សេអ៊ូល ៖ មន្ត្រីយោធា របស់ប្រទេសកូរ៉េខាងត្បូង នៅថ្ងៃចន្ទនេះ បានអះអាងថា ប្រទេសអាមេរិក និងកូរ៉េខាងត្បូង បានចាប់ផ្តើមធ្វើសមយុទ្ធយោធា ដែនអាកាសមួយ ទោះបីជាកំពុងស្ថិត នៅក្នុងភាពតានតឹង ជាមួយនឹងកូរ៉េខាងជើងក្តី ពាក់ព័ន្ធទៅនឹងកម្មវិធីធ្វើតេស្ត មីស៊ីល និងកិច្ចការងារ ដើម្បីអាចជួបពិភាក្សាគ្នា ជាថ្មីអំពីកម្មវិធី នុយក្លេអ៊ែរ។ សមយុទ្ធយោធា ដែលធ្លាប់ធ្វើឡើង ពីលើកមុនម្តងហើយនោះ...
ភ្នំពេញ៖ មន្ត្រីសមត្ថកិច្ចកង រាជអាវុធហត្ថខេត្តក្រចេះ នៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានបញ្ជូនជនសង្ស័យចំនួន ២នាក់ ដែលជាមន្ត្រីកងរាជអាវុធហត្ថ ទៅកាន់តុលាការខេត្តក្រចេះ ដើម្បីចាត់ការតាមច្បាប់ ជាប់ពាក់ព័ន្ធនឹងការប្រើអំពើហិង្សាដ៏ឃោរឃៅ និង អមនុស្សធម៌ ទៅលើក្មេងស្រីចំនួនពីរនាក់ ដែលជាកូនឈ្មួល ប្រព្រឹត្តកាលពីថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២១ នៅក្នុងផ្ទះវិឡាដ៏ធំ ស្កឹមស្កៃរបស់ ជនសង្ស័យ។...
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានគូសបញ្ជាក់ថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សា ឬបាក់ឌុបឆ្នាំនេះ ត្រូវតែរៀបចំប្រឡងជាដាច់ខាត ដោយគ្មានការសុំជាប់ ដោយស្វ័យប្រវត្តិនោះទេ ។ ក្នុងពិធីប្រកាសបិទយុទ្ធនាការ ចាក់វ៉ាក់សាំងជំងឺកូវីដ១៩ សម្រាប់អ្នកមានអាយុ ៦ឆ្នាំឡើង និងបើកយុទ្ធនាការចាក់សម្រាប់ កុមារអាយុ៥ឆ្នាំ នាព្រឹកថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២១ សម្តេចបានមានប្រសាសន៍ថា...
ភ្នំពេញ៖ ឈរលើគោលការណ៍ ច្បាស់លាស់ ដើម្បីធានាបាននូវសុខមាលភាព ប្រជាពលរដ្ឋ និងឈានទៅដល់ការ ស្ដារសេដ្ឋកិច្ចឡើងវិញ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានដាក់បទបញ្ជា ឱ្យមន្រ្តីពាក់ព័ន្ធធ្វើការជាមួយ ប្រទេស ដែលបានសន្យាផ្ដល់ជំនួយ វ៉ាក់សាំងជូនកម្ពុជា ឱ្យបានច្បាស់លាស់ បើពុំដូចច្នេះទេ ត្រូវបញ្ជាទិញឱ្យបានគ្រប់ចំនួន ដើម្បីត្រៀមទុកចាក់ ជូនប្រជាពលរដ្ឋកម្ពុជា ទៅតាមកាលទេសៈណាមួយ...
ភ្នំពេញ៖ ក្រោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាបានទទួលញញួរពីប្រទេសព្រុយណេ សម្រាប់ធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំកំពូលអាស៊ាន និងប្រជុំពាក់ព័ន្ធនាពេលថ្មីៗរួចមក នៅថ្ងៃ១ ខែវិច្ឆិកា ឆ្នាំ២០២១នេះ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេសខ្មែរ បានទទួលរថយន្ត ៣៩គ្រឿងហើយ ពីភាគីជប៉ុន ។ បើតាមហ្វេសប៊ុករបស់លោក ប្រាក់...
ភ្នំពេញ ៖ ក្នុងគោលការណ៍ ដាក់ចេញ ដោយរាជរដ្ឋាភិបាលកម្ពុជា តាមរយៈការឆ្លើយតប និង ដោះស្រាយបញ្ហា ជូនប្រជាពលរដ្ឋ តាមរយៈសារ Comment នៅលើបណ្ដាញ សង្គមហ្វេសប៊ុកផ្លូវការ របស់ថ្នាក់ដឹកនាំ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានណែនាំដល់អង្គភាព ស្ថានប័ន មានសមត្ថកិច្ច...
