ភ្នំពេញ ៖ ក្នុងឱកាសចម្រើនអាយុគម្រប់ខួប ៦៩ឆ្នាំ ឈានចូល ៧០ឆ្នាំ របស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃ កម្ពុជា ចៅស្រី ហ៊ុន ពេជ មុន្នីលីណា ហៅអូន មាស សូមបួងសួងដល់វត្ថុស័ក្តិក្នុងលោក តាមជួយថែរក្សាប្រសិទ្ធពរជ័យ ដល់លោកតា សូមឲ្យជួបតែសេចក្ដីសុខ...
ភ្នំពេញ៖ នាយកដ្ឋានអធិការកិច្ច សន្តិសុខសង្គម នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២១ នេះបានរៀបចំកិច្ចប្រជុំផ្ទៃក្នុង ស្ដីពីការបូកសរុបលទ្ធផលការងារ បញ្ហាប្រឈម និងទិសដៅអនុវត្តបន្ត ដែលប្រព្រឹត្តឡើង តាមរយៈប្រព័ន្ធវីដេអូ (Zoom Meeting) ក្រោមអធិបតីភាព លោក ម៉េង ហុង អគ្គនាយករង បេឡាជាតិសន្តិសុខសង្គម តំណាងដ៏ខ្ពង់ខ្ពស់ លោក...
ភ្នំពេញ ៖ ក្រសួងសុខាភិបាលកម្ពុជា បានបន្ត រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មីចំនួន៥៩១នាក់ទៀត ជាសះស្បើយចំនួន៦១៨នាក់ និងស្លាប់ចំនួន១៩នាក់។ ក្នុងនោះករណីឆ្លងសហគមន៍ចំនួន៤០៨នាក់ និងអ្នកដំណើរពីបរទេសចំនួន១៨៣នាក់។ សូមបញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ២០២១ កម្ពុជាមានអនកឆ្លងសរុបចំនួន៨០២២៥នាក់អ្នកជាសះស្បើយចំនួន ៧៣៤២១នាក់ និងអ្នកស្លាប់ចំនួន១៥០៧នាក់៕
ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស និងក្រុមហ៊ុន Grab កាលពីថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២១ បានសម្រេចសម្រួលលក្ខខណ្ឌ ដើម្បីផ្តល់ភាពងាយស្រួល ដល់អ្នករស់នៅរាជធានីភ្នំពេញ ក្នុងការទទួលបានភេសជ្ជៈ ប៉ូវកម្លាំងវើក រសជាតិម៉ុងតុល WURKZ ICY COOL ដោយឥតគិតថ្លៃ ដែលមានសរុបរហូតដល់ទៅ ១ ម៉ឺនកំប៉ុង។ វើក...
ភ្នំពេញ៖ ឯកឧត្តម កៅ ថាច អគ្គនាយកធនាគារ អភិវឌ្ឍន៍ជនបទ និងកសិកម្ម និងលោកជំទាវ ព្រមទាំងបុគ្គលិកក្រោមទាំងអស់ ចូលរួមអបអរសាទរ និងគោរពជូនពរ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសខួបចម្រើនជន្មាយុ ៧០ឆ្នាំ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃព្រហស្បតិ៍ ១២រោច ខែទុតិយាសាឍ ឆ្នាំឆ្លូវ...
អ៊ីស្តង់ដា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៤ ខែសីហា ឆ្នាំ២០២១ថា ភ្លើងឆេះព្រៃនៅខេត្ត Mugla នៅភាគនីរតីនៃប្រទេសតួកគី បានឆេះរាលដាលដល់តំបន់អ្នករស់នៅជាច្រើន កាលពីថ្ងៃអង្គារ ដែលបង្ខំឲ្យមានការជម្លៀសថ្មី ។ ខ្សែវីដេអូ ដែលបានបង្ហោះដោយប្រព័ន្ធផ្សព្វផ្សាយព័ត៌មានក្នុងស្រុក ដែលបានបង្ហាញអំពីអណ្តាតភ្លើងដែលបានឆាបឆេះផ្ទះ ជាច្រើនខ្នង នៅក្នុងស្រុកជិតគ្នា Milas ។ បុរសដែលមានអ្នកឈ្មោះ Firat ជាអ្នកស្រុកម្នាក់មកពីស្រុក...
