ភ្នំពេញ ៖ ក្នុងនាមជាអ្នកចូលចិត្ត តាមស្ថានការណ៍នយោបាយ ទាំងក្នុងនិងក្រៅប្រទេស និងជាប្រធានសមាគមអ្នកសារព័ត៌មានកម្ពុជា-ចិន លោក សយ សុភាព បានលើកឡើងថា ទាំងលោក សម រង្ស៊ី និងលោក កឹម សុខា ត្រូវរដ្ឋាភិបាលអាមេរិក បោកប្រាស់ ដើម្បីបម្រើផលប្រយោជន៍ ឲ្យមហាអំណាចនេះ ប៉ុន្តែឥឡូវដោយសារលោក សម...
ភ្នំពេញ៖ ជាថ្មីម្តងទៀត នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១ លោកឧកញ៉ា ទៀ វិចិត្រ បាននាំយកសត្វល្មិច ឬអណ្តើកសមុទ្រ ទម្ងន់ធ្ងន់មួយក្បាលទៀត ទៅព្រលែងក្នុងសមុទ្រធម្មជាតិវិញ ដែលជាការព្រលែងសត្វល្មិច ឬអណ្តើកសមុទ្រលើកទី១២៦ បើសរុបសត្វសមុទ្រកម្រប្រភេទនេះដែលលោកឧកញ៉ា ទៀ វិចិត្រ បានព្រលែងទាំង១២៦លើក ជាបន្តបន្ទាប់មកនេះ មានចំនួនជាង២០០ក្បាលហើយ។ គ្រប់ពេលដែលនាំយកទៅព្រលែងម្តងៗ លោកឧកញ៉ា...
ភ្នំពេញ៖ រដ្ឋបាលខេត្តស្ទឹងត្រែង នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១នេះ បានចេញសេចក្ដីសម្រេច អនុញ្ញាតបើកឲ្យធ្វើសកម្មភាពលក់ដូរឡើងវិញ ក្នុងផ្សារសាមគ្គីស្ទឹងត្រែង ចាប់ពីថ្ងៃចន្ទទី១៩ ខែកក្កដា ឆ្នាំ២០២១ តទៅ។
ភ្នំពេញ៖ បន្ទាប់ពីមានកិច្ចប្រជុំពិភាក្សាម្ដងរួចមក កាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១ កន្លងទៅ ក្រោមការចាត់តាំងពីសំណាក់ លោកប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក ប.ស.ស. នាព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១ នេះ លោក ហេង សុផាន់ណារិទ្ធ ប្រធាននាយកដ្ឋាន សេវាអតិថិជន និងទំនាក់ទំនងសាធារណៈ និងជាប្រធានក្រុមការងារ បច្ចេកទេស...
ភ្នំពេញ៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន ស្ដីពីករណី រកឃើញអ្នកវិជ្ជមានកូវីដ១៩ ចំនួន៦៥នាក់ថ្មី និងមានករណីជាសះស្បើយចំនួន ២៤៦នាក់ ។ រដ្ឋបាលខេត្តបន្ទាយមានជ័យ សូមអំពាវនាវដល់អ្នកប៉ះពាល់ផ្ទាល់ សូមរួសរាន់ទៅជួបក្រុមគ្រូពេទ្យ និងធ្វើចត្តាឡីស័ក ដើម្បីយកសំណាកទៅពិនិត្យ និងអ្នកប៉ះពាល់ប្រយោលសូមធ្វើចត្តាឡីស័ក តាមផ្ទះរៀងៗខ្លួន ដោយមិនត្រូវពាក់ព័ន្ធ និងប៉ះពាល់ជាមួយអ្នកដទៃដាច់ខាត។ ក្នុងករណីចេញរោគសញ្ញាដូចជា...
