កំពង់ចាម៖ រដ្ឋបាលខេត្តកំពង់ចាម ត្រៀមឧបត្ថម្ភសម្ភារៈសម្រាប់ការពារ ការឆ្លងជំងឺកូវីដ១៩ ដល់គ្រប់សាលារៀន នាពេលបើកឲ្យសិស្សចូលរៀន នៅថ្ងៃទី២០ ខែកញ្ញា ខាងមុខនេះ ។ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានថ្លែងដូច្នេះ នៅព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១ នៅវិទ្យាល័យជួនណាត ស្ថិតក្នុងឃុំក្រឡា ស្រុកកំពង់សៀម ខណ:ពេលជួបសំណេះសំណាល...
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៥ ខែកញ្ញា នេះ មានគ្រឹះស្ថានសាធារណៈ និងឯកជនជាង២០០ ទីតាំងនៅភ្នំពេញត្រូវបានបើកដំណើរការឡើងវិញបន្ទាប់ពីឆ្លងកាត់ការវាយតម្លៃហើយមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ស្របតាមគោលការណ៍ ប្រតិបត្តិស្តង់ដា (SOP) របស់ក្រសួងអប់រំ យុវជន និងកីឡានិងអាជ្ញាធររាជធានីភ្នំពេញ។ ក្នុងឱកាសចុះត្រួតពិនិត្យ ការរៀបចំ និងដំណើរការនៃការសិក្សា របស់សិស្សានុសិស្ស តាមបណ្តាសាលារៀនឯកជន និងរដ្ឋមួយចំនួន នាថ្ងៃដំបូងនេះ លោក ឃួង...
ភ្នំពេញ ៖ ក្រសួងសុខាភិបាលកម្ពុជា បន្តរកឃើញអ្នកឆ្លងជំងឺកូវិដ១៩ថ្មីចំនួន៦៥៣នាក់ទៀត ជាសះស្បើយចំនួន៤៦៣នាក់ និងស្លាប់ចំនួន៩នាក់។ ក្នុងនោះ ករណីឆ្លងសហគមន៍ចំនួន៥២៣នាក់ និងអ្នកដំណើរពីបរទេសចំនួន១៣០នាក់។ សូមបញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១ កម្ពុជាមានអ្នកឆ្លងសរុបចំនួន ១០១ ៤៤៣ នាក់ អ្នកជាសះស្បើយចំនួន ៩៥ ៣៦៧នាក់ និងអ្នកស្លាប់ចំនួន២ ០៦៧នាក់៕
ភ្នំពេញ ៖ ក្រោយពិនិត្យឃើញ គ្រឹះស្ថានសិក្សាសាធារណៈ និងឯកជនជាង២០០ទីតាំងនៅភ្នំពេញ មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ស្របតាមគោលការណ៍ប្រតិបត្តិស្តង់ដា (SOP) របស់ក្រសួងអប់រំ យុវជន និងកីឡា និងការណែនាំរបស់រដ្ឋបាលរាជធានីភ្នំពេញហើយនោះ គ្រឹះស្ថានទាំងនោះបានចាប់ផ្តើមបើកដំណើរការវិញជាបន្តបន្ទាប់ ។ ជុំវិញការបើកសាលារៀនឡើងវិញនេះ មានមតិមួយចំនួន លើកឡើងថា អាជ្ញាធរយកអាយុជីវិត សិស្សានុសិស្សមកសាកល្បងជាមុន មុននឹងឈានទៅបើកឲ្យរាជធានីភ្នំពេញដំណើរការជាធម្មតាឡើងវិញ ។ ប៉ុន្តែ...
Breaking News: កូរ៉េខាងជើង បាញ់១មីស៊ីល ១គ្រាប់ទៀតហើយ។នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន កូរ៉េខាងត្បូង Yunhap។ សម្ព័ន្ធមិត្តអាមេរិក និយាយថា កូរ៉េខាងជើង បានធ្វើតេស្តមីស៊ីលផ្លោងហើយ។ ប្រទេសជប៉ុននិងកូរ៉េខាងត្បូង បាននិយាយថា ប្រទេសកូរ៉េខាងជើង បានបាញ់មីស៊ីល យ៉ាងតិចមួយគ្រាប់ កាលពីថ្ងៃពុធ ដែលជាការសាកល្បង អាវុធធំទី ២ របស់ប្រទេសនេះ ក្នុងរយៈពេលតិច...
