ភ្នំពេញ ៖ ក្រសួងសុខាភិបាលកម្ពុជា បានបន្តរកឃើញ អ្នកឆ្លងជំងឺកូវីដ១៩ថ្មី ចំនួន២៦៨នាក់ទៀត តាមលទ្ធផលតេស្តPCR ខណៈជាសះស្បើយ ចំនួន៣៥៩នាក់ និងស្លាប់ចំនួន២៥នាក់។ ក្នុងនោះ ករណីឆ្លងសហគមន៍ ចំនួន២៤៤នាក់ និងអ្នកដំណើរពីបរទេស ចំនួន២៤នាក់។ គិតត្រឹមព្រឹក ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១ កម្ពុជាមានអ្នកឆ្លងសរុប ចំនួន ១១៥...
បាងកក៖ ប្រទេសថៃបានត្រៀមខ្លួនរួចជាស្រេចដើម្បីបើកប្រទេសឡើងវិញ ចាប់ពីខែវិច្ឆិកា ទោះបីអត្រាជំងឺកូវីដ -១៩ ខ្ពស់របស់ខ្លួន បង្កឱ្យមានវិបត្តិសេដ្ឋកិច្ច ចំពោះរដ្ឋាភិបាលដែលព្យាយាមគ្រប់គ្រងជំងឺរាតត្បាត ខណៈកាត់បន្ថយផលប៉ះពាល់ ដល់សេដ្ឋកិច្ច ដែលពឹងផ្អែកលើវិស័យទេសចរណ៍។ ទោះបីជានាយករដ្ឋមន្រ្តីលោក ប្រាយុទ្ធ ចាន់អូឆា បានប្រកាសនៅពាក់កណ្តាលខែមិថុនាថា ប្រទេសនេះនឹងបើកដំណើរការពេញលេញក្នុងរយៈពេល ៤ ខែក៏ដោយ ប៉ុន្តែចំនួនអ្នកឆ្លងប្រចាំថ្ងៃលើសពី ១០,០០០ នាក់ បានបង្ខំឱ្យរដ្ឋាភិបាលរបស់លោក...
តូក្យូ៖ នាយករដ្ឋមន្រ្តីថ្មី របស់ជប៉ុនលោក ហ្វីមីអូ គីស៊ីដា គ្រោងនឹងរំលាយសភា នៅរសៀលថ្ងៃព្រហស្បតិ៍នេះ សម្រាប់ការបោះឆ្នោតសកលនៅចុងខែនេះ នៅពេលដែលលោក ស្វែងរកអាណត្តិសាធារណៈ សម្រាប់រដ្ឋាភិបាលថ្មី ដែលបានចាប់ផ្តើមកាលពីសប្តាហ៍មុន។ ការបោះឆ្នោតនឹងត្រូវធ្វើឡើងនៅថ្ងៃទី៣១ ខែតុលា បន្ទាប់ពីអាណត្តិ ៤ ឆ្នាំនៃសមាជិកសភាជាន់ទាប ផុតកំណត់នៅថ្ងៃទី២១ ខែតុលា ដោយគណបក្សប្រជាធិបតេយ្យ សេរីនិយម ដឹកនាំដោយលោក...
អង់ការ៉ា៖ រដ្ឋមន្ត្រីការបរទេសតួកគី បានចោទប្រកាន់ប្រទេសរុស្ស៊ី និងសហរដ្ឋអាមេរិកថា មិនបានគោរពការសន្យា របស់ខ្លួនក្នុងការដាក់ អង្គភាពការពារប្រជាជនឃឺដ (YPG) ឱ្យឆ្ងាយពីព្រំដែនរបស់ខ្លួន នៅភាគខាងជើងប្រទេសស៊ីរី នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារាព័ត៌មានចិនស៊ិនហួ។ រដ្ឋមន្ត្រីការបរទេសតួកគីលោក Mevlut Cavusoglu បានប្រាប់អ្នកយកព័ត៌មាន នៅក្នុងសន្និសីទសារព័ត៌មានមួយជាមួយសមភាគីនីការ៉ាហ្គួថា“ រុស្ស៊ី និងសហរដ្ឋអាមេរិក ក៏ទទួលខុសត្រូវផងដែរ ចំពោះការវាយប្រហារនាពេលថ្មីៗនេះ ពីព្រោះពួកគេមិនបានរក្សាពាក្យសម្ដីរបស់ពួកគេនោះទេ...