បច្ចុប្បន្នភាព លោក Antony Blinken រដ្ឋមន្ត្រីការបរទេសរបស់សហរដ្ឋអាមេរិក បានចេញនូវការព្រមានមួយ កាលពីថ្ងៃព្រហស្បតិ៍ ទី១៥ ខែកក្កដានេះ អោយប្រទេសចិនបញ្ឈប់ជាបន្ទាន់នូវសកម្មភាពបំភិតបំភ័យប្រទេសក្នុងតំបន់ ជាពិសេសគឺប្រទេសដែលមានចម្លោះជាមួយប្រទេសចិន ក្នុងសំណុំរឿងសមុទ្រចិនខាងត្បូង ។ ទន្ទឹមនឹងការព្រមាននេះ លោក Antony Blinken បានអំពាវនាវដល់ប្រទេសចិន អោយបញ្ឈប់សកម្មភាបបង្ករឿងជាមួយបណ្តាប្រទេសក្នុងតំបន់ តាមរយៈការអះអាងយកកម្មសិទ្ធិដែលទឹកច្រើនហួសហេតុនៅសមុទ្រចិនខាងត្បូង ដែលធ្វើអោយប៉ះពាល់ដល់ប្រទេសជាប់ព្រំដែនសមុទ្រជាមួយនឹងប្រទេសចិន ។ ប្រទេសក្នុងតំបន់ ដែលមានជម្លោះជាមួយចិនអំពីការទាមទារយកកម្មសិទ្ធិក្នុងដែនទឹកនៅសមុទ្រចិនខាងត្បូង គឺមានប្រទេសព្រុយណេ ម៉ាឡេស៊ី...
ភ្នំពេញ ៖ ក្រសួងពាណិជ្ជកម្មបានប្រកាសថា ចាប់ពីថ្ងៃទី១៦-៣១ ខែកក្កដា ឆ្នាំ២០២១ តម្លៃប្រេងសាំងធម្មតា នឹងឡើងដល់៤១០០ ខណៈម៉ាស៊ូតមានតម្លៃ៣៦៥០រៀល ក្នុងមួយលីត្រ៕
ភ្នំពេញ៖ កម្ពុជានឹងទទួលបានមកវិញនូវសម្បត្តិវប្បធម៌ខ្មែរ រូបចម្លាក់ «ព្រះស្កន្ទគង់លើក្ងោក» ពីភាគីសហរដ្ឋអាមេរិក ។ រូបចម្លាក់នេះ ត្រូវបានអាមេរិករឹបអូសបានពីពលរដ្ឋខ្លួន នៅសង្កាត់ភាគខាងត្បូង នៃទីក្រុងញូវយ៉ក ។ យោងតាមសេចក្ដីជូនព័ត៌មាន របស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅថ្ងៃទី១៦ កក្កដានេះ បានឲ្យដឹងថា វត្ថុបុរាណដ៏ពិចិត្រនេះ ត្រូវបានយកចេញពីប្រាសាទក្រចាប់ដែលជាប្រាសាទមួយ ក្នុងរមណីយដ្ឋានប្រាសាទកោះកេរ អតីតរាជធានី នៃអាណាចក្រខ្មែរ...
ភ្នំពេញ៖ ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជា ប្រចាំអង្គការសហប្រជាជាតិ (UN) នៅទីក្រុងហ្សឺណែវ បានប្រាប់ក្រុមប្រឹក្សាសិទ្ធិមនុស្ស UN ថា កម្ពុជា ពុំធ្លាប់ជាប់ឈ្មោះក្នុងបញ្ជីប្រទេស អនុវត្តកាត់ប្រដាប់ភេទស្រ្តី (Female Genital Mutilation)នោះទេ ប៉ុន្ដែការលើកកម្ពស់យេនឌ័រ មានការរីកចម្រើន។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជា ប្រចាំ UN ដែលបានដកស្រង់ ក្នុងបទអន្តរាគមន៍បង្ហាញអំពីសមិទ្ធផល...
បរទេស៖ ក្រសួងសុខាភិបាលប្រទេសវៀតណាម បានប្រកាសពីការស្លាប់ដែល ទាក់ទងទៅនឹងជំងឺកូវីដ១៩ចំនួន ៦៩នាក់ថែមទៀត នៅក្នុងទីក្រុងហូជីមិញ កាលពីល្ងាចថ្ងៃព្រហស្បតិ៍ ដោយបានបង្កើនចំនួនអ្នកស្លាប់ ដោយសារវីរុសនេះដល់ ២០៧ នាក់។ យោងតាមសារព័ត៌មាន Vietnam News ចេញផ្សាយនៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១ បានឱ្យដឹងថា ការស្លាប់នេះបានកើតឡើងចាប់ពីថ្ងៃទី ៧ ខែមិថុនា ដល់ថ្ងៃទី...