បរទេស៖ ប្រភពមួយនៅក្នុងរដ្ឋាភិបាលបាននិយាយថា ឧបនាយករដ្ឋមន្រ្តីនិង មេដឹកនាំគណបក្ស Palang Pracharath (PPRP) គឺលោក ប្រាវីត វង់ស៊ូវ៉ុន កំពុងស្នើសុំឱ្យគណបក្សទំាងឡាយប្រមូលផ្តុំគ្នា នៅពីក្រោយនាយករដ្ឋមន្ត្រី ប្រាយុទ្ធ ចាន់អូចា ចំពេលមានការផ្លាស់ប្តូរសក្ដានុពលផ្ទៃក្នុងនៅ ក្នុងគណបក្សកាន់អំណាចមួយនេះ។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយ នៅថ្ងៃទី១៥ ខែកញ្ញា...
បរទេស៖ យន្តហោះទម្លាក់គ្រាប់បែកបំបាំងកាយប្រភេទ B-2 Spirit ថ្មីៗនេះត្រូវបានគេឃើញហោះហើរនៅពីលើមហាសមុទ្រអាត្លង់ទិកជាមួយមិត្តរួមទ័ពអាកាសអាមេរិក F-15s និង Eurofighter Typhoons របស់កងទ័ពអាកាសអង់គ្លេស កំឡុងពេលបេសកកម្មបណ្តុះបណ្តាលមួយដែលព្យាយាមបង្កើតទំនាក់ទំនងណាតូ និងកាត់បន្ថយ“ ហានិភ័យសន្តិសុខ” នៅអឺរ៉ុប។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១ បានឱ្យដឹងថា កងទ័ពអាកាសអាមេរិកបានបញ្ជាក់នៅថ្ងៃអង្គារនេះថា យន្តហោះទម្លាក់គ្រាប់បែកបំបាំងកាយ...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅព្រឹកថ្ងៃ១៥ ខែកញ្ញា ឆ្នាំ២០២១នេះបានប្រកាសបើកយុទ្ធនាការ ចាក់វ៉ាក់សាំងជូនកុមារអាយុ៦ឆ្នាំ ដល់១២ឆ្នាំ ដោយចាប់ផ្តើមពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១ ។ សម្តេចថា ចាក់នេះ គឺក្នុងគោលដៅកុមារ ជាងមួយលាន៨ សែន នាក់។ សម្តេចតេជោបន្តថា...
ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ បានណែនាំអភិបាលរាជធានី-ខេត្ត ត្រូវពង្រឹងការអនុវត្តការងាររបសើការិយាល័ប្រជាពលរដ្ឋរាជ ធានី-ខេត្ត ក្រោយពីមានការិយាល័យមួយចំនួន មិនទាន់អាចដំណើរការ ការងាររបស់ខ្លួនស្របតាមតួនាទី និងភារកិច្ច។ រាជរដ្ឋាភិបាល បានសម្រេចបង្កើតឲ្យមានការិយាល័យប្រជាពលរដ្ឋនៅថ្នាក់រាជធានី-ខេត្ត ហើយក្រសួងមហាផ្ទៃ បានប្រកាសដាក់ឲ្យដំណើរការជាផ្លូវការនូវការិយាល័យនេះ កាលពីដើមឆ្នាំ២០២០។ យោងតាមលិខិតរបស់ ក្រសួងមហាផ្ទៃ ថ្មីៗនេះបានឲ្យដឹងថា ក្រសួង បានពិនិត្យឃើញ ការិយាល័យប្រជាពលរដ្ឋរាជធានី-ខេត្ត ភាគច្រើនបានដំណើរការទទួល...
ភ្នំពេញ៖ លោក ជា ចាន់តូ ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានថ្លែងថា ប្រព័ន្ធធនាគាររក្សាបានភាពធន់ និងរួមចំណែកគាំទ្រ សកម្មភាពសេដ្ឋកិច្ចកម្ពុជា ជាពិសេស ជួយដល់វិស័យទទួល រងផលប៉ះពាល់ និងប្រជាជនងាយរងគ្រោះ ដោយកូវីដ-១៩។ ក្នុងជំនួបពិភាក្សាការងារ ជាមួយក្រុមបេសកកម្ម ពិគ្រោះយោបល់មាត្រា IV របស់មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ដឹកនាំដោយ...