ឡុងដ៌៖ យោងតាមតួលេខផ្លូវការ ចេញផ្សាយឲ្យដឹងថា មនុស្សចំនួន ករណីឆ្លងជំងឺកូវីដ-១៩ ប្រចាំថ្ងៃអង់គ្លេស ហក់ឡើងខ្ពស់ ជាថ្មីរហូតដល់ ៤២,៧៦៦ ករណី នៅចក្រភពអង់គ្លេស បានធ្វើតេស្តវិជ្ជមានដែលជា ចំនួនខ្ពស់បំផុត ចាប់តាំងពីពាក់កណ្តាល ខែកក្កដា។ វាបានធ្វើឱ្យចំនួន ករណីឆ្លងវីរុស សរុបនៅក្នុងប្រទេស កើនឡើងដល់ ៨,២៧២,៨៨៣ករណី។ ប្រទេសនេះក៏បានកត់ត្រា ការស្លាប់ទាក់ទងនឹង...
ភ្នំពេញ៖ លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្ដកំពត ប្រកាសរៀបចំវេទិកា ដើម្បីចុះជួបប្រជាពលរដ្ឋ នៅតាមបណ្តាឃុំ-សង្កាត់ចំនួន៩៣ ដើម្បីស្វែងរកបញ្ហាផ្សេងៗ និងដោះស្រាយជូនពួកគាត់។ នេះបើយោងតាម បណ្តាញសង្គមហ្វេសប៊ុក របស់លោកនាថ្ងៃ១៤ តុលា។ បើតាមឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ការចុះជួបប្រជាពលរដ្ឋ តាមបណ្តាឃុំ-សង្កាត់ ទាំង៩៣នេះ ដើម្បីធ្វើឲ្យគោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាព...
ភ្នំពេញ ៖ វ៉ាក់សាំងកូវីដ-១៩ ប្រភេទ Sinovac ចំនួន២លានដូសបន្ថែមទៀត ដែលជាជំនួយរបស់រដ្ឋាភិបាល និងប្រជាជនចិន បានដឹកមកដល់កម្ពុជាហើយ នាម៉ោងប្រមាណ ជាជិត១១ព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១នេះ ។ សូមជម្រាបថា រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញយុទ្ធសាស្ត្រ ចាក់វ៉ាក់សាំងឲ្យបានលឿន តាមដែលអាចធ្វើទៅបាន។ ទន្ទឹមនឹងនេះ រាជរដ្ឋាភិបាល ក៏ស្វះស្វែងរកវ៉ាក់សាំង...
ភ្នំពេញ ៖ ក្នុងរយៈពេលប៉ុន្មានថ្ងៃមកនេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានចុះប្រកាសតំណែង អភិបាលខេត្តថ្មីៗជាប់ៗគ្នា ។ សម្រាប់ការប្រកាសតំណែងលោក ជាវ តាយជាអភិបាលខេត្តពោធិ៍សាត់ថ្មី សម្តេចបានណែនាំដល់រដ្ឋបាលរាជធានី-ខេត្ត ទាំងអស់ ត្រូវត្រៀមទុកជាមុន នូវយុវជនដែលមានសមត្ថភាពខ្ពស់ ដើម្បីធ្វើជាអភិបាលស្រុក ឬអភិបាលរងខេត្ត ព្រោះខេត្តមួយចំនួន ធ្វើបានជោគជ័យដោយសារការជ្រើសរើសមន្រ្តីវ័យក្មេង...
ភ្នំពេញ: សាលាឧទ្ធរណ៍ រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី ១២ ខែ តុលា ឆ្នាំ២០២១ កន្លងទៅនេះ បានបើកសវនាការជំនុំជំម្រះ លើបណ្ដឹងឧទ្ធរណ៍ បរុសជាប់ចោទម្នាក់ ដែលត្រូវបានតុលាការដំបូងរាជធានីភ្នំពេញ កាលពីឆ្នាំមុន កាត់ទោស ដាក់ពន្ធនាគារ កំណត់ ២០ ឆ្នាំ ជាប់ពាក់ព័ន្ធករណី ឃាតកម្ម គិតទុកមុន...
ភ្នំពេញ ៖ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាកម្ពុជា បានសម្រេចទទួល សេចក្តីព្រាងវិសោធនកម្មច្បាប់ធម្មនុញ្ញ អនុញ្ញាតឲ្យថ្នាក់ដឹកនាំមានសញ្ជាតិតែមួយ មកពិភាក្សា មុនឈានដល់បើសម័យប្រជុំអនុម័ត ។ ការសម្រេចទទួលយកសេចក្តីព្រាងច្បាប់នេះ ធ្វើឡើងក្នុងកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភានៅព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១ ដឹកនាំដោយសម្ដេច ហេង សំរិន ប្រធានរដ្ឋសភា តាមប្រព័ន្ធវីដេអូ ។ ក្រោយគណៈអចិន្ត្រៃយ៍បានពិនិត្យរួចហើយ អង្គប្រជុំបានអនុម័តប្រគល់សេចក្តីព្រាងច្បាប់ធម្មនុញ្ញស្តីពី វិសោធនកម្មមាត្រា១៩ថ្មី...