញ្ជាក់ថា នាពេលថ្មីៗនេះ...
ភ្នំពេញ ៖ កម្ពុជា-សិង្ហបុរី បានបេ្តជ្ញាយ៉ាងមុតមាំ ក្នុងការពង្រីកលើវិស័យការងារ និង បណ្តុះបណ្តាល ធនធានមនុស្ស របស់កម្ពុជា ឲ្យបានកាន់ តែប្រសើរបន្ថែមទៀត ដើម្បីឆ្លើយតបឲ្យទាន់ទៅនឹង ការរីកចម្រើនយ៉ាងឆាប់ រហ័សនៃបច្ចេកវិទ្យា ទាំងក្នុងតំបន់ និងពិភពលោក។ ការប្តេជ្ញានេះ ត្រូវបានធ្វើឡើងនាព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១ នៅទីស្ដីការក្រសួងការងារ នៅក្នុងជំនួបពិភាក្សាការងាររវាង...
ភ្នំពេញ ៖ ក្រសួងសុខាភិបាលកម្ពុជាបានបន្តប្រកាសពីការរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មីចំនួន៤៩៥នាក់ទៀត ខណៈជាសះស្បើយចំនួន៦០៤នាក់ និងស្លាប់១៣នាក់។ សូមបញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១ កម្ពុជាមានអ្នកឆ្លងសរុបចំនួន៣៩៤៦៤នាក់អ្នកជាសះស្បើយចំនួន៣៣៥៧១នាក់ និងអ្នកស្លាប់ចំនួន៣៦១នាក់៕
ហាណូយ៖ យោងតាមក្រសួងសុខាភិបាលវៀតណាមបានរាយការណ៍ថា ប្រទេសវៀតណាមបានរាយការណ៍ករណីឆ្លងថ្មីនៃជំងឺកូវីដ-១៩ ចំនួន ២៧២ ករណី រួមមានការឆ្លងក្នុងស្រុកចំនួន ២៦៦ករណី និងករណីនាំចូលចំនួន ៦ ករណីដែលករណីឆ្លងសរុបកើនឡើងដល់ចំនួន ១០ ៨១០ករណី ។ ក្នុងចំណោមករណីសហគមន៍ ២៣៦ករណី ត្រូវបានគេរាយការណ៍នៅក្នុងកន្លែងដាក់ដាច់ដោយឡែក ឬតំបន់ចាក់សោ។ បើនិយាយអំពីតំបន់នានាចំនួន ១២១ករណី ត្រូវបានរកឃើញនៅភាគខាងជើងនៃខេត្ត Bac...
រ៉ាម៉ាឡា៖ នាយករដ្ឋមន្រ្តីប៉ាឡេស្ទីនលោក Mohammed Ishtaye បានអំពាវនាវឱ្យរដ្ឋាភិបាលអ៊ីស្រាអែលថ្មី បញ្ឈប់ការកាន់កាប់ និងការទទួលស្គាល់សិទ្ធិស្របច្បាប់របស់ប្រជាជនប៉ាឡេស្ទីន នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ នៅឯកិច្ចប្រជុំប្រចាំសប្តាហ៍របស់គណៈរដ្ឋមន្រ្តីប៉ាឡេស្ទីន ដែលធ្វើឡើងនៅភាគខាងលិចទីក្រុងរ៉ាម៉ាឡា បានឲ្យដឹងថា “អ្វីដែលចាំបាច់ពីរដ្ឋាភិបាលអ៊ីស្រាអែលថ្មី គឺចាប់ផ្តើមធ្វើសកម្មភាពដើម្បីបញ្ចប់ការកាន់កាប់ និងការតាំងទីលំនៅ នៅប៉ាឡេស្ទីន” ។ នៅក្នុងសេចក្តីប្រកាសព័ត៌មានផ្លូវការលោក Ishtaye បានឲ្យដឹងថា រដ្ឋាភិបាលអ៊ីស្រាអែលថ្មីត្រូវតែទទួលស្គាល់សិទ្ធិស្របច្បាប់របស់ប្រជាជនប៉ាឡេស្ទីន ដោយបន្ថែមថា រដ្ឋាភិបាលនេះនឹងគ្មានអនាគតនោះទេ...
ភ្នំពេញ ៖ ក្រសួងបរិស្ថាន បានឲ្យដឹងថា កម្ពុជាត្រូវបានចាត់ទុកជាប្រទេសមានសត្វក្ងោកច្រើនជាងគេ ដែលមានប្រមាណចន្លោះពី ២០០០ ទៅ ៣០០០ ក្បាល។ តាមរយៈគេហទំព័រហ្វេសប៊ុករបស់ក្រសួងនាថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១ បានបញ្ជាក់ថា សត្វក្ងោកបៃតង ជាប្រភេទសត្វកម្រនៅលើពិភពលោក។ បច្ចុប្បន្ន ពិភពលោកមានសត្វក្ងោកចន្លោះ ១៥០០០ ទៅ ២០០០០ ក្បាលប៉ុណ្ណោះ។...
ភ្នំពេញ ៖ ក្រោយផ្អាកដំណើរការជាបណ្តោះអាសន្នអស់រយៈពេលជិត២ខែមក ផ្សាររដ្ឋទាំងអស់ក្នុងរាជធានីភ្នំពេញត្រូវបានប្រកាសបើកដំណើរការវិញ ចាប់ពីព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១នេះ ។ ចំណាត់ការរបស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញឲ្យបើកផ្សាររដ្ឋឡើងវិញគឺបានជួយសង្រ្គោះអាជីវករទាន់ពេលវេលានៃការបាត់បង់ប្រាក់ចំណូលរបស់ពួកគេ ។ នេះការថ្លែងរបស់លោក វន់ ពៅ ប្រធានសមាគមសេដ្ឋកិច្ចឯករាជ្យក្រៅប្រព័ន្ធ (IDEA) ។ តាមរយៈមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលនាថ្ងៃ១៥ មិថុនា លោក...