វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានសន្យាថានឹងបន្តកិច្ចខិតខំប្រឹងប្រែង ដើម្បីជម្លៀសជនជាតិអាមេរិក និងអ្នកផ្សេងទៀតចេញពីអាហ្វហ្គានីស្ថាន ដែលគ្រប់គ្រងដោយតាលីបង់ ខណៈដែលហៅវាថា ជាបេសកកម្មពិបាកបំផុតមួយក្នុងប្រវត្តិសាស្ត្រ។ ថ្លែងនៅឯសេតវិមានលោក បៃដិន បានសង្កត់ធ្ងន់ថា សហរដ្ឋអាមេរិកបានជួយសង្គ្រោះប្រជាជនប្រមាណ ១៣,០០០ នាក់ចេញពីប្រទេសដែលហែកហួរដោយសង្គ្រាម ចាប់តាំងពីប្រតិបត្តិការជម្លៀសបានចាប់ផ្តើមនៅថ្ងៃទី១៤ ខែសីហា។ លោកបានលើកឡើងថា “ នេះគឺជាយន្តហោះដឹកអ្នកដំណើរធំបំផុត និងជាបេសកកម្មពិបាកបំផុតក្នុងប្រវត្តិសាស្ត្រ”...
បរទេស៖ ប្រទេសជប៉ុនទើបតែរកឃើញ ស្រទាប់រ៉ែកម្រ (ដីកម្រ) ដែលគ្មានដែនកំណត់ នៅឈូងសមុទ្រប្រទេសជប៉ុន ដែលវាអាចផ្តល់ សម្រាប់ពិភពលោក នូវធនធានបែបនេះរយៈពេល រាប់សតវត្សរ៍ថែមទៀត ហើយវាក៏អាចជា “អ្នកផ្លាស់ប្តូរហ្គេម” នៅក្នុងការប្រកួតប្រជែង ជាមួយប្រទេសចិនផងដែរ។ យោងតាមការសិក្សាថ្មីមួយ បានអោយដឹងថា អ្នកស្រាវជ្រាវបានរកឃើញ ស្រទាប់រ៉ែដែលកម្រមាន (ដីកម្រ) លើឈូងសមុទ្រនៃប្រទេសជប៉ុន ដែលអាចផ្គត់ផ្គង់ដល់ពិភពលោករាប់សតវត្សរ៍។ យោងតាមសារព័ត៌មាន...
កំពង់ចាម ៖ ផ្ទះថ្មី១ខ្នង ជាអំណោយ របស់កាកបាទក្រហមកម្ពុជា នៅព្រឹកថ្ងៃទី ២១ ខែសីហា ឆ្នាំ ២០២១ ត្រូវបានប្រគល់ជូន លោកយាយ ឌឿ ម៉េត អាយុ ៧៣ឆ្នាំ រស់នៅជាមួយកូនស្រីមេម៉ាយម្នាក់ និងចៅស្រីប្រុស ២នាក់ ស្ថិតនៅក្នុង ភូមិរមូល ឃុំរអាង...
រដ្ឋមន្ត្រីព័ត៌មាន ៖ អ្នករិះគន់ការបង្កើតគណៈកម្មការ វាយតំលៃក្រមសីលធម៌អ្នកសារព័ត៌មាន ដោយសារមិនបានអាន ខ្លឹមសារនៃសេចក្តីសម្រេច ភ្នំពេញ ៖ ឆ្លើយតបទៅនឹងការរិះគន់ចំពោះក្រសួងព័ត៌មាន បង្កើតគណ:កម្មការតាមដានវាយតំលៃ និងលើកសរសើរ ក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មាន លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានបញ្ជាក់ថា អ្នកដែលប្រតិកម្មនោះ គឺមិនបានអានខ្លឹមសារនៃសេចក្តីសម្រេចនេះទេ ហើយក៏មិនបានស្គាល់នូវអ្វីដែលជា វិជ្ជាជីវៈសារព័ត៌មាន...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ត្រៀមខ្លួនធ្វើការយ៉ាង ជិតស្និទជាមួយលោក ដាតុ ស្រ៊ី អ៊ីស្មាអែល សាប្រ៊ី ប៊ីន យ៉ាកុប នាយករដ្ឋមន្ត្រីនៃប្រទេសម៉ាឡេស៊ី ដែលទើបតែងតាំងថ្មី ដើម្បីពង្រឹង និងពង្រីកចំណងទាក់ទង និងកិច្ចសហប្រតិបតិ្តការដ៏ល្អប្រពៃនេះ ដើម្បីផលប្រយោជន៍ទៅវិញទៅមក របស់ប្រជាជន ។ តាមរយៈសារលិខិត...
