រីយ៉ូឌឺចាណេរ៉ូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១ថា យ៉ាងហោចណាស់មនុស្សម្នាក់ស្លាប់ និង ២នាក់ទៀតបានរងរបួស នៅគ្រាដែលយន្តហោះធុនតូច មួយគ្រឿងបានធ្លាក់នៅឯព្រលានយន្តហោះ Pampulha Airport នៅក្រុង Belo Horizonte ប្រទេសប្រេស៊ីល រដ្ឋធានីស្ថិតនៅភាគអាគ្នេយ៏នៃរដ្ឋ Minas Gerais ។ ក្រុមពន្លត់អគ្គីភ័យក្នុងស្រុក បានឲ្យដឹងកាលពីថ្ងៃអង្គារ...
បរទេស៖ ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃពុធនេះបានឲ្យដឹងថា នាវាមុជទឹកមួយរបស់ប្រទេសឥណ្ឌូនេស៊ី បានបាត់ខ្លួនចេញពីរ៉ាដា ជាមួយនឹងនាវិកសរុប ៥៣នាក់ នៅលើនោះផងដែរត្រង់ចំណុចភាគខាងជើង នៃកោះបាលី។ នាវាមុជទឹកត្រូវបានគេដឹងថា កំពុងធ្វើប្រតិបត្តិការហ្វឹកហាត់យោធា នៅថ្ងៃពុធ ប៉ុន្តែបែរជាមិនអាចត្រឡប់មកវិញ ឬសូម្បីតែទំនាក់ទំនងមកមូលដ្ឋានវិញ ក្រោយបញ្ចប់នៃការធ្វើហ្វឹកហាត់រួចរាល់ហើយនោះ។ មេបញ្ជាការយោធាឥណ្ឌូនេស៊ី បាននិយាយថា នាវាចម្បាំងជាច្រើនត្រូវបានដាក់ពង្រាយ ដើម្បីធ្វើការស្រាវជ្រាវរកនាវាមុជទឹក ដែលមានឈ្មោះថា KRI...
លំនៅដ្ឋាន ម៉ារីហូម ជាលំនៅដ្ឋានបែបធម្មជាតិ ដែលល្អប្រណីតទាន់សម័យ ហើយជាពិសេសការសាងសង់ អនុលោមតាមបទដ្ឋានសំណង់ និងមានគុណភាពខ្ពស់ ដោយមានការរចនា ស្រស់ស្អាតនិងមានមុខងារ ពេញលេញ ជួយឲ្យការរស់នៅ ប្រកបដោយផាសុកភាព។ ម៉ារីហូម ស្ថិតនៅក្នុងតំបន់ ដែលពោរពេញទៅដោយ សក្តានុពលខ្ពស់ ដែលហ៊ុមព័ទ្ធទៅ ដោយសេវាសាធារណៈជាច្រើន។ ទន្ទឹមនឹងនេះ នៅក្នុងឱកាសបុណ្យចូលឆ្នាំ ប្រពៃណីជាតិខ្មែរខាងមុខ លំនៅដ្ឋាន...
ភ្នំពេញ៖ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ នៅព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១នេះ បានអោយដឹងថា បុគ្គលិកធ្វើការនៅមន្ទីរពេទ្យព្រះកុសុមៈ (ពេទ្យលោកសង្ឃ) បានឆ្លងជំងឺកូវីដ១៩។ ជាមួយគ្នានេះ អនុគណៈកម្មការ ស្រាវជ្រាវជំងឺកូវីដ១៩ សូមអំពាវនាវដល់ ប្រជាពលរដ្ឋ ដែលបានទៅទទួលការព្យាបាល ឬគ្រួសារអ្នកជំងឺ ឬបានទៅសួរសុខទុក្ខអ្នកជំងឺ នៅមន្ទីរពេទ្យព្រះកុសុមៈ (ពេទ្យលោកសង្ឃ) ចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១៨ ខែមេសា...
ភ្នំពេញ៖ រដ្ឋបាលខេត្តព្រៃវែង នៅព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១នេះ បានចេញសេចក្ដីជូនដំណឹង ស្ដីអំពីការផ្អាកបណ្ដោះអាសន្ន នូវការចរាចរណ៍ចេញ-ចូល ក្នុងភូមិសាស្រ្តឃុំពោធិ៍ទី ស្រុកស៊ីធរកណ្ដាល ខេត្តព្រៃវែង។
កំពង់ចាម ៖ រដ្ឋបាលខេត្តកំពង់ចាម នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១ នេះ បានសម្រេចផ្អាកជាបណ្តោះអាសន្ន មណ្ឌលសុខភាពសំបូរ ស្ថិតនៅភូមិសំបូរ ឃុំសំបូរ ស្រុកបាធាយ ខេត្តកំពង់ចាម ដែលបានប៉ះពាល់ផ្ទាល់ ជាមួយអ្នកជំងឺកូវីដ-១៩ ឈ្មោះ ខៀវ ដាឡៃ ជាមន្ត្រីស្ម័គ្រចិត្ត នៅមណ្ឌលសុខភាពសំបូរនោះ ។
កំពង់ចាម ៖ រដ្ឋបាលខេត្តកំពង់ចាម មានកិត្តិយស សូមជម្រាបជូនដល់សាធារណជន បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅភូមិថ្មី (ខ) ឃុំរកាគយ ស្រុកកងមាស និងបងប្អូនរស់នៅក្នុង ខេត្តកំពង់ចាម អំពីករណីរកឃើញវិជ្ជមានកូវីដ-១៩ បុរសជនជាតិខ្មែរ ឈ្មោះ ថេង កុសល អាយុ ២៧ ឆ្នាំ នៅភូមិថ្មី(ខ) ឃុំរកាគយ...
បរទេស ៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃពុធនេះ បានឲ្យដឹងថា ប្រទេសប៉ាគិស្ថាន បានប្រកាសបើកទ្វារព្រំដែនថ្មី មួយទៀតរបស់ខ្លួនជាមួយនឹងអ៊ីរ៉ង់ដើម្បីអាចបង្កើនសកម្មភាពពាណិជ្ជកម្ម និងក៏ដូចជាទេសចរណ៍ បន្ថែមទៀតផងដែរ ។ ច្រកព្រំដែនថ្មី ដែលមានឈ្មោះថា Pishin Mand គឺត្រូវបានគេដឹងថា នឹងក្លាយទៅជាព្រំដែនទី៣ រវាងប្រទេសទាំងពីរបន្ទាប់ពីច្រកព្រំដែនTaftan ដែលជាព្រំដែនចាស់ដំណើរ ការរាប់ទសវត្សមកហើយ និងច្រកព្រំដែន Gabd...
បច្ចុប្បន្នភាព ប្រព័ន្ធផ្សព្វផ្សាយ NHK របស់ប្រទេសជប៉ុន បានចុះផ្សាយថា សមាគមប្រជាជាតិ អាស៊ីអាគ្នេយ៍ ហៅកាត់ថា អាស៊ាន (ASEAN) គ្រោងនឹងបើកកិច្ចប្រជុំ វិសាមញ្ញមួយ នៅថ្ងៃសៅរ៍ ទី២៤ ខែមេសានេះ នៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី ដោយមានការចូលរួម ពីប្រមុខដឹកនាំ នៃប្រទេស ជាសមាជិកទាំង១០ប្រទេស ។...
វៀងច័ន្ទ៖ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១ថា លោក Phankham Viphavanh នាយករដ្ឋមន្ត្រីឡាវ នៅថ្ងៃពុធនេះ បានបញ្ជាឲ្យបិទខ្ទប់រដ្ឋធានី វៀងច័ន្ទ រយៈពេល១៤ថ្ងៃ ដោយសារតែមានការកើនឡើង ករណីឆ្លងជំងឺកូវីដ-១៩ ទន្ទឹមនឹងនេះដែរ ខេត្តមួយចំនួនទៀត ត្រូវបង្ខំឲ្យចាត់វិធានការ ការពារឲ្យបានល្អ ។ ក្រសួងសុខាភិបាលឡាវ បានប្រកាសនៅថ្ងៃពុធនេះថា...