បាត់ដំបង៖ លោក ណុប ដារ៉ា អភិបាលរងខេត្តបាត់ដំបង ជាប្រធានគណៈកម្មការស្រាវជ្រាវ និងបង្ក្រាបល្បែងគ្រប់ប្រភេទ បានបញ្ជាឱ្យក្រុមអន្តរាគមន៍ នៃស្នងការនគរបាលខេត្តបាត់ដំបង ចុះបង្ក្រាបទីតាំងប្រមូលផ្ដុំលេងល្បែង ជល់មាន់តាមអនឡាញមួយកន្លែង នៅក្នុងភូមិសាស្ត្រវាលស្រែ ១០០០ ក្នុងភូមិចំការសំរោងសង្កាត់ចំការសំរោង ក្រុងបាត់ដំបង នាល្ងាចថ្ងៃទី២ ខែឧសភាឆ្នាំ២០២១។ ក្នុងប្រតិបត្តិការបង្រ្កាបនេះ សមត្ថកិច្ចបានឃាត់ខ្លួនម្ចាស់ទីតាំង និងអ្នកញៀនល្បែងប្រមាណជិត ២០នាក់ ព្រមទាំងរឹបអូសវត្ថុតាងមួយចំនួនផងដែរ...
ភ្នំពេញ៖ មន្ទីរទេសចរណ៍រាធានី-ខេត្ត បានឲ្យដឹងថា ក្នុងរយៈពេល១សប្ដាហ៍ ចាប់ពីថ្ងៃទី២៦ ខែមេសា ដល់ថ្ងៃទី២ ខែឧសភា ឆ្នាំ២០២១ មានភ្ញៀវទេសចរផ្ទៃក្នុង ចេញទស្សនាទូទាំងប្រទេសកម្ពុជា ចំនួន៨,៩៦០នាក់។ នេះបើយោងតាមរបាយការណ៍ មន្ទីរទេសចរណ៍រាធានី-ខេត្ត ។ សូមរំលឹកថា កាលពីពេលថ្មីៗនេះ រាជរដ្ឋាភិបាល បានសម្រេចបញ្ចប់ការហាមឃាត់ ការធ្វើដំណើរឆ្លងកាត់ ចេញចូលភូមិសាស្ត្រខេត្តមួយទៅខេត្តមួយ និងការបញ្ចប់ការបិទរមណីយដ្ឋាន...
ភ្នំពេញ៖ លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា បានលើកឡើងថា បើក្រោយថ្ងៃទី៥ ឧសភា រដ្ឋាភិបាល បើករាជធានី-ខេត្ត ឡើងវិញនោះ វិធានការចាំបាច់ត្រូវតែអនុវត្តបន្តគឺ ប្រជាពលរដ្ឋត្រូវតែផ្លាស់ប្តូរនូវ ការរស់នៅតាមទម្លាប់ចាស់ មកជាការរស់នៅឲ្យមានក្រិតក្រមអនាម័យខ្ពស់ ហើយត្រូវរក្សាគម្លាតពីគ្នា និងមិនត្រូវជួបជុំគ្នានោះឡើយ ។ លោក ពេជ្រ ស្រស់ លើកឡើងបែបនេះបន្ទាប់ពី...