កាលពីថ្ងៃទី ៣ ខែ សីហា លោក ហាបៀរ សឡា (Fco. Javier Sola Marti) ដែលបានចូលសញ្ជាតិខ្មែរមានឈ្មោះ ជូលីន សព្វថ្ងៃជាទីប្រឹក្សាបច្ចេកទេស នៃនាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាន នៃក្រសួងអប់រំ និងជាតំណាងកុងស៊ុលកិត្តិយសនៃប្រទេសអេស្ប៉ាញនៅកម្ពុជា បានស្នើសុំសម្តេចតេជោមេត្តាជួយផ្តល់យុត្តិធម៌ ដល់រូបគាត់លើករណីវិវាទដីធ្លីទំហំ (២៦មx ៧១ម) ដែលគាត់បានទិញពីប្រជាពលរដ្ឋខ្មែរនៅអំឡុងឆ្នាំ ២០១៤ នៅតំបន់អរិយក្សត្រ ខេត្តកណ្តាល។ លោក ហាបៀរ សឡា បានព្យាយាមស្នើសុំអាជ្ញាធរមូលដ្ឋានអោយមាន ដំណោះស្រាយជូនគាត់និងប្រជាពលរដ្ឋ៩គ្រួសារផ្សេងទៀត ដែលកំពុងមានវិវាទដូចៗគ្នានៅដីជាប់ៗគ្នា។ ប៉ុន្តែមិនមានលទ្ធផល។ គាត់បានប្រាប់ថា មានឈ្មោះ សាន បានយកបង្គោលទៅបោះព័ទ្ធលើដីពួកគាត់ហើយប្រាប់ថាដីទាំងនេះ គឺស្ថិតនៅក្នុងគម្រោងអភិវឌ្ឍន៍តាមមាត់ទន្លេដែលមាន ឧកញ៉ាម្នាក់ទទួលសិទ្ធិរួចហើយ។ លោក ហាបៀរ សឡា បានបញ្ជាក់ថា ប្រសិនបើមានមែន គឺប្រាកដជាមានការជូនដំណឹង ជាមួយនឹងគោលនយោបាយដោះស្រាយច្បាស់លាស់ ជូនពួកគាត់មិនខាន ព្រោះកន្ទុយដីនេះជាដីអាស្រ័យផលរបស់ពួកគាត់ជាយូរឆ្នាំមកហើយ។ ទន្ទឹមនឹងនោះគាត់ បានបញ្ជាក់ប្រាប់ខ្ញុំថា តាមដែលគាត់បានឃើញ សជណ កន្លងមកគឺគ្របដណ្តប់តែលើទីតាំងភូមិ២ គឺភូមិអរិយក្សត្រ និងភូមខ្សាច់ រីឯដីពួកគាត់៩គ្រួសារទៀតគឺស្ថិតនៅភូមិពោធិធំ។ លោក ហាបៀរ សឡា ប្រាប់ខ្ញុំថាគាត់គោរពស្រឡាញ់ប្រទេសកម្ពុជា ហើយសព្វថ្ងៃក៏មានភរិយាជាជនជាតិខ្មែរ គាត់ចង់រស់នៅទីនេះ អស់មួយជីវិត។ លោក ហាបៀរ សឡា សង្ឃឹមថានឹងមិនមានអ្វីអាក្រក់ កើតមានឡើងចំពោះរូបគាត់ឡើយ។ ខ្ញុំនឹងពិនិត្យសំណើនេះជូនគាត់ ថាតើរឿងពិតប្រាកដនោះយ៉ាងណាទៅវិញ? យើងចូលរួមកសាងអំពើល្អ ចែករំលែកក្តីស្រឡាញ់និងស្នាមញញឹម និងសូមមានចិត្តអាណិត ស្រឡាញ់ពលរដ្ឋយើងគ្រប់ទីកន្លែងដោយគ្មានការរើសអើង៕ ប្រភព៖ ហ្វេសប៊ុកផេក Duong Dara
បរទេស៖ នៅថ្ងៃទី ២៧ ខែមិថុនា សារព័ត៌មាន BBC បានរាយការណ៍ថា សមាជិកសាធារណៈម្នាក់បានរកឃើញឯកសារដែលត្រូវបានចាត់ថ្នាក់ថាជាឯកសារក្រសួងការពារជាតិ នៅចំណតឡានក្រុងនៅទីក្រុង Kent ភាគខាងត្បូងអង់គ្លេស កាលពីថ្ងៃទី ២១ ខែមិថុនា ដោយផ្តល់ជូននូវការវិភាគអំពីផលវិបាក ដែលអាចកើតមាននៃការធ្វើដំណើររបស់នាវាចម្បាំងឆ្លងកាត់ដែនទឹករុស្ស៊ីចេញពីគ្រីមៀ។ ក្រោយមកក្រសួងការពារជាតិអង់គ្លេស បានសារភាពថាឯកសារសម្ងាត់ត្រូវបានបាត់បង់។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៤ ខែសីហា...
បរទេស៖ ប្រជាជនសរុបចំនួន ១៨,៥៨ លាននាក់ នៅក្នុងប្រទេសថៃ បានទទួលវ៉ាក់សាំងការពារជំងឺកូវីដ ១៩ យ៉ាងតិចមួយដង គិតត្រឹមយប់ថ្ងៃអង្គារ។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី៤ ខែសីហា ឆ្នាំ២០២១ បានឱ្យដឹងថា មជ្ឈមណ្ឌលព័ត៌មានកូវីដ ១៩ បានរាយការណ៍តួលេខនេះ នៅថ្ងៃពុធ។ មជ្ឈមណ្ឌលបានឱ្យដឹងថា ប្រជាជន...
បរទេស៖ វីរុសដែលបំលែងខ្លួនថ្មីប្រភេទ Delta នៅក្នុងប្រទេសថៃ ដែលត្រូវបានរកឃើញនៅក្នុងខេត្ត ៧៤ ក្នុងចំណោម ៧៧ ខេត្ត ហើយនៅតែមិនមានសញ្ញានៃវីរុសដែលបំលែងខ្លួនថ្មី ប្រភេទ Lambda មកពីអាមេរិកខាងត្បូង នោះទេ។ នេះបើយោងតាមនាយកដ្ឋានវិទ្យាសាស្ត្រវេជ្ជសាស្ត្រ។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី៤ ខែសីហា ឆ្នាំ២០២១ បានឱ្យដឹងថា...