ភ្នំពេញ៖ រដ្ឋបាលខេត្តសៀមរាប បានឲ្យដឹងថា ក្នុងព្រឹត្តិការណ៍ នៃការឆ្លងរាលដាលជំងឺកូវីដ-១៩ រដ្ឋបាលខេត្ត បានរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន៩៥នាក់ថ្មី ខណៈមានករណីជាសះស្បើយ ចំនួន១៤១នាក់ និងស្លាប់ចំនួន២នាក់ នៅថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២១ ។ សូមបញ្ជាក់ថា គិតមកទល់ពេលនេះ ខេត្តសៀមរាប មានអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន៤៨៤៦នាក់ បានព្យាបាលជាសះស្បើយចំនួន២៥៩៥នាក់ ស្លាប់៥៥នាក់...
ប៉េកាំង ៖ ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេសចិនលោកវ៉ាង យី បានបដិសេធយ៉ាងដាច់ខាត ចំពោះសុន្ទរកថា របស់សហរដ្ឋអាមេរិក និងជប៉ុន ស្តីពីបញ្ហាទាក់ទង នឹងតំបន់ស៊ីនជាំង និងហុងកុង និងការវាយប្រហាររបស់ពួកគេ មកលើប្រទេសចិនដោយឈរ លើមូលដ្ឋានសិទ្ធិមនុស្ស។ នេះបានកើតឡើង នៅពេលដែលលោកវ៉ាង យី សួរសំណួរជាលើកទីពីរ ដើម្បីឆ្លើយតបទៅនឹង ការចោទប្រកាន់ខាងលើ បន្ទាប់ពីលោកបានថ្លែង...
បរទេស ៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃព្រហស្បតិ៍នេះ បានឲ្យដឹងថា វិរុសកូវីដពូជក្លាយថ្មី Delta Variant មកដល់ពេលនេះ ត្រូវបានគេប៉ាន់ប្រមាណថាគឺមានចំនួនរហូតទៅដល់៩៣,៤ភាគរយ នៃចំនួនអ្នកឆ្លងថ្មីទាំងអស់ នៅទូទាំងសហរដ្ឋអាមេរិក នៅអំឡុងពេល២សប្តាហ៍ ចុងក្រោយនេះ។ ចំនួននេះ ត្រូវបានគេដឹងថា មានកម្រិតខ្ពស់ជាងផ្នែកខ្លះ នៃប្រទេសដែលបានបញ្ចេញតួលេខ ចុងក្រោយគិតត្រឹមថ្ងៃទី៣១ ខែកក្កដាកន្លងមក នេះខណៈ ដែលនៅរដ្ឋជាច្រើនដូចជា...
ភ្នំពេញ ៖ អគ្គិសនីស្វាយរៀង បានចេញសេចក្តីជូនដំណឹងស្តីពីការអនុវត្តការងារជួសជុល ផ្លាស់ប្តូរ តម្លើងបរិក្ខារនានា និងរុះរើគន្លងខ្សែបណ្តាញអគ្គិសនី របស់អគ្គិសនីស្វាយរៀង នៅថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២១ និង ថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២១ នៅតំបន់មួយចំនួនទៅតាមពេលវេលា និង ទីកន្លែងដូចសេចក្តីជូនដំណឹងលម្អិតខាងក្រោម ។ អគ្គិសនីស្វាយរៀង បានអោយដឹងថា ទោះជាមានការខិតខំថែរក្សា...
ភ្នំពេញ ៖ នៅម៉ោងប្រមាណ ជាង១រសៀលថ្ងៃទី៥ ខែសីហា ឆ្នាំ២០២១នេះ សម្តេចតេជោ ហ៊ុន សែន កំពុងអញ្ជើញ ទទួលវ៉ាក់សាំង Oxford AstraZeneca ដែលជាជំនួយទ្វេភាគី របស់ចក្រភពអង់គ្លេស ចំនួន ៤១៥.០០០ ដូស ជូនរាជរដ្ឋាភិបាលកម្ពុជា។ វត្តមានរបស់ សម្តេចតេជោ ហ៊ុន...
