អង់ការ៉ា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២១ថា តួកគី ត្រូវបានគេបញ្ជាក់កាលពីថ្ងៃសៅរ៍ថា មានករណីថ្មីនៃជំងឺកូវីដ-១៩ចំនួន២៦.១៦១នាក់ដែលនាំឲ្យចំនួនអ្នកឆ្លងជំងឺ សរុបកើនឡើងដល់៦.៨២០.៨៦១នាក់ ។ ក្រសួងសុខាភិបាលរបស់ប្រទេសនេះបានឲ្យដឹងដូច្នេះ ។ ចំនួនអ្នកស្លាប់ដោយសារវីរុសនៅក្នុងប្រទេសតួកគី បានកើនឡើងពី២២១ដល់៦១.៣៦១នាក់ ទន្ទឹមនឹងនេះដែរ ពលរដ្ឋចំនួន២៤.០២៣នាក់បានជាសះស្បើយពីជំងឺគិតក្នុងរយៈពេល២៤ម៉ោងកន្លងទៅនេះ ។ ក្រសួងបានឲ្យដឹងថា សរុបអ្នកបានធ្វើតេស្តកាលពីថ្ងៃមុនចំនួន៣៣៥.២៤៤នាក់ ។ តួកគី បានចាប់ផ្តើមធ្វើការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩កាលពីថ្ងៃទី១៤...
ហូជីមិញ៖ រដ្ឋបាលទីក្រុងហូជីមិញបានណែនាំឱ្យការងារសាងសង់នៅក្នុងតំបន់ឆ្លងមេរោគកូវីដ ១៩ ដែលមានហានិភ័យទាប គឺអាចបន្តឡើងវិញបានបន្ទាប់ពីថ្ងៃទី ៣០ ខែកញ្ញា ប្រសិនបើពួកគេបំពេញតាមតម្រូវការសុវត្ថិភាព។ យោងតាមសារព័ត៌មាន Vietnam News ចេញផ្សាយកាលពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២១ បានឱ្យដឹងថា នាយកដ្ឋានសំណង់ទីក្រុង កំពុងស្វែងរកការយល់ព្រមពីគណៈកម្មាធិការប្រជាជនសម្រាប់សំណុំលក្ខណៈវិនិច្ឆ័យដែលបានរៀបចំឡើង សម្រាប់ចាត់ថ្នាក់លើការងារសំណង់ទាំងនោះ។ ការងារនេះត្រូវបានអនុម័ត ដោយនាយកដ្ឋានសុខាភិបាល។ វាត្រូវបានចាត់ថ្នាក់ការងារសំណង់ជាពីរប្រភេទ គឺ...
បរទេស៖ អភិបាលក្រុងបាងកក (BMA) លោកឧត្តមសេនីយ៍ Aswin Kwanmuang បាននិយាយថា គ្មានគម្រោងចំពោះការបើកឡើងវិញសម្រាប់ភ្ញៀវទេសចរបរទេស នៅថ្ងៃទី ១៥ ខែតុលានោះទេ ហើយក៏នឹងគ្មានការពិភាក្សារឿងបើកនោះដែរ រហូតដល់ប្រជាជនជាង ៧០% ត្រូវបានចាក់វ៉ាក់សាំងពេញលេញ។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយកាលពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២១ បានឱ្យដឹងថា...
ប៉ារីស៖ ក្រុមអ្នកតវ៉ាប្រឆាំងនឹងវិធានការការពារការចម្លងកូវីដ -១៩ បានប្រមូលផ្តុំគ្នានៅតាមដងផ្លូវក្នុងទីក្រុងប៉ារីស ជាលើកទី ១០ ជាប់ៗគ្នា កាលពីថ្ងៃសៅរ៍។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២១ បានឱ្យដឹងដោយផ្អែកតាមការលើកឡើងរបស់អ្នកឆ្លើយឆ្លងព័ត៌មានរបស់ Sputnikថា រដ្ឋធានីរបស់ប្រទេសបារាំងនេះ គឺកំពុងមានការតវ៉ាចំនួនបីនៅថ្ងៃទី ១៨ ខែកញ្ញាកើតឡើង ដែលមួយក្នុងចំណោមការតវ៉ានោះ ត្រូវបានដឹកនាំដោយចលនាអាវកាក់លឿង (Yellow...
បរទេស៖ គណៈកម្មការសិទ្ធិមនុស្សឯករាជ្យអាហ្វហ្គានីស្ថាន (AIHRC) បានប្រកាសកាលពីថ្ងៃសៅរ៍ថា ក្រុមតាលីបង់ បានរឹបអូសការិយាល័យរបស់ខ្លួន ហើយកំពុងជ្រៀតជ្រែកការងាររបស់ខ្លួន។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២១ បានឱ្យដឹងថា AIHRC ក៏បានសម្តែងការសង្ស័យចំពោះឆន្ទៈ របស់ចលនាក្នុងការគោរពអាណត្តិ និងឯករាជ្យភាពរបស់អង្គការនេះផងដែរ។ AIHRC បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «ចាប់តាំងពីថ្ងៃទី ១៥ ខែសីហាមក...
