ភ្នំពេញ៖ និស្សិតខ្មែរ មួយរួប ដែលសិក្សានៅសាកលវិទ្យាល័យធានជីង ទីក្រុងធានជីង ប្រទេសចិន បានទទួលមរណភាព នៅវេលាម៉ោង ៤៖៤០ នាទីព្រឹក ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១ នៅក្នុងជន្មាយុ ២២ឆ្នាំ ដោយរោគាពាធ។ យោងតាមសាររំលែកទុក្ខ របស់សមាគមនិស្សិតកម្ពុជា ប្រចាំសាធារណរដ្ឋប្រជាមានិតចិន បានឱ្យដឹងថា មរណភាពរបស់ កញ្ញា...
បរទេស ៖ អ៊ីស្រាអែលនិងពួកសកម្មប្រយុទ្ធ នៅតំបន់ហ្គាហ្សាស្ទ្រីប តាមសេចក្តីរាយការណ៍ បានវាយប្រហារគ្រាប់មីស៊ីល ដាក់គ្នា ស្របពេលភាពតានតឹង រវាងភាគីទាំងពីរ បានប្រែក្លាយជាហិង្សាសម្រាប់រយៈពេល ៣យប់តជាប់គ្នា ។ នៅព្រឹកថ្ងៃចន្ទ កងកម្លាំងជើងអាកាសអ៊ីស្រាអែល បាននិយាយប្រាប់ថា យន្តហោះចម្បាំងរបស់ខ្លួន បានបើកការវាយប្រហារតាមអាកាសមួយ ចូលទៅក្នុងតំបន់ហ្គាហ្សាស្ទ្រីប ជាការឆ្លើយតប ចំពោះគ្រាប់រ៉ុកកែតមួយគ្រាប់ ដែលបាញ់ចូលទៅក្នុង ប្រទេសអ៊ីស្រាអែល...
បរទេស ៖ ប្រទេសរុស្ស៊ី នាពេលបច្ចុប្បន្ននេះ កំពុងតែគ្រោងបញ្ជូនចំណី អាហារនិងឱសថ ទៅកាន់ប្រទេស អាហ្វហ្គានីស្ថាន សម្រាប់ជាជំនួយមនុស្សធម៌ ឲ្យបានឆាប់បំផុត នេះបើយោងតាមសេចក្តី រាយការណ៍មួយ ពីទីភ្នាក់ងារសារព័ត៌មាន RIA ដែលដកស្រង់សម្តីក្រសួង ការបរទេសរុស្ស៊ី នៅថ្ងៃចន្ទនេះ ។ ប្រទេសបរទេសនានា បានទទួលស្គាល់ការបង្កើតរដ្ឋាភិបាលថ្មី នៅក្នុងប្រទេស អាហ្វហ្គានីស្ថាន...
ភ្នំពេញ ៖ ស្របពេលមានការទទួលស្គាល់ លើគុណភាព និងរសជាតិឆ្ងាញ់ នៃផលិតផលមីជាតិ ក្រុមហ៊ុន ដែលមានស្ថាបនិក ជាកូនខ្មែរ និងជាក្រុមហ៊ុន ផលិតមីកញ្ចប់ រសជាតិខ្មែរដំបូង គេនៅប្រទេសកម្ពុជា បាននាំចេញផលិតផលមីជាតិ ជាលើកទីមួយទៅកាន់ទីផ្សារ ប្រទេសវៀតណាម ។ នេះ ជាវឌ្ឍនភាពថ្មី ដ៏អស្ចារ្យមួយទៀត ក្នុងការពង្រីកវិសាលភាពផលិតផលខ្មែរ ចូលក្នុងទីផ្សារថ្នាក់តំបន់...
ស្វាយរៀង៖ លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ ក្របខណ្ឌទូទាំងប្រទេស នៅថ្ងៃទី១៣ ខែកញ្ញាឆ្នាំ២០២១នឹះបានចុះបិទបញ្ចប់យុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ជុំទី១ ទូទាំងខេត្តស្វាយរៀង ដែលបានប្រារព្ធធ្វើនៅមន្ទីរពេទ្យខេត្តស្វាយរៀង។ លោកម៉ែន វិបុល អភិបាលខេត្តស្វាយរៀងមានប្រសាសន៍ថា ការរៀបចំពិធីបិទយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ជូនប្រជាពលរដ្ឋ ដែលមានអាយុ ១៨ឡើង នាពេលនេះ គឺពិតជាបានបង្ហាញឲ្យឃើញពីភាពជោគជ័យដ៏ត្រចះត្រចង់ នៃការដាក់ចេញនូវគោលនយោបាយជាយុទ្ធសាស្ត្រក្នុងការបង្កើតភាពស៊ាំសហគមន៍...