ភ្នំពេញ ៖ អាជ្ញាធរខេត្តតាកែវ សម្រេចផ្អាកជាបណ្តោះអាសន្ននូវរោងចក្រ សហគ្រាសមួយចំនួន ក្នុងស្រុកបាទី ដែលជាតំបន់អ្នកមានវិជ្ជមានជំងឺកូវីដ-១៩។
ភ្នំពេញ ៖ អាជ្ញាធរខេត្តស្វាយរៀង ចេញសេចក្តីសម្រេច ស្តីពីការអនុវត្តវិធានការរដ្ឋបាល ជាបណ្តោះអាសន្ន ដើម្បីចូលរួមទប់ស្កាត់ ការរីករាលដាលនៃជំងឺកូវីដ១៩ និងការបញ្ចប់នូវវិធានការ រដ្ឋបាលមួយ ចំនួននៅក្នុងភូមិសាស្រ្ត សង្កាត់បាវិត នៃក្រុងបាវិត ខេត្តស្វាយរៀង ។
ភ្នំពេញ៖ អនុគណៈកម្មការ ស្រាវជ្រាវជំងឺកូវីដ១៩ បានឱ្យដឹងនៅព្រឹកនេះថា ក្នុងចំណោមបណ្ដាខេត្តទាំងអស់ ក្នុងប្រទេសកម្ពុជា ក្នុង រយៈពេល២៤ ម៉ោង ខេត្តបន្ទាយមានជ័យ បានរកឃើញអ្នកឆ្លង មេរោគកូវីដ១៩ ថ្មី ច្រើនជាងគេ។
ការប៊ុល ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយ នៅថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២១ថា បណ្តាញទូរទស្សន៍ ក្នុងស្រុកមួយបានរាយការណ៍ ឲ្យដឹងនៅថ្ងៃអាទិត្យនេះថា យ៉ាងហោចណាស់មនុស្ស ចំនួន០៤នាក់ បានស្លាប់ និង១០នាក់ បានរងរបួស និង០៥នាក់ផ្សេងទៀតបានបាត់ខ្លួន នៅក្នុងអំឡុងពេលមានករណីផ្ទុះឆេះរថយន្តដឹកប្រេងចំនួន១គ្រឿង នៅក្រុងកាប៊ុល រដ្ឋធានីរបស់ប្រទេស អាហ្វហ្គានីស្ថាន កាលពីយប់ថ្ងៃសៅរ៍ ។...
ហ្សឺណែវ ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២១ថា អង្គការសុខភាព ពិភពលោក ហៅកាត់ (WHO)បានឲ្យដឹង កាលពីថ្ងៃសុក្រថា មានករណីឆ្លងជំងឺកូវីដ-១៩ ជាង៦២លាននាក់ និងស្លាប់ជាង១,៥លាននាក់ ត្រូវបានរាយការណ៍ឲ្យដឹង នៅក្នុងតំបន់នៃទ្វីបអាមេរិក ដោយបូករួមទំាង អាមេរិកខាងជើង ខាងត្បូង និងអាមេរិកកណ្តាល នៅក្នុងរយៈពេល១៥ខែចុងក្រោយនេះ ។...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានសុំការយោគយល់ពីប្រជាពលរដ្ឋ ដោយមូលហេតុថា អ្នកមកចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ មានតាមលំដាប់អាទិភាព ដូច្នេះ ត្រូវរង់ចាំតាមលំដាប់លំដោយជាមុនសិន ព្រោះថា គ្រូពេទ្យមានតិច រីឯអ្នកចាក់មានច្រើន។ សម្ដេចតេជោ ហ៊ុន សែន លើកឡើងបែបនេះ ក្រោយពីមានហ្វេសប៊ុកឈ្មោះ Bro Jimmy...
ភ្នំពេញ ៖ ក្នុងកាលៈទេសៈដ៏លំបាក និងប្រកបដោយគ្រោះថ្នាក់ពីជំងឺកូវីដ-១៩ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា ស្នើឱ្យអ្នកសារព័ត៌មាន បន្តផ្តល់ព័ត៌មានពិតទៅកាន់ប្រជាពលរដ្ឋ ដើម្បីកាត់ផ្តាច់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍ និងឈានទៅបញ្ចប់ ព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ឱ្យបានឆាប់ៗក្នុងពេលដ៏ខ្លីខាងមុខ។ តាមរយៈសារលិខិត ក្នុងឱកាស «ទិវាសេរីភាពសារព័ត៌មានសកលលោក» លើកទី២៨...