ភ្នំពេញ៖ រដ្ឋបាលខេត្តត្បូងឃ្មុំ នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្តីពីការរកឃើញវិជ្ជមានជំងឺកូវីដ-១៩ ចំនួន ៣៨នាក់ថ្មី ខណៈមានករណីជាសះស្បើយ ៤៩នាក់ និងស្លាប់ម្នាក់។ រដ្ឋបាលខេត្តត្បូងឃ្មុំអំពាវនាវ ដល់អ្នកប៉ះពាល់ផ្ទាល់ ទៅជួបក្រុមគ្រូពេទ្យ និងធ្វើចត្តាឡីស័ក ដើម្បីយកសំណាកទៅពិនិត្យ និងអ្នកប៉ះពាល់ប្រយោល សូមធ្វើចត្តាឡីស័ក តាមផ្ទះរៀងៗខ្លួន ដោយមិនត្រូវពាក់ព័ន្ធ និងប៉ះពាល់ជាមួយអ្នកដទៃដាច់ខាត។...
ញូវយ៉ក៖ យោងតាមទិន្នន័យពីសាកលវិទ្យាល័យ Johns Hopkins បានឱ្យដឹងថា ករណីឆ្លងជំងឺកូវីដ-១៩ នៅទូទាំងពិភពលោក បានកើនឡើងលើស ២០០ លាននាក់ហើយ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ ចំនួនករណីឆ្លងសកលលោក មានចំនួន ២០០,០១៤,៦០២ ដោយមានអ្នកស្លាប់ចំនួន ៤,២៥២,៨៧៣ នាក់នៅទូទាំងពិភពលោក នេះបើយោងតាមការបង្ហាញ ទិន្នន័យដោយប្រភពខាងលើ។ សហរដ្ឋអាមេរិក បានរាយការណ៍ពីករណីឆ្លងចំនួន...
បរទេស៖ ប្រធានាធិបតីទើបជាប់ឆ្នោតថ្មី របស់ប្រទសអ៊ីរ៉ង់លោក Ebrahim Raisi កាលពីថ្ងៃពុធម្សិលមិញបាន ធ្វើការលើកឡើងថា ការបន្តបង្កើតទំនាក់ទំនងល្អ ជាមួយនឹងបណ្តាប្រទេសជាប់ព្រំដែនគ្នា គឺជាកិច្ចការងារគោលដ៏សំខាន់ មួយរបស់គោលនយោបាយ ការបរទេសរបស់រដ្ឋាភិបាល។ ថ្លែងនៅក្នុងកិច្ចប្រជុំមួយ ជាមួយនឹងមន្ត្រីតំណាង ជាន់ខ្ពស់របស់ប្រទេស Uzbekistan លោក Nurdinjon Ismailov ប្រធានាធិបតីអ៊ីរ៉ង់រូបនេះ បានចេញសេចក្តីថ្លែងការណ៍ បែបនេះតែម្តង។...
ភ្នំពេញ៖ រដ្ឋបាលខេត្តកំពង់ចាម នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីករណីរកឃើញវិជ្ជមានកូវីដ-១៩ ចំនួន៤៣នាក់ថ្មី ខណៈមានករណី ជាសះស្បើយចំនួន ៣៨នាក់ និងស្លាប់៤នាក់។ ក្នុងនោះ ក្រុងកំពង់ចាម៨នាក់, ស្រុកកំពង់សៀម៦នាក់, ស្រុកកងមាស២នាក់ , ស្រុកចំការលើ ១៤នាក់, ស្រុកស្ទឹងត្រង់៣នាក់, ព្រៃឈរ១នាក់, ស្រុកស្រីសន្ធរ៦នាក់...