បរទេស៖ ស្ត្រីម្នាក់ នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន បាននិយាយថា ប្រជាជនបានឃើញពួកតាលីបង់បានធ្វើទារុណកម្មទៅលើស្ត្រី ចាប់តាំងពីពួកគេបានដណ្តើមអំណាចកាលពីថ្ងៃទី ១៥ ខែសីហា បន្ទាប់ពីសហរដ្ឋអាមេរិកនិងសម្ព័ន្ធមិត្ត បានដកវត្តមានយោធាភាគច្រើនចេញពីប្រទេស។ យោងតាមសារព័ត៌មាម News Week ចេញផ្សាយនៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១ បានឱ្យដឹងថា នៅពេលដែលពួកតាលីបង់គ្រប់គ្រងប្រទេសនៅចុងទសវត្សរ៍ទី ៩០ ការប្រហារជីវិតជាសាធារណៈនិងអំពើហឹង្សាលើស្ត្រី ត្រូវបានគេរាយការណ៍ជាញឹកញាប់។ ស្ត្រីភាគច្រើនត្រូវបានគេបង្ខាំងនៅផ្ទះផ្ទាល់ខ្លួន។...
បរទេស៖ ក្រសួងកិច្ចការងារដឹកជញ្ជូនរបស់ប្រទេសអាមេរិក កាលពីដើមសប្តាហ៍កន្លងទៅនេះបាន ប្រកាសថាខ្លួននឹងដាក់កំណត់នូវ ចំនួនជើងហោះហើរទាំងអស់ពីប្រទេស ចិនជាមួយនឹងភ្ញៀវ អតិប្បរមាត្រឹមតែ៤០ភាគរយប៉ុណ្ណោះ សម្រាប់រយៈពេល៤សប្តាហ៍។ សេចក្តីប្រកាសនេះត្រូវបានគេមើលឃើញថា នឹងជួយដល់កិច្ចការងារជម្រុញឲ្យមាន ការធ្វើដំណើរមកវិញនូវនិស្សិត ជនជាតិចិនដែលនឹងត្រូវត្រឡប់ចូល មកទទួលការសិក្សាឆមាសថ្មីឡើងវិញ។ ការកំណត់នេះនឹងត្រូវយកទៅ អនុម័តលើជើងហោះហើរវាងអាមេរិក និងចិនចំនួន៤ ក្រុមហ៊ុនរបស់ប្រទេសចិន ដូចជាក្រុមហ៊ុន Air China, China Eastern...
បរទេស៖ របាយការណ៍ស្តីពីការធ្វើទារុណកម្មនិងការសម្លាប់ជនជាតិភាគតិច ពីសំណាក់ក្រុមតាលីបង់នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ត្រូវបានចេញផ្សាយកាលពីថ្ងៃសុក្រដោយអង្គការលើកលែងទោសអន្តរជាតិ (Amnesty International) ដែលនេះ បានបង្កឱ្យមានការភ័យខ្លាចថា របបអតីតរបស់ក្រុមនេះនឹងត្រូវស្តារឡើងវិញ។ យោងតាមសារព័ត៌មាន News Week ចេញផ្សាយនៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១ បានឱ្យដឹងថា ក្រុមតាលីបង់និយាយថា ពួកគេមិនជ្រុលនិយមដូចមុននោះទេ ចាប់តាំងពីពួកគេបានកាន់អំណាចចុងក្រោយក្នុងទសវត្សរ៍ឆ្នាំ ១៩៩០ ប៉ុន្តែមនុស្សជាច្រើនមានការសង្ស័យជាមួយនឹងការអះអាងនេះ។ របាយការណ៍បាននិយាយថា...
បរទេស៖ ក្រុមតាលីបង់កាលពីថ្ងៃពុធបានប្រហារជីវិតលោក Haji Mullah Achakzai ដែលជាមេប៉ូលិសនៃខេត្ត Badghis ជិតទីក្រុង Herat ប្រទេសអាហ្វហ្គានីស្ថាន។ យោងតាមសារព័ត៌មាន News Week ចេញផ្សាយកាលពីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១ បានឱ្យដឹងថា នៅក្នុងវីដេអូមួយដែលត្រូវបានចែក ចាយនៅលើបណ្តាញសង្គម Twitter កាលពីថ្ងៃព្រហស្បតិ៍ គឺគេឃើញលោក...