ភ្នំពេញ៖ បន្ទាប់ពី លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានប្រកាសឲ្យផ្អាក ការធ្វើដំណើរតាមផ្លូវទឹក ជាបណ្តោះអាសន្ន ដោយសារស្ថានភាពអាកាសធាតុ សមុទ្រនឹងមានព្យុះរលកខ្លាំងផងនោះ លោកឧកញ៉ា ទៀ វិចិត្រ ប្រធានសមាគមទូកទេសចរណ៍ ខេត្តព្រះសីហនុ នាពេលថ្មីៗនេះ បានប្រកាសបន្ថែម ឲ្យក្រុមហ៊ុនទូកទេសចរណ៍ទាំងអស់ បង្កើនការប្រុងប្រយ័ត្នខ្ពស់បំផុត និងស្តាប់ការណែនាំ របស់កងកម្លាំងមានសមត្ថកិច្ច...
ភ្នំពេញ ៖ ស្រ្តីម្នាក់រងរបួសបែកក្បាល បន្ទាប់ជិះគេចពីគោលអនុវត្តន៍ច្បាប់ ចរារចណ៍ ហើយត្រូវបានសមត្ចកិច្ច យកវិទ្យុទាក់ទងវាយ បណ្ដាលរងរបួសបែកក្បាល ។ ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង២០និង២០នាទីថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២១ ស្ថិតក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ ។
ភ្នំពេញ ៖ អគ្គិសនីកម្ពុជា (EDC ) បានចេញ សេចក្តីជូនដំណឹង ស្តីពីការអនុវត្តការងារ ជួសជុល ផ្លាស់ប្តូរ តម្លើងបរិក្ខារនានា និងរុះរើគន្លង ខ្សែបណ្តាញអគ្គិសនី របស់អគ្គិសនីកម្ពុជា ដើម្បីបង្កលក្ខណៈងាយស្រួល ដល់ការដ្ឋានពង្រីកផ្លូវ នៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២១ ដល់ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២១...
ភ្នំពេញ ៖ ក្រសួងសុខាភិបាលកម្ពុជា នៅយប់ថ្ងៃទី៨ ខែសីហា ឆ្នាំ២០២១ បានចេញសេចក្តីជូនព័ត៌មានថា គិតរហូតមកដល់នេះ កម្ពុជារកឃើញមេរោគកូវីដ-១៩ បំប្លែងខ្លួនថ្មី ប្រភេទ Delta ចំនួន៣៣២៣ករណី៕
ភ្នំពេញ ៖ ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសឥណ្ឌា បានសម្របសសំរួលជាមួយ អាជ្ញាធរឥណ្ឌ រៀបចំការហោះហើរ ដើម្បីដឹកប្រជាពលរដ្ឋ និងនិស្សិតខ្មែរ ចំនួន៧២នាក់ ត្រឡប់មកកម្ពុជាវិញ ស្អែកនេះ ក្រោយពីជាប់គាំងនៅឥណ្ឌា។ យោងតាមសេចក្ដីជូនដំណឹងរបស់ ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសឥណ្ឌា នាថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២១ បានឲ្យដឹងថា «ប្រជាពលរដ្ឋ និងនិស្សិតទាំង...
ភ្នំពេញ ៖ លោក ម៉ម ប៊ុនហេង រដ្ឋមន្ដ្រីក្រសួងសុខាភិបាល បានណែនាំដល់ប្រជាពលរដ្ឋត្រូវប្រុងប្រយ័ត្នខ្ពស់ ចំពោះការចម្លងវិរុសកូវីដ-១៩ និងពុលចំណីអាហារ ក្នុងអំឡុងពិធីបុណ្យកាន់បុណ្ឌ និងភ្ជុំបិណ្ឌ ចាប់ពីថ្ងៃទី២២ ខែកញ្ញា ដល់ថ្ងៃទី៧ ខែតុលា ឆ្នាំ២០២១ ខាងមុខនេះ។ យោងតាមសេចក្ដីណែនាំរបស់ ក្រសួងសុខាភិបាល នាថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២១...
ភ្នំពេញ ៖ ស្ថានទូតចិន ប្រចាំកម្ពុជា បានចាត់ទុកដំណើរទស្សនកិច្ចលោក វ៉ាង យី (Wang Yi) ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្រ្តីការបរទេសចិន នៅវៀតណាម កម្ពុជា សិង្ហបុរី និងកូរ៉េខាងត្បូង គឺបង្ហាញពីការយកចិត្តទុកដាក់ និងទឹកចិត្តដ៏ស្មោះរបស់ភាគីចិន ជូនចំពោះប្រទេសទាំងបួននេះ ក្នុងការលើកកម្ពស់ចំណងមិត្តភាព។ លោក វ៉ាង យី...
