បរទេស៖ ប្រធានាធិបតីបារាំង លោក Emmanuel Macron បានមានប្រសាសន៍នៅថ្ងៃសៅរ៍នេះថា ប្រទេសនៅអឺរ៉ុបមួយចំនួន កំពុងតែធ្វើការងារលើការបើកបេសកកម្មការទូតរួមគ្នាមួយ នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ដែលនឹងអាចឲ្យឯកអគ្គរដ្ឋទូតនានាវិលត្រឡប់ទៅកាន់ប្រទេសនោះវិញ។ បណ្ដាប្រទេសលោកខាងលិច កំពុងតែរិះរកវិធីចូលរួមជាមួយពួកតាលីបង់ ក្រោយពួកគេកាន់កាប់ប្រទេសអាហ្វហ្គានីស្ថាន បានយ៉ាងលឿននៅក្នុងខែសីហា ស្របពេលដែលកងកម្លាំងដឹកនាំដោយសហរដ្ឋអាមេរិក ធ្វើការដកកងកម្លាំងយោធារបស់ខ្លួនចេញពីប្រទេសដែលខ្ទេចខ្ទាំដោយសារសង្គ្រាមនេះ។ មុនពេលធ្វើដំណើរទៅកាន់ទីក្រុង Jeddah ប្រទេសអារ៉ាប៊ីសាអូឌីត លោកប្រធានាធិបតីបារាំង បាននិយាយប្រាប់អ្នកសារព័ត៌មានក្នុងទីក្រុងដូហា ប្រទេសកាតាថា...
ហ្សឺណែវ៖ ទម្រង់ឆ្លងថ្មីអូមីក្រុង Omicron នៃជំងឺកូវីដ-១៩ អាចពន្យឺតការស្ទុះងើបឡើងវិញនៃសេដ្ឋកិច្ចពិភពលោក ដូចបញ្ហាដែលទម្រង់ឆ្លង Delta បានដូចគ្នា នេះបើតាមប្រធាន IMF លោកស្រី Kristalina Georgieva។ លោកស្រីបានឲ្យដឹងនៅក្នុងព្រឹត្តិការណ៍មួយថា “បំរែបំរួលថ្មីមួយដែលអាចរីករាលដាលយ៉ាងឆាប់រហ័ស ហើយក្នុងន័យនោះ យើងទំនងជានឹងឃើញការបន្ទាបចំណាត់ថ្នាក់មួយចំនួននៃការព្យាករណ៍ខែតុលារបស់យើង សម្រាប់កំណើនពិភពលោក” ។ នៅក្នុងទស្សនវិស័យសេដ្ឋកិច្ចពិភពលោកថ្មីៗបំផុតរបស់ខ្លួន មូលនិធិនេះបានព្យាករណ៍ពីកំណើនសកលលោកចំនួន ៥,៩ភាគរយនៅឆ្នាំនេះ...
បរទេស៖ ការរាំរែក នឹងមិនត្រូវអនុញ្ញាតឱ្យមានទៀតទេនៅក្នុងក្លឹបរាត្រីក្នុងរដ្ឋធានី ប្រទេសអាល្លឺម៉ង់ ចាប់ពីថ្ងៃពុធសប្តាហ៍ក្រោយនេះតទៅ ខណៈដែលអាជ្ញាធរទីក្រុងរឹតបន្តឹងជុំវិញការកើនឡើងករណីវីរុសកូវីដ19។ យោងតាមសារព័ត៌មាន RT ចេញផ្សាយកាលពីថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២១ បានឱ្យដឹងថា ការសម្រេចចិត្តនេះត្រូវបានធ្វើឡើងក្នុងអំឡុងពេលសម័យប្រជុំពិសេសរបស់ព្រឹទ្ធសភានៃក្រុងប៊ែរឡាំង កាលពីថ្ងៃសុក្រ។ ទោះជាយ៉ាងណាក៏ដោយ ក្លឹប និងឌីស្កូថេក នឹងនៅតែបើក ទោះបីជាភាគច្រើនដោយសារតែបច្ចេកទេសច្បាប់ ដែលរហូតមកដល់ពេលនេះ រារាំងមិនឱ្យអំណាចច្បាប់បិទទីតាំងបែបនេះទាំងស្រុងក៏ដោយ។ ទោះជាយ៉ាងណាក៏ដោយ...
