ភ្នំពេញ ៖ អគ្គស្នងការដ្ឋាននគរបាលជាតិបាន បដិសេធចោលទាំងស្រុង ចំពោះការផ្សាយព័ត៌មានប្រឌិតអំពីមរណភាព របស់លោកនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ ។ ការចេញមកច្រានចោលរបស់អគ្គស្នងការដ្ឋាន ដោយសារថ្មីៗនេះ នៅលើបណ្ដាញសង្គមហ្វេសប៊ុកមានជនអគតិបានបង្កើតគណនីហ្វេសប៊ុកបង្ហោះ រូបភាពកែច្នៃនិងខ្លឹមសារព័ត៌មានមិនពិតដោយបំភ្លៃថា នាយឧត្តមសេនីយ៍ នេត សាវឿនបានទទួលមរណភាព។ ការផ្សព្វផ្សាយនេះផ្ទុយពីការពិតទាំងស្រុង ខណៈបច្ចុប្បន្ននាយឧត្តមសេនីយ៍ នេត សាវឿន មានសុខភាពរឹងមាំ...
រ៉ងហ្គូន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយកាលពីរាត្រីថ្ងៃទី៣ ខែមេសា ឆ្នាំ២០២១ថា សេក្តីប្រកាសមួយពីក្រសួងសុខាភិបាល និងកីឡា បានឲ្យដឹងថា ចំនួនអ្នកឆ្លងជំងឺកូវីដ១៩ បានកើនឡើងដល់ ១៤២.៤៩៧នាក់ នៅក្នុងប្រទេសមីយ៉ាន់ម៉ា គិតត្រឹមថ្ងៃសៅរ៍ ។ សេចក្តីប្រកាសបានដាក់ថា ប្រទេសមីយ៉ាន់ម៉ា បានរាយការណ៍ថា មានករណីថ្មីនៃជំងឺកូវីដ១៩ ចំនួន១៨នាក់ គិតក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ ។...
បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃសៅរ៍នេះ បានឲ្យដឹងថា មន្ត្រីជាន់ខ្ពស់នៃប្រទេសអាមេរិក ជប៉ុន និងកូរ៉េខាងត្បូងកាលពីថ្ងៃសុក្រ បានជួបជុំគ្នាដើម្បីពិភាក្សា និងផ្តល់មតិយោបល់ទៅលើបញ្ហានៃប្រទេសកូរ៉េខាងជើង និងក៏ដូចជាបញ្ហាក្នុងតំបន់ ផ្សេងទៀតផងដែរ។ សេចក្តីប្រកាសដែលត្រូវបានធ្វើឡើង ដោយសេតវិមានបានបញ្ជាក់ទៀតថា ទីប្រឹក្សាជាន់ខ្ពស់នៃអង្គភាពសន្តិសុខជាតិទាំងអស់ បានចែករំលែកនូវសេចក្តីព្រួយបារម្ភដូចគ្នា ចំពោះបញ្ហានុយក្លេអ៊ែរនិងមីស៊ីលបាញ់ ឆ្លងទ្វីបរបស់ប្រទេសកូរ៉េខាងជើង ហើយបានដាក់ចិត្តរួមគ្នាសាជាថ្មី ដើម្បីកំណត់ឲ្យបាននូវដំណោះស្រាយ តាមរយៈកិច្ចសហប្រតិបត្តិការរួមគ្នា ក្នុងគោលបំណងលប់ចោលឲ្យបាន នូវកម្មវិធីនុយក្លេអ៊ែរនៅឧបទ្វីបកូរ៉េ។...
ម៉ូហ្គាឌីស៊ូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២១ថា យ៉ាងហោចណាស់ពលរដ្ឋចំនួន០៦នាក់បានស្លាប់ និង០៤នាក់ទៀតបានរងរបួស នៅក្នុងពេលមានការបំផ្ទុះគ្រាប់បែកអត្តឃាត នៅរដ្ឋធានី ម៉ូហ្គាឌីស៊ូ រដ្ឋធានីនៃប្រទេសសូម៉ាលី កាលពីល្ងាចថ្ងៃសៅរ៍ ។ លោក Ismael Mukhtar Omar អ្នកនាំពាក្យក្រសួងព័ត៌មាន បាននិយាយថា ស្ត្រី០៣នាក់ និងកុមារម្នាក់ក្នុងចំណោមអ្នកស្លាប់ទាំងនោះ នៅគ្រាដែលមានការបំផ្ទុះគ្រាប់បែកអត្តឃាតមួយដោយខ្លួនគាត់...