ញូវដេលី៖ ចំនួនសរុបនៃករណីឆ្លងជំងឺកូវីដ-១៩ របស់ឥណ្ឌា បានកើនឡើងដល់ ៣៣,០៩៦,៧១៨ករណី នៅថ្ងៃពុធនេះ ខណៈដែលករណីថ្មីចំនួន ៣៧,៨៧៥ករណី ត្រូវបានចុះបញ្ជីក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនៅទូទាំងប្រទេស ដែលបានបង្ហាញទិន្នន័យចុងក្រោយដោយក្រសួងសុខាភិបាលសហព័ន្ធ។ ក្រៅពីនេះមានអ្នកស្លាប់ចំនួន ៣៦៩ នាក់ដោយសារជំងឺរាតត្បាតចាប់តាំងពីព្រឹកថ្ងៃអង្គារបានធ្វើឱ្យចំនួនអ្នកស្លាប់សរុបនៅក្នុងប្រទេសឥណ្ឌាបានកើនឡើងដល់ ៤៤១,៤១១ នាក់។ ចំនួនករណីឆ្លងថ្មី និងការស្លាប់តែមួយថ្ងៃភាគច្រើនត្រូវបានរាយការណ៍ពីរដ្ឋ Kerala ភាគខាងត្បូងប្រទេស នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។...
បរទេស៖ប្រេសិតពិសេសទទួលបន្ទុកកិច្ចការអ៊ីរ៉ង់ លោក Robert Malley នឹងធ្វើដំណើរទៅកាន់ទីក្រុងមូស្គូ និងទីក្រុងប៉ារីស នៅក្នុងសប្ដាហ៍នេះ ដើម្បីធ្វើកិច្ចពិភាក្សាគ្នាជាមួយរុស្សី និងមន្ត្រីអឺរ៉ុប ស្តីពីរឿងកម្មវិធីនុយក្លេអ៊ែរបស់ប្រទេសអ៊ីរ៉ង់ នេះបើតាមសេចក្តីប្រកាសមួយរបស់ក្រសួងការបរទេសអាមេរិក នៅថ្ងៃអង្គារសប្ដាហ៍នេះ។ សេចក្តីប្រកាសរបស់ក្រសួងការបរទេសអាមេរិកនោះ បាននិយាយថា កិច្ចពិភាក្សាគ្នានេះ នឹងនិយាយអំពីកម្មវិធីនុយក្លេអ៊ែអ៊ីរ៉ង់ និងភាពចាំបាច់ដើម្បីសម្រេចឲ្យបានលឿននិងអនុវត្តការយោគយល់គ្នា ស្តីពីវិលអនុវត្តតាមកិច្ចព្រមព្រៀងនុយក្លេអ៊ែឆ្នាំ២០១៥។ និយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ មន្ត្រីអាមេរិកមួយរូប បានប្រាប់ថា លោក...
បរទេស៖រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក Antony Blinken បានច្រានចោលការយល់ឃើញថា ពួកតាលីបង់ កំពុងតែឃាត់ខ្លួនជនជាតិអាមេរិក នៅលើជើងយន្តហោះដែលត្រូវឲ្យផ្អាកការហោះហើរ ក្នុងប្រទេសអាហ្វហ្គានីស្ថានភាគខាងជើង ទុកធ្វើជាចំណាប់ខ្មាំង ប៉ុន្តែលោកបាននិយាយថា យន្តហោះកំពុងត្រូវបានរារាំងមិនឲ្យចាកចេញ ដោយសារតែអ្នកដំណើរមួយចំនួន ខ្វះឯកសារធ្វើដំណើរត្រឹមត្រូវ។ នៅក្នុងទីក្រុងដូហា ប្រទេសកាតា លោករដ្ឋមន្ត្រីការបរទេសអាមេរិក បាននិយាយប្រាប់អ្នកសារព័ត៌មាន នៅក្នុងអំឡុងសន្និសីទកាសែតមួយថា ពួកគេបានកំណត់អត្តសញ្ញាណពលរដ្ឋអាមេរិកមួយចំនួនតូច ដែលកំពុងតែស្វះស្វែងធ្វើដំណើរចេញពីអាកាសយានដ្ឋាន Mazar-e-Sharif...