បរទេស៖ អ្នកជំនាញអាហ្រ្វិកខាងត្បូង គឺលោក Solly Moeng បានប្រាប់សារព័ត៌មាន Sputnik ថា សហគមន៍អន្តរជាតិ មិនត្រូវស្តីបន្ទោសប្រទេសអាហ្រ្វិកសម្រាប់ការចាក់វ៉ាក់សាំងបង្ការវីរុសកូវីដ១៩មិនគ្រប់គ្រាន់នោះទេ ខណៈពេលដែលប្រទេសទាំងនោះ កំណត់លទ្ធភាពទទួលបានវ៉ាក់សាំង។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២១ បានឱ្យដឹងថា កាលពីសប្តាហ៍មុន អង្គការសុខភាពពិភពលោកបានលើកឡើងពីការព្រួយបារម្ភអំពីប្រភេទមេរោគបំលែងថ្មីឈ្មោះ omicron ដែលត្រូវបានរកឃើញដំបូងនៅអាហ្វ្រិកខាងត្បូង។...
ប៉ារីស៖ រដ្ឋាភិបាលបារាំង បានប្រកាសការរឹតបន្តឹងការធ្វើដំណើរថ្មីនៅថ្ងៃសុក្រដែលនឹងចូលជាធរមាននៅថ្ងៃទី០៤ ខែធ្នូ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ ។ ទន្ទឹមនឹងគម្រោងចាត់ថ្នាក់ពណ៌បៃតង-ពណ៌ទឹកក្រូច-ក្រហមរបស់បារាំង សម្រាប់ប្រទេសនានា យោងទៅតាមស្ថានភាពជំងឺរាតត្បាតនៃមេរោគឆ្លងរបស់ពួកគេ រដ្ឋាភិបាលក៏បានណែនាំបញ្ជីថ្មី ដែលត្រូវបានសម្គាល់ដោយពណ៌ក្រហម ដែលរួមមានប្រទេសអាហ្វ្រិកខាងត្បូងចំនួ ន ១០ប្រទេស។ យោងតាមក្រសួងមហាផ្ទៃ ប្រទេសក្នុងបញ្ជីក្រហម គឺជាកន្លែងដែលមានការចរាចរដ៏សកម្មពិសេសនៃមេរោគ និងការរកឃើញនៃទម្រង់ឆ្លងថ្មី ដែលទំនងជាបង្ហាញពីហានិភ័យនៃការកើនឡើងនៃការឆ្លងជំងឺ។ ក្រសួងបានឲ្យដឹងថា ពលរដ្ឋបារាំងត្រូវបាន “ផ្តល់អនុសាសន៍យ៉ាងខ្លាំង”...
ភ្នំពេញ ៖ ក្រោយការប្រមូលផលស្រូវ របស់ប្រជាពលរដ្ឋដែលជាកសិករ ចំនួន៥០គ្រួសារ នៅលើដីព្រៃលិចទឹក នៅតំបន់ទន្លេសាប រួចរាល់ហើយ អាជ្ញាធរនឹងដកហូតមកវិញ ពោរដោយគ្រាន់តែអនុញ្ញាត ឲ្យធ្វើបញ្ចប់ត្រឹមមួយវគ្គនេះទេ។ នេះបើតាម ហ្វេសប៊ុក លោក ស៊ុន សុវណ្ណរិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង នៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២១ ។ ការអនុញ្ញាតនេះ...