មូស្គូ៖ បណ្តាញព័ត៌មាន Shamshad News បានរាយការណ៍កាលពីថ្ងៃសៅរ៍ថា មនុស្សយ៉ាងតិច ៣ នាក់បានស្លាប់ និង ១៨ នាក់ផ្សេងទៀតបានរងរបួស ដោយសារការផ្ទុះគ្រាប់បែករថយន្តអត្តឃាត នៅទីក្រុង ចាឡាឡាបាដ នៅខេត្ត ណានហ្គាហា ភាគខាងកើតប្រទេសអាហ្វហ្គានីស្ថាន ។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយកាលពីថ្ងៃទី១៨ ខែកញ្ញា...
បរទេស៖ លោក Colin Kahl អនុរដ្ឋមន្រ្តីក្រសួងការពារជាតិអាមេរិកទទួលបន្ទុកគោលនយោបាយបាននិយាយថា ប្រទេសរុស្ស៊ីអាចជាប្រភពនៃបញ្ហាប្រឈម សន្តិសុខធំជាងមុនសម្រាប់សហរដ្ឋអាមេរិកនិងអឺរ៉ុប ក្នុងរយៈពេលខ្លី ជាងប្រទេសចិន។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយកាលពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២១ បានឱ្យដឹងដោយផ្អែកតាមការលើកឡើងរបស់លោក Kahl នៅក្នុងសន្និសីទយោធា Baltic ដែលរៀបចំដោយប្រទេសលីទុយអានីកាលពីថ្ងៃសុក្រថា «ក្នុងប៉ុន្មានឆ្នាំខាងមុខនេះ រុស្ស៊ីពិតជាអាចតំណាងឱ្យបញ្ហាប្រឈមសន្តិសុខចម្បងដែលយើង ជួបប្រទះក្នុងវិស័យយោធាសម្រាប់សហរដ្ឋអាមេរិកនិងសម្រាប់អឺរ៉ុប។...
បរទេស៖ ប្រទេសម៉ាឡេស៊ី នៅថ្ងៃសៅរ៍នេះ បានបង្ហាញនូវក្តីព្រួយបារម្ភថា ផែនការអូស្ត្រាលីកសាងនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែ ក្រោមកិច្ចព្រមព្រៀងថ្មីជាមួយអង់គ្លេសនិងសហរដ្ឋអាមេរិក អាចនឹងបង្កឲ្យមានការប្រកួតប្រជែងអាវុធនុយក្លេអ៊ែ ក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក។ តាមសេចក្តីរាយការណ៍ ប្រទេសអូស្ត្រាលី នឹងកសាងនាវាមុជទឹក ដើរដោយថាមពលនុយក្លេអ៊ែចំនួន៨គ្រឿង ក្រោមភាពជាដៃគូសន្តិសុខឥណ្ឌូ-ប៉ាស៊ីហ្វិក ដែលបានធ្វើឲ្យចិនខឹង។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ការិយាល័យរបស់នាយករដ្ឋមន្ត្រីម៉ាឡេស៊ី បាននិយាយយ៉ាងដូច្នេះថា “វានឹងបង្កឲ្យមហាអំណាចផ្សេងទៀត ធ្វើសកម្មភាពកាន់តែខ្លាំងក្លាឡើង នៅក្នុងតំបន់ ជាពិសេសនៅក្នុងដែនសមុទ្រចិនខាងត្បូង”។ សេចក្តីថ្លែងការណ៍នេះ...
បរទេស ៖ឯកអគ្គរាជទូតបារាំង បាននិយាយនៅថ្ងៃសៅរ៍នេះថា អូស្ត្រាលី នាពេលថ្មីៗនេះ បានបង្កើតកំហុសការទូតដ៏ធំមួយ ក្រោយទីក្រុងកង់ប៉េរ៉ា បានធ្វើការលុបចោលការបញ្ជាទិញ នាវាមុជទឹកបារាំង មានទំហំទឹកប្រាក់រាប់ពាន់លានដុល្លារ ដោយធ្វើកិច្ចព្រមព្រៀងផ្សេងមួយទៀត ជាមួយសហរដ្ឋអាមេរិក និងអង់គ្លេស។ លោកឯកអគ្គរាជទូត Jean-Pierre Thebault បាននិយាយប្រាប់អ្នកកាសែត ក្នុងទីក្រុងកង់ប៉េរ៉ាថា “ខ្ញុំគិតថា នេះគឺជាកំហុសដ៏ធំមួយ ជាការដោះស្រាយដ៏អាក្រក់នៃភាពជាសមាជិក ព្រោះវាមិនមែនជាកុងត្រា...
បរទេស៖ ប្រទេសអ៊ីរ៉ង់ តាមសេចក្តីរាយការណ៍ បានក្លាយជាសមាជិកពេញសិទ្ធិ នៃអង្គការសហប្រតិបត្តិការសៀងហៃ នៅថ្ងៃសុក្រម្សិលមិញនេះ ស្របពេលដែលប្រធានាធិបតីថ្មីអ៊ីរ៉ង់ លោក Ebrahim Raisi បានបំផ្ទុះកំហឹងសហរដ្ឋអាមេរិក និងបំបែកភាពឯកតោភាគីនិយម។ ប្រទេសអ៊ីរ៉ង់ ដែលបានប្រឈមមុខនឹងទណ្ឌកម្មធ្ងន់ធ្ងររបស់សហរដ្ឋអាមេរិក ក្រោមអតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងភាគច្រើនត្រូវបានរក្សាបន្តដោយលោកប្រធានាធិបតី ចូ បៃដិននោះ បានទទួលភាពជាសមាជិកក្នុងក្រុមមួយ...