សិង្ហបុរី៖ ប្រទេសសិង្ហបុរីបានរាយការណ៍ករណីថ្មីចំនួន ៣,១៦៣ករណគ នៃជំងឺកូវីដ-១៩ ដែលនាំឱ្យចំនួនសរុបនៅក្នុងប្រទេសឡើងដល់ ១៩៨,៣៧៤ករណី។ ក្រសួងសុខាភិបាលសិង្ងបុរី (MOH) បានឲ្យដឹងនៅក្នុងសេចក្តីប្រកាសព័ត៌មានមួយថាក្នុងចំណោមករណីថ្មីចំនួន ២៧៤៥ ករណីស្ថិតនៅក្នុងសហគមន៍ ៤១៤ករណីស្ថិតនៅក្នុងអន្តេវាសិកដ្ឋានរបស់ពលករចំណាកស្រុក និង ៤ករណីជាករណីនាំចូល។ ករណីឆ្លងជំងឺកូវីដ-១៩ សរុបចំនួន ១,៦៧២ ករណី ត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ ក្នុងនោះ ៦១ ករណីកំពុងស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានផ្ដាំផ្ញើដល់ប្រជាពលរដ្ឋកុំរើសអើងអ្នកកើតជំងឺកូវីដ-១៩ ព្រោះអ្នកកើតកូវីដមានប្រព័ន្ធការពារខ្លួនខ្លាំងជាងអ្នកមិនទាន់បានកើត ខណៈបណ្ដាប្រទេសមួយចំនួន គេយកអ្នកកើតកូវីដ ចូលរួមប្រយុទ្ធប្រឆាំងជំងឺនេះ ។ សម្ដេចតេជោ មានប្រសាសន៍ថា «ខ្ញុំសូមផ្ដាំផ្ញើថា កុំមើលស្រាលអ្នកកើតកូវីដ អ្នកកើតកូវីដបានសេចក្ដីថា គេបានកើតរួចហើយ គេមានអង់ទីគ័រការពារខ្លួនគ្រប់គ្រាន់។ យើងអត់ទាន់កើត គឺនៅរងគ្រោះ ។...
បរទេស៖ រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក Antony Blinken នៅថ្ងៃអាទិត្យបាននិយាយថា សហរដ្ឋអាមេរិក នាពេលបច្ចុប្បន្ននេះ កំពុងតែធ្វើការពិភាក្សាគ្នាជាមួយប្រទេសអង់គ្លេស អាល្លឺម៉ង់ និងបារាំង ស្តីពីការឲ្យអ៊ីរ៉ង់វិលត្រឡប់អនុវត្តកិច្ចព្រមព្រៀងនុយក្លេអ៊ែវិញ ប៉ុន្តែបានបន្ថែមថា វាមិនច្បាស់ទេថា ទីក្រុងតេអេរ៉ង់ ចង់ចូលរួមជាថ្មីក្នុងកិច្ចពិភាក្សាគ្នា តាមបែបដ៏មានន័យដែរឬក៏អត់។ ការថ្លែងរបស់លោករដ្ឋមន្ត្រីការបរទេសអាមេរិក នៅក្នុងបទសម្ភាសន៍មួយជាមួយ CNN កាលពីថ្ងៃអាទិត្យនេះ គឺត្រូវបានធ្វើឡើងក្រោយមួយថ្ងៃ...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានណែនាំឲ្យរក្សាទុកវ៉ាក់សាំងកូវីដ-១៩ ក្នុងរាជធានី-ខេត្ត ដើម្បីយកទុកចាក់អ្នកឆ្លងទន្លេ អ្នកជំងឺ និងអ្នកទាន់ចាក់ ដោយបន្ដចាក់ជូនពួកគាត់គ្រប់ៗគ្នា ។ ក្នុងពិធីបិទយុទ្ធនាការចាក់វ៉ាក់សាំង បង្ការជំងឺកូវីដ១៩ សម្រាប់អ្នកមានអាយុ ៦ឆ្នាំឡើង និងបើកយុទ្ធនាការចាក់សម្រាប់កុមារមានអាយុ៥ឆ្នាំ នាព្រឹកថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២១ សម្ដេចតេជោ...
ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ បានចេញសេចក្ដីប្រកាស ទទួលស្គាល់សមាសភាព សមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញ ចំនួន២៧រូប៕
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានប្រកាសបើកប្រទេស លើគ្រប់វិស័យ ឡើងវិញ ចាប់ពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២១នេះតទៅ និងការអំពាវនាវដល់ប្រជាពលរដ្ឋ ឲ្យរៀនរស់នៅជាមួយកូវីដ-១៩ តាមបែបគន្លងថ្មី ។ មានប្រសាសន៍ក្នុងពិធី ប្រកាសបិទយុទ្ធនាការ ចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជុំទី១ សម្រាប់ក្រុម អាយុចាប់ពី ៦ឆ្នាំឡើង...
ភ្នំពេញ៖ ក្នុងឱកាសប្រកាសបិទយុទ្ធនាការ ចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជុំទី១ សម្រាប់ក្រុមអាយុចាប់ពី៦ឆ្នាំឡើង ក្នុងក្របខណ្ឌទូទាំងប្រទេស និងប្រកាសបើកយុទ្ធនាការ ចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនកុមារអាយុ ៥ឆ្នាំ ចាប់ផ្ដើមពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២១ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋ មន្រ្តីកម្ពុជាបានលើកឡើងពីការ គួរសាកល្បងបើកខារ៉ាអូខេ ឡើងវិញឬអត់? ព្រោះកម្ពុជាបានចាប់ផ្តើមរស់នៅ ក្នុងគន្លងថ្មី។...
តេអេរ៉ង់៖ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Hossein Amir Abdollahian បានបញ្ចេញមន្ទិលសង្ស័យលើការ ប្តេជ្ញាចិត្តរបស់ប្រធានាធិបតី អាមេរិកលោក ចូ បៃដិន ក្នុងការធ្វើឱ្យកិច្ចព្រមព្រៀង នុយក្លេអ៊ែរអ៊ីរ៉ង់ឆ្នាំ២០១៥ រស់ឡើងវិញ នេះបើយោងតាម បទសម្ភាសន៍របស់លោក ដែលត្រូវបានចេញផ្សាយ ដោយកាសែតប្រចាំថ្ងៃអ៊ីរ៉ង់។ លោក Amir Abdollahian បានលើកឡើងថា...
វ៉ាស៊ីនតោន៖ សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប (EU) បានព្រមព្រៀងគ្នាក្នុងការ ប្រើប្រាស់ប្រព័ន្ធកូតាអត្រាពន្ធ (TRQ) ដើម្បីជួយដោះស្រាយជម្លោះរយៈពេល ៣ឆ្នាំរបស់ពួកគេជុំវិញពន្ធ របស់សហរដ្ឋអាមេរិក លើដែកថែប និងអាលុយមីញ៉ូមដែល នាំចូលពីសហភាពអឺរ៉ុប។ សហរដ្ឋអាមេរិក នឹងជំនួសការយកពន្ធ ដែលមានស្រាប់លើផលិតផលដែកថែប និងអាលុយមីញ៉ូម របស់សហភាពអឺរ៉ុប ក្រោមអ្វីដែលគេហៅថា ផ្នែកទី២៣២ ជាមួយនឹង TRQ...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានបញ្ជាឲ្យមន្ដ្រីសុខាភិបាលរបស់កម្ពុជា សហការជាមួយភាគីថៃ បញ្ជូនវ៉ាក់សាំងកូវីដ-១៩ ទៅចាក់ជូនប្រជាពលរដ្ឋខ្មែរ ដែលកំពុងស្នាក់នៅ និងធ្វើការនៅក្នុងប្រទេសថៃ។ ក្នុងពិធីបិទយុទ្ធនាការចាក់វ៉ាក់សាំង បង្ការជំងឺកូវីដ១៩ សម្រាប់អ្នកមានអាយុ ៦ឆ្នាំឡើង និងបើកយុទ្ធនាការចាក់សម្រាប់កុមារមានអាយុ៥ឆ្នាំ នាព្រឹកថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២១ សម្ដេចតេជោ ហ៊ុន...