ភ្នំពេញ៖ បើមិនមានការប្រែប្រួលទេ នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ ២០២១ ខាងមុខ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា នឹងអញ្ជើញទៅទទួលវ៉ាក់សាំង AstraZeneca ចំនួន១លានដូស ជាជំនួយរបស់រដ្ឋាភិបាលជប៉ុន ជូនកម្ពុជា។ នេះបើយោងតាមការចេញផ្សាយ ទស្សន៍ជាតិកម្ពុជា ។ ការអញ្ជើញទទួលវ៉ាក់សាំង នៅព្រលានយន្តហោះ...
ភ្នំពេញ ៖ បន្ទាប់ពីតំណាងដឹកជញ្ជូន នាំគ្នាតវ៉ា កាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១ត្រង់ចំណុចផ្លូវក្រវ៉ាត់ក្រុងទី២ ព្រំប្រទល់រាជធានីភ្នំពេញ-ខេត្តកណ្តាលចំនួន៣ចំណុចដែលត្អូញត្អែពីផលលំបាករបស់ពួកគេនោះ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានឆ្លើយតបវិញថា ក្រសួងគ្មានសិទ្ធិកែច្បាប់របស់កម្ពុជាឡើយ។ ជាមួយគ្នានេះ លោករដ្ឋមន្រ្តី មានតែស្នើឲ្យម្ចាស់យានយន្ដទាំងអស់ ត្រូវនាំចូលរួមអនុវត្តច្បាប់ចរាចរណ៍ ជៀសវាងការឃាត់ទុកមួយឆ្នាំ ។...
ប៉េកាំង៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មាន ឲ្យដឹងនៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១ថា កងទ័ពចិនបានព្រមានថា ទំនប់វារីអគ្គិសនីមួយ នៅភាគកណ្តាលប្រទេស “អាចនឹងបាក់នៅពេលណាក៏បាន” បន្ទាប់ពីរងការខូចខាតយ៉ាងធ្ងន់ធ្ងរ នៅក្នុងព្យុះដ៏ខ្លាំង ដែលបានសម្លាប់មនុស្ស យ៉ាងហោចណាស់១២នាក់ និងបាននាំតំបន់នេះ ទៅជាតំបន់ជាប់គាំងទៀតផង ។ អាជ្ញាធរអាកាសធាតុបានចេញ នូវការព្រមានខ្ពស់បំផុត...
វ៉ាស៊ីនតោន៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹង នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១ថា នៅក្នុងសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃអង្គារ ចេញដោយក្រសួងការបរទេស សហរដ្ឋអាមេរិក បានផ្តល់យោបល់ ស្តីពីការធ្វើដំណើរ ដែលទាក់ទង ទៅនឹងជំងឺកូវីដ-១៩ សម្រាប់ពលរដ្ឋរបស់ខ្លួន ទៅកាន់ប្រទេសឥណ្ឌា ឲ្យនៅត្រឹម“ កម្រិតទី៣ នៃការធ្វើដំណើរ...
ញ៉ូដេលី៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយកាលពីរាត្រីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១ថា ប្រឹក្សាស្រាវជ្រាវវិជ្ជសាស្ត្រ របស់ប្រទេសឥណ្ឌា (ICMR) បានឲ្យដឹងថា ពលរដ្ឋឥណ្ឌាចំនួន២/៣ នៃពលរដ្ឋឥណ្ឌាទាំងអស់ ដែលមានអាយុលើសពី៦ឆ្នាំ មានអង់ទីគ័រទប់ទល់នឹងជំងឺកូវីដ-១៩ ប៉ុន្តែ ម្នាក់ក្នុងចំណោម៣នាក់ នៅមិនទាន់អាចទប់ទល់នឹងជំងឺបាននោះទេ ។ ក្រុមបាននិយាយកាលពីថ្ងៃអង្គារ ។ នេះជាការស្ទង់ទិន្នន័យលើកទី៤ ហើយដែលបានដាក់បញ្ចូលដោយ ធ្វើការកំណត់នៅក្នុងខ្នាតនៃ...
ភ្នំពេញ៖ រដ្ឋបាលខេត្តសៀមរាប បានឱ្យដឹងថា ក្នុងព្រឹត្តិការណ៍ ការឆ្លងរាលដាលជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍២០កុម្ភៈ នេះ រដ្ឋបាលខេត្ត បានរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មី ចំនួន៩៨នាក់ ជាសះស្បើយ ចំនួន១២០នាក់ និងស្លាប់ចំនួន ៤នាក់ នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១ ។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី២០ ខែកក្កដា...