ភ្នំពេញ ៖ សមាជិកប្រត្តិបតិ និងកីឡាករ-កីឡាការិនី ព្រមទំាងគ្រូបង្វឹក នៃសហព័ន្ធកីឡា លើកទម្ងន់កម្ពុជា និងសហព័ន្ធកីឡាជាតិ ជាច្រើន បានបង្ហាញវត្តមាន ក្នុងពិធីប្រគល់-ទទួល ពហុកីឡដ្ឋានជាតិ មរតកតេជោ នៅរសៀលថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២១ នេះដោយមានការអញ្ជើញ ពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា...
ភ្នំពេញ ៖ ក្រសួងអប់រំ យុវជននិងកីឡា ប្រកាសលើកពេលប្រឡងជ្រើសរើសគ្រូបង្រៀនកម្រិតមូលដ្ឋានបង្រៀននៅអនុវិទ្យាល័យ តាមប្រព័ន្ធបណ្តុះបណ្តាល១២+២ ជំនាន់ទី៣១ និង១២+៤ ជំនាន់ទី៣ សម្រាប់ឆ្នាំ២០២១-២០២២ទៅពេលក្រោយវិញ ដោយមិនកំណត់ថ្ងៃ៕
ភ្នំពេញ ៖ ក្រសួងអប់រំ យុវជន និងកីឡា បានណែនាំដល់គណៈគ្រប់គ្រងគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន ត្រូវពង្រឹងយន្ដការលើកកម្ពស់សុខភាព និងសុវត្ថិភាពសិក្សា ក៏ដូចជា ចូលរួមចំណែកកាត់បន្ថយហានិភ័យ ការបង្ការ ទប់ស្កាត់ និងគ្រប់គ្រងការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ឲ្យកាន់តែមានប្រសិទ្ធភាព។ យោងតាមសេចក្ដីណែនាំរបស់ ក្រសួងអប់រំ នាថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១ បានបញ្ជាក់ថា គណៈគ្រប់គ្រងគ្រឹះស្ថានសិក្សាសាធារណៈ...
(ភ្នំពេញ) ថ្ងៃទី ១៣ ខែកញ្ញា ឆ្នាំ ២០២១៖ ដើម្បីចូលរួមចំណែកក្នុងការសម្រាលការលំបាករបស់ប្រជាជនកម្ពុជាដែលកំពុងតែរងគ្រោះ…ខ្វះខាត ក្នុងកំឡុងពេលវិបត្តិសកលនេះ ក្រុមហ៊ុន សាមសុង បានចូលរួមជាមួយហាងលក់គ្រឿងអេឡិចត្រូនិច Bluetronics បរិច្ចាគនូវអង្ករចំនួន 100 តោន ជួយដល់ក្រុមគ្រួសារកម្ពុជាទូទាំងប្រទេស។ សូមបញ្ជាក់ថា ក្រុមហ៊ុន សាមសុង តែងតែបង្កើត និងចូលរូមនូវយុទ្ធនាការសប្បុរសធម៌សង្គមនានាក្នុងរយៈកាលកន្លងមក ក្នុងគោលបំណងផ្តល់ឱ្យកុមារ...
ភ្នំពេញ ៖ គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា បានបើកកិច្ចប្រជុំផ្សព្វផ្សាយច្បាប់ស្តីពីការគ្រប់គ្រងល្បែងពាណិជ្ជកម្ម នៅព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១ តាមរយៈប្រព័ន្ធ Zoom ។ កិច្ចប្រជុំនេះ ដឹកនាំដោយលោក រស់ ភីរុណ អគ្គលេខាធិការគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា លោកឧត្តមសេនីយ៍ឯក សៀង សេន អគ្គលេខាធិការរងគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា រួមទាំងមានការចូលរួមពីអ្នកឧកញ៉ា លោកឧកញ៉ា ឧកញ៉ា...