បរទេស៖ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយនៅថ្ងៃសៅរ៍នេះបានឲ្យដឹងថាប្រធានាធិបតីនៃប្រទេសអាហ្សង់ទីនលោក Alberto Fernandez បានធ្វើការប្រកាសដោយខ្លួនឯងនៅថ្ងៃនេះថាលោកបានតេស្តឃើញ វិជ្ជមានកូវីដ១៩ហើយ។ នៅក្នុងសារមួយដែលត្រូវបានធ្វើឡើងលើ Twitter របស់លោកផ្ទាល់បានសរសេរថា៖ ខ្ញុំចង់ប្រាប់អ្នកទាំងអស់គ្នាបន្ទាប់ពីខ្ញុំបានមានអាក្ការៈផ្តាសាយនិងឡើង កំដៅដល់ទៅ ៣៧,៣អង្សារ រួចមកព្រមទាំងឈឺក្បាលផងនោះ ខ្ញុំក៏បានសម្រេចចិត្តទៅធ្វើតេស្ត ដែលលទ្ធផលចេញមកគឺវិជ្ជមានកូវីដពិតមែន។ លោក Fernandez ដែលទើបឈានវ័យចូល៦២ឆ្នាំកាលពីថ្ងៃសុក្រម្សិលមិញបាននិយាយទៀតដែរថា ក្នុងអំឡុងពេលដែលលោករងចាំលទ្ធផល លោកបានដាក់ខ្លួនឲ្យនៅដាច់ដោយឡែកតាមគោលការណ៍ និងការណែនាំពីសំណាកគ្រូពេទ្យផ្ទាល់ខ្លួនបានត្រឹមត្រូវ។ លោកបញ្ជាក់ដែរថាមកដល់ពេលនេះ ស្ថានភាពសុខភាពរបស់គាត់នៅល្អជាធម្មតានៅឡើយ...
បរទេស៖ ប្រធានាធិបតីហ្វីលីពីន លោក រ៉ូឌ្រីហ្គូ ឌូតឺតេ បានបន្តដាក់បម្រាមគោចរដ៏តឹងរឹង នៅក្នុងតំបន់រដ្ឋធានី និងខេត្តនៅជុំវិញនោះ យ៉ាងតិចរយៈពេលមួយសប្ដាហ៍ ដើម្បីព្យាយាមទប់ស្កាត់ការផ្ទុះឡើងជាថ្មីនៃការឆ្លងមេរោគកូរ៉ូណា។ នៅក្នុងសេចក្តីប្រកាសមួយផ្សាយលើកញ្ចក់ទូរទស្សន៍ លោក Harry Roque ជាមន្ត្រីនំាពាក្យប្រធានាធិបតី បាននិយាយថា ការរឹតបន្តឹងនានា ដែលរួមមានទាំងបម្រាមលើការធ្វើដំណើរមិនចាំបាច់ ការប្រមូលផ្តុំជួបជុំគ្នាច្រើន និងការពិសាអាហារក្នុងភោជនីយដ្ឋាននានានោះ នឹងនៅតែមានប្រសិទ្ធភាពជាធរមាន យ៉ាងតិចណាស់ក៏មួយសប្ដាហ៍ទៀតដែរ។...
ភ្នំពេញ៖ ស្ថានទូតព្រុយណេប្រចាំកម្ពុជា បានលើកឡើងថា កម្ពុជាជាប្រទេសដំបូងបង្អស់ ដែលផ្តល់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ប្រភេទ AstraZeneca ដល់សហគមន៍ការទូត ខណៈវ៉ាក់សាំងនេះមានតម្រូវការខ្ពស់ ហើយការផ្គត់ផ្គង់នៅមានកម្រិតនៅឡើយ។នេះបើយោងតាមខ្លឹមសារលិខិត ដែលស្ថានទូតបរទេស និងអង្គការដៃគូរអភិវឌ្ឍន៍ជាច្រើនប្រចាំកម្ពុជា ផ្ញើរថ្លែងអំណរគុណ ចំពោះសម្ដេចតេជោ ហ៊ុន សែន ដែលអនុញ្ញាតឱ្យមន្ត្រីក្នុងស្ថាប័នខ្លួនទទួលបានវ៉ាក់សាំងកូវីដ១៩។ យោងតាមលិខិត របស់លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី...
ភ្នំពេញ៖ មន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង បានចេញរបាយការណ៍មួយ អំពីករណីសង្ស័យកើតជំងឺកូវីដ១៩ ទៅលើបុរសវ័យ៣៦ឆ្នាំ ម្នាក់ ដែលជាបុគ្គលិក រោងចក្រមួយកន្លែងនៅរាជធានីភ្នំពេញ ហើយបានធ្វើដំណើរទៅកាន់ខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១ កន្លងទៅ។ មន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង បានអោយដឹងថា បុរសខាងលើ មានឈ្មោះ សោម ឡូ ជនជាតិខ្មែរ អាយុ៣៦ឆ្នាំ បានទៅកាន់មន្ទីរពេទ្យខេត្តកំពង់ឆ្នាំង...
ភ្នំពេញ៖ នៅរសៀលថ្ងៃទី៤ ខែមេសា ឆ្នាំ២០២១ នៅក្រុងប៉ោយប៉ែតមានករណីភ្លៀង លាយខ្យល់បណ្តាលឱ្យដំបូលផ្សារជិតផ្សារប៊ីកសី ក្នុងតំបន់កាសីណូរបាក់ដំបូលធ្លាក់ ផ្សារទំហំ 20×30 និងប៉ះពាល់ផ្ទះប្រជាពលរដ្ឋចំនួន ១៣ខ្នង ប៉ុន្តែមិនបណ្តាលអោយ ប៉ះពាល់ដល់មនុស្សទេ។