ភ្នំពេញ ៖ លោកទេសរដ្ឋមន្តី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នាថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១ បានបើកឲ្យដំណើរការជាផ្លូវការមណ្ឌលផ្តល់សេវាសាធារណៈ ក្រសួងនៅផ្សារទំនើប ហេរីថោក វ៉ក ខេត្តសៀមរាប ដោយមានការចូលរួមពី លោក អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្តសៀមរាប និងលោក ទៀ...
បរទេស៖ យោងតាមតួលេខ ដែលត្រូវបានចេញផ្សាយដោយ CNA នៅថ្ងៃអង្គារ បានឲ្យដឹងថា អ៊ឺរ៉ុបបានក្លាយទៅជាទ្វីបដំបូងគេ លើលោកដែលមានចំនួន នៃអ្នកឆ្លងកូវីដឡើងលើសចំនួន ៥០លាននាក់ ជាលើកដំបូងគិតត្រឹមថ្ងៃចន្ទ ។ តួលេខដដែលបានបង្ហាញទៀតថា អ៊ឺរ៉ុបបានរាយការណ៍ពីចំនួន នៃអ្នកឆ្លងកូវីដដល់ទៅជាង ១លាននាក់ ជារៀងរាល់ ៨ថ្ងៃម្តងហើយ មកដល់ពេលចុងក្រោយនេះ ចំនួននៃអ្នកបាត់បង់ជីវិត ក៏បានកើនឡើងសរុបដល់ទៅ ១,៣លាននាក់ផងដែរ...
បរទេស៖ យោងតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មានរដ្ឋ SANA បានឲ្យដឹងថា កាលពីយប់ថ្ងៃចន្ទ អ៊ិស្រាអ៊ែល បានបើកការវាយប្រហារតាមអាកាស ដោយគ្រាប់មីស៊ីលជាច្រើនគ្រាប់សំដៅទីតាំងយោធានៅភាគខាងជើង ទីក្រុងអាឡេប៉ូប្រទេសស៊ីរី។ តាមការបញ្ជាក់ដោយ SANA ដដែលបានឲ្យដឹងទៀតថាការបាញ់មីស៊ីល ជាច្រើនទៀតក៏ត្រូវបានគេជឿជាក់ថា បានតំរង់ទៅលើទីតាំងយោធា ដែលស្ថិតនៅក្នុងតំបន់ដែល ត្រូវបានគេហៅឈ្មោះថា Safira នៅភាគខាងត្បូងទីក្រុងអាឡេប៉ូ ផងដែរប៉ុន្តែប្រព័ន្ធការពារអាកាស បានស្ទាក់ចាប់បានទាំងអស់។ គួរឲ្យដឹងដែរថា...
បរទេស៖ កងកម្លាំងការពារជាតិ នៃប្រទេសអ៊ីស្រាអែល បាននិយាយនៅព្រឹកថ្ងៃអង្គារនេះថា ខ្លួនបានបាញ់កាំភ្លើងធំទៅលើលីបង់ ក្នុងដំណើរសងសឹកចំពោះគ្រាប់រ៉ុកកែត ដែលបាញ់សំដៅមកលើអ៊ីស្រាអែល ពីប្រទេសជិតខាង នៅតំបន់មជ្ឈិមបូព៌ាមួយនេះ។ កងកម្លាំងការពារជាតិអ៊ីស្រាអែល បាននិយាយប្រាប់ថា ខ្លួនបានបាញ់កាំភ្លើងធំលើលីបង់ ជាការឆ្លើយតបចំពោះគ្រាប់រ៉ុកកែតពីរគ្រាប់ ដែលបាញ់សំដៅមកលើខ្លួន បណ្ដាលឲ្យមានសម្លេងសឺរ៉ែនរោទិ៍ នៅទូទាំងប្រទេសអ៊ីស្រាអែលភាគខាងជើង ហើយគ្រាប់រ៉ុកកែតមួយគ្រាប់ ត្រូវបានបាញ់ទម្លាក់ដោយប្រព័ន្ធការពារដែនអាកាស Iron Dome ចំណែករ៉ុកកែតគ្រាប់ទីពីរ បានធ្លាក់ក្នុងទីទំនេរមួយកន្លែង...