ភ្នំពេញ ៖ ក្រសួងសុខាភិបាលកម្ពុជា នៅព្រឹកថ្ងៃទី៣ ខែមីនា ឆ្នាំ២០២១នេះ បានបន្តរកឃើញអ្នកឆ្លងជំងឺកូវីដថ្មីចំនួន៣៤នាក់ទៀត ដែលជាករណីសហគមន៍២០កុម្ភៈ។ គិតមកដល់ព្រឹកថ្ងៃ៣ មីនានេះកម្ពុជា បានរកឃើញអ្នក ?ឆ្លងសរុបចំនួន៨៧៨ នាក់ អ្នកជាសះស្បើយចំនួន៤៨២ នាក់ និងអ្នកកំពុងព្យាបាល ចំនួន ៣៩៦ នាក់ ។ ចំពោះអ្នកឆ្លងក្នុងសហគមន៍២០កុម្ភៈមានចំនួន ៣៧៤នាក់...
ចាឡាឡាបាដ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០២ ខែមីនា ឆ្នាំ២០២១ថា ពិធីការិនីចំនួន០៣រូបនៅក្នុងទឹកដីភាគខាងកើតប្រទេស អាហ្វហ្គានីស្ថាន ត្រូវខ្មាន់កាំភ្លើងបាញ់សម្លាប់ ។ បុគ្គលិកដែលជាស្ត្រីចំនួន០៣នាក់ ដែលបម្រើការងារនៅបណ្តាញ ទូរទស្សន៍ក្នុងស្រុកមួយ ត្រូវបានគេបាញ់សម្លាប់ ហើយក្នុងចំណោមស្ត្រីទាំងនោះ បានរងរបួស ដោយសារខ្មាន់កំាភ្លើង នៅក្រុងចាឡាឡាបាដ ក្នុងខេត្ត Nangarhar ភាគខាងកើតប្រទេស អាហ្វហ្គានីស្ថាន នៅថ្ងៃអង្គារនេះ...
ភ្នំពេញ ៖ លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានថ្លែងថា វ៉ាក់សាំងការពារជំងឺកូវីដ១៩ មិនត្រឹមតែជួយការពារជីវិត មនុស្សប៉ុណ្ណោះទេ ប៉ុន្តែក៏ជួយពន្លឿនស្ដារសេដ្ឋកិច្ចកម្ពុជាឡើងវិញផងដែរ។