ភ្នំពេញ៖ ទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD) និងអគ្គនាយកដ្ឋានកៅស៊ូ បានចុះហត្ថលេខា លើកិច្ចព្រមព្រៀង ផ្តល់ជំនួយឥតសំណង ចំនួន១,៥លានអឺរ៉ូ ដើម្បីគាំទ្រ ដល់គម្រោងថ្នាក់តំបន់ ស្តីពីការព្យាករផលប៉ះពាល់ នៃការប្រែប្រួលអាកាសធាតុ និងភាពអាចរកបាន នៃកម្លាំងពលកម្ម លើខ្សែច្រវ៉ាក់ផលិតកម្ម កៅស៊ូធម្មជាតិ នៅអាស៊ីអាគ្នេយ៍។ យោងតាមគេហទំព័រហ្វេសប៊ុក របស់ស្ថានទូតបារាំង ប្រចាំកម្ពុជា នាថ្ងៃទី៧ កញ្ញា...
បរទេស៖ កាលពីថ្ងៃចន្ទម្សិលមិញនេះ វិទ្យាស្ថានជាតិសុខភាពសាធារណៈ របស់ប្រទេសឈីលី បានប្រកាសក្នុងការអនុម័ត ឲ្យមានការប្រើប្រាស់ជាបន្ទាន់ នូវវ៉ាក់សាំងការពារកូវីដ CoroVac របស់ចិនសម្រាប់ពលរដ្ឋរបស់ខ្លួន ដែលមានវ័យពី ៦ឆ្នាំទៅដល់១៧ឆ្នាំ។ ប្រធានវិទ្យាស្ថានលោក Heriberto Garcia ដែលបានធ្វើសេចក្តីថ្លែងការណ៍នេះ បានបញ្ជាក់ទៀតថា ការសម្រេចចិត្តនេះត្រូវបាន ធ្វើឡើងនៅក្រោយពេល ដែលមានការ ប្រជុំគ្នាជាមួយនឹងក្រុមអ្នកជំនាញ សម្រាប់ការប្រើប្រាស់វ៉ាក់សាំង។ លោក...
ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ បានឲ្យពលរដ្ឋ ម្ចាស់អាជីវកម្មដ្ឋាន អង្គភាពរដ្ឋ និងបណ្តាក្រុមហ៊ុនឯកជន កំពុងប្រើប្រាស់បណ្តាញខ្សែកាប្លិ៍អាកាស នៅតាមវិថីព្រះអង្គយុគន្ធរ និងវិថីឧកញ៉ាសន្ធរម៉ុក ប្រញាប់រួសរាន់រៀបចំរុះរើចេញ ក្នុងរយៈពេល ១៥ថ្ងៃ ដើម្បីលើកកម្ពស់សោភណ្ឌភាព រាជធានីភ្នំពេញ កាន់តែល្អស្រស់បំព្រង សក្តិសមជាបេះដូង នៃព្រះរាជាណាចក្រកម្ពុជា ។ យោងតាមសេចក្តីជូនដំណឹង របស់រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃ៧ កញ្ញា...
សេអ៊ូល៖ ប្រភពបានឲ្យដឹងនៅថ្ងៃអង្គារនេះថា ប្រទេសកូរ៉េខាងត្បូង បានបាញ់សាកល្បងដោយ ជោគជ័យនូវមីស៊ីលផ្លោងឆ្លងទ្វីប (SLBM) ពីនាវាមុជទឹកថ្មី ដើម្បីក្លាយជាប្រទេសទី៨ របស់ពិភពលោក ដែលមានអាវុធនេះ។ ទីភ្នាក់ងារអភិវឌ្ឍន៍ការពារជាតិ (ADD) បានធ្វើតេស្តបាញ់មីស៊ីល SLBM ចេញពីនាវាមុជទឹក Dosan Ahn Chang-ho កាលពីសប្តាហ៍មុន បន្ទាប់ពីការបាញ់បង្ហោះដោយ ជោគជ័យពីក្រោមទឹកកាលពីខែមុន នេះបើយោងតាមប្រភពយោធា។...
ភ្នំពេញ៖ រដ្ឋបាលខេត្តកំពង់ចាម បានចេញសេចក្ដីប្រកាសព័ត៌មាន ស្តីពីការ រកឃើញ វិជ្ជមានកូវីដ-១៩ ចំនួន ៧២នាក់ថ្មី ខណៈមានករណី ជាសះស្បើយចំនួន១១នាក់ និងស្លាប់២នាក់ ក្នុងថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២១។ ក្នុងនោះ ក្រុងកំពង់ចាម ០៣នាក់, ស្រុកកំពង់សៀម ២៩នាក់, ស្រុកកោះសូទិន ០៣នាក់, ស្រុកចំការលើ...
ភ្នំពេញ៖ លោក សយ សុភាព អគ្គនាយកមជ្ឈមណ្ឌលសារព័ត៌មាន ដើមអម្ពិល និងជាប្រធានសមាគមអ្នកសារព័ត៌មានកម្ពុជា-ចិន បានធ្វើការឌឺដង ទៅកាន់ក្រុមអ្នកវិភាគ មួយចំនួន ក៏ដូចជាអតីតមេបក្សប្រឆាំង ដែលបានអត្ថាធិប្បាយ បែបបំភ្លៃការពិត ជុំវិញការដំណើរ របស់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ទៅកាន់ប្រទេសបារាំង ដើម្បីពិនិត្យសុខភាព។ ការលើកឡើងរបស់...
ភ្នំពេញ៖ លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និង ជាប្រធានក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា បានអញ្ជើញបើកកិច្ចប្រជុំក្រុមប្រឹក្សាជាតិប្រាក់ ឈ្នួលអប្បបរមា អាណត្តិទី២ ឆ្នាំទី១ នាព្រឹកថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២១ តាមប្រព័ន្ធអនឡាញ (Zoom)។ ថ្លែងក្នុងឱកាសបើកកិច្ចប្រជុំ លោក អ៊ិត សំហេង បានលើកឡើងថា...
ភ្នំពេញ ៖ លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឲ្យដឹងថា រាជរដ្ឋាភិបាលត្រៀមបម្រុង គ្រាប់ពូជស្រូវ ចំនួន២ ០០០តោន និងពូជដំណាំរួមផ្សំទុកសម្រាប់ធ្វើអន្តរាគមន៍ជួយសង្គ្រោះប្រជាកសិករ ដែលរងផលប៉ះពាល់ និងខូចខាតដោយគ្រោះធម្មជាតិ។ តាមគេហទំព័រហ្វេសប៊ុក នាថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២១ លោក វេង...
ភ្នំពេញ៖ រដ្ឋបាលខេត្តត្បូងឃ្មុំ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណី រកឃើញវិជ្ជមានជំងឺកូវីដ-១៩ ចំនួន ៨៩នាក់ថ្មី ខណៈមានករណីជាសះស្បើយ ៥៧នាក់ និងស្លាប់ ២នាក់ ក្នុងថ្ងៃទី ៦ខែកញ្ញា ឆ្នាំ ២០២១។
កាប៊ុល៖ ក្រុមតាលីបង់ បានប្រកាសបញ្ចប់សង្គ្រាម នៅអាហ្វហ្គានីស្ថាន បន្ទាប់ពីអះអាងថា បានកំចាត់ចោលនូវការ តស៊ូប្រដាប់អាវុធចុងក្រោយ ខណៈពួកគេប្តេជ្ញាបង្កើត រដ្ឋាភិបាលថ្មីក្នុងពេលឆាប់ៗនេះ។ អ្នកនាំពាក្យតាលីបង់លោក ហ្សាប៊ីហ៊ីលឡា មូចាហ៊ីដ បានប្រាប់សន្និសីទសារព័ត៌មាន មួយនៅទីក្រុងកាប៊ុលថា ទូរទស្សន៍ក្នុងស្រុកបានរាយការណ៍ ៣សប្តាហ៍បន្ទាប់ពីក្រុមអ៊ីស្លាមនិយម ដណ្តើមអំណាច នៅរដ្ឋធានីអាហ្វហ្គានីស្ថាន។ សុន្ទរកថារបស់លោក បានកើតឡើងប៉ុន្មានម៉ោង បន្ទាប់ពីក្រុមតាលីបង់ បានប្រកាសថា...