ភ្នំពេញ៖ ជាថ្មីម្ដងទៀត សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអះអាងថា ដាច់ខាត កម្ពុជាមិនអាចយក អធិបតេយ្យភាពជាតិ ទៅដោះដូរជាមួយនឹងជំនួយ ឬភាពអនុគ្រោះណាមួយ ជាមួយបរទេសឡើយ ។ ក្នុងពិធីបិទយុទ្ធនាការចាក់វ៉ាក់សាំង បង្ការជំងឺកូវីដ១៩ សម្រាប់អ្នកមានអាយុ ៦ឆ្នាំឡើង និងបើកយុទ្ធនាការចាក់ សម្រាប់កុមារមានអាយុ ៥ឆ្នាំ នៅព្រឹកថ្ងៃទី១...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងថា មានកត្តា ចំនួន៤ចំណុចធំៗ ដែលនាំឲ្យប្រទេសកម្ពុជា បើកប្រទេសឡើងវិញ យ៉ាងពេញលេញ។ ក្នុងពិធីបិទយុទ្ធនាការចាក់វ៉ាក់សាំង បង្ការជំងឺកូវីដ១៩ សម្រាប់អ្នកមានអាយុ ៦ឆ្នាំឡើង និងបើកយុទ្ធនាការចាក់សម្រាប់ កុមារមានអាយុ៥ឆ្នាំ នាថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២១ សម្ដេចតេជោ ហ៊ុន...
បរទេស៖ អជ្ញាធរនៃប្រទេសប្រេស៊ីលកាលពីថ្ងៃអាទិត្យម្សិលមិញនេះបានប្រកាសថាជនសង្ស័យដែលជនចោរប្លន់ធនាគារចំនួន២៥នាក់ត្រូវបានបាញ់ស្លាប់ក្នុងហេតុការណ៍ប៉ះទង្គិចគ្នា២ដងជាមួយនឹងកងកម្លាំងរបស់ប្រទេស។ ព្រឹត្តិការណ៍នេះបានកើតឡើងនៅចំកណ្តាលនៃទីក្រុង Varginha ដោយក្រុមប៉ូលីសរបស់ប្រទេសប្រេស៊ីលដោយក្នុងនោះការបាញ់ប្រហារគ្នាបានកើតឡើងចំនួន២ដងហើយលើកទី១បានធ្វើឲ្យមនុស្សស្លាប់១៨នាក់ភ្លាមៗ។ នៅក្នុងការផ្ទុះជាលើកទី២ប៉ូលីសបានអះអាងថាវាបានកើតឡើងនៅក្នុងផ្ទះមួយកន្លែងដែលជាកន្លែងសង្ស័យថាមានវត្តមានរបស់ក្រុមពាក់ព័ន្ធនឹងសកម្មភាពប្លន់ធនាគារដូចគ្នានេះហើយបានធ្វើឲ្យមនុស្ស៨នាក់ទៀតបាត់បង់ជីវិតផងដែរ។ ប៉ូលីសបានបន្តថានៅក្រោយហេតុការណ៍នេះក្រុមប្រតិបត្តិការបានរកឃើញនូវអាវុធជាច្រើនគ្រឿងគ្រាប់ផ្ទុះព្រមទាំងរថយន្តដែលក្រុមចោរប្លន់បានលួចដល់ទៅ១០គ្រឿងផងដែរ៕ ប្រែសម្រួល៖ស៊ុនលី
បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយនៅថ្ងៃចន្ទនេះបានឲ្យដឹងថាប្រធានាធិបតីអាល់ហ្សេរីលោក Abdelmadjid Tebboune បានឈានទៅដល់ការសម្រេចចិត្តបញ្ចប់ការនាំចេញធនធានហ្គាសធម្មជាតិ ទៅកាន់ប្រទេសអេស្បាញតាមរយៈប្រទេសម៉ារ៉ុក។ នៅក្នុងសេចក្តីប្រកាសដោយប្រធានាធិបតីបានបញ្ជាក់ទៀតថាលោក Tebboune បានដាក់បញ្ជានេះទៅកាន់ក្រុមហ៊ុនថាមពលរដ្ឋ Sonatrach ដើម្បីបញ្ចប់ជាបន្ទាន់ទំនាក់ទំនងជាមួយនឹងប្រទេសម៉ារ៉ុក និងមិនត្រូវបន្តកុងត្រាថ្មី ជាមួយនឹងបំពង់បង្ហូរឧស្ម័នជាមួយនឹងម៉ារ៉ុក ឡើយដែលវានឹងចាប់ផ្តើមអនុវត្តនៅត្រឹមពាក់កណ្តាលថ្ងៃទី៣១ខែតុលាម្សិលមិញ។ គួរឲ្យដឹងដែរថាប្រទេសអាល់ហ្សេរីកំពុងបង្កើតប្រេងប្រមាណជា១,២លានបារ៉េលក្នុងមួយថ្ងៃនិងធនធានហ្គាសធម្មជាតិដល់ទៅ១៣០ពាន់លានម៉ែត្រគូបជារៀងរាល់ឆ្នាំនិងជាប់ឈ្មោះជាប្រទេសនាំចេញហ្គាសធំបំផុតនៅក្នុងទ្វីបអាហ្រ្វិក៕ ប្រែសម្រួល៖ស៊ុនលី