ឡុងដ៌៖ ចក្រភពអង់គ្លេស បានចុះបញ្ជីការឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន ៥០៥៨៤ករណី ដែលនាំឱ្យចំនួនករណីឆ្លង មេរោគសរុបនៅក្នុងប្រទេសនេះ កើនឡើងដល់ ១០,៣៧៩,៦៤៧ករណី នេះបើយោងតាមតួលេខផ្លូវការ។ ប្រទេសនេះ ក៏បានរាយការណ៍ពីការស្លាប់ ដែលទាក់ទងនឹងជំងឺកូវីដ១៩បន្ថែមទៀតចំនួន ១៤៣នាក់។ ចំនួនសរុបនៃការស្លាប់ទាក់ទងនឹងមេរោគឆ្លង នៅក្នុងប្រទេសអង់គ្លេស ឥឡូវនេះមានចំនួន ១៤៥,៤២៤នាក់ ដោយមានអ្នកជំងឺ COVID-19 ៧៣៧៣នាក់ កំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យនៅឡើយ។...
តេអេរ៉ង់៖ ប្រធានអ្នកចរចានុយក្លេអ៊ែរអ៊ីរ៉ង់ Ali Bagheri Kani បានលើកឡើងថា គណៈប្រតិភូនៃភាគី ដែលចូលរួមក្នុងកិច្ចចរចានុយក្លេអ៊ែរ នឹងត្រឡប់ទៅរដ្ឋធានី របស់ពួកគេវិញសម្រាប់ការពិគ្រោះយោបល់ ហើយកិច្ចពិភាក្សា នឹងបន្តនៅទីក្រុងវីយែន នៅសប្តាហ៍ក្រោយ។ ក្នុងអំឡុងពេលកិច្ចប្រជុំ នៃគណៈកម្មការចម្រុះផែនការសកម្មភាពទូលំទូលាយ (JCPOA) កាលពីថ្ងៃសុក្រ ការពិនិត្យឡើងវិញនៃកិច្ចពិភាក្សា កាលពីប៉ុន្មានថ្ងៃមុន នៅទីក្រុងវីយែន ត្រូវបានបង្ហាញដោយភាគីនានា លោក...
វ៉ាស៊ីនតោន ៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន បានចុះហត្ថលេខាលើច្បាប់ ផ្តល់មូលនិធិ រយៈពេលខ្លី ដែលនឹងធ្វើឱ្យរដ្ឋាភិបាល សហព័ន្ធដំណើរការ រហូតដល់ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២២ ជៀសវាងការបិទមួយផ្នែក ដែលកំពុងលេចចេញ របស់រដ្ឋាភិបាលសហព័ន្ធ។ លោក បៃដិន បានឲ្យដឹងនៅឯសេតវិមានថា “ការផ្តល់មូលនិធិដល់រដ្ឋាភិបាល មិនមែនជាសមិទ្ធផល...
ប៉េកាំង ៖ បេសកជនជាន់ខ្ពស់ចិនបានឲ្យដឹងថាវឌ្ឍនភាពដែលធ្វើឡើងនៅក្នុងការចរចានៃកិច្ចចរចានុយក្លេអ៊ែរអ៊ីរ៉ង់ក្នុងសប្តាហ៍នេះ មិនគួរត្រូវបានប៉ាន់ ស្មានឡើយ បើទោះបីជា របកគំហើញគឺនៅឆ្ងាយពីការសម្រេចបាន។ ចាប់ពីថ្ងៃច័ន្ទដល់ថ្ងៃសុក្រ ក្រុមប្រទេស P4+1 (ចិន អង់គ្លេស បារាំង និងរុស្ស៊ី បូកនឹង អាឡឺម៉ង់) សហភាពអឺរ៉ុប និងអ៊ីរ៉ង់បានធ្វើការពិភាក្សាស៊ីជម្រៅ ក្នុងគោលបំណងស្តារឡើងវិញ នូវកិច្ចព្រមព្រៀង នុយក្លេអ៊ែរអ៊ីរ៉ង់ឆ្នាំ២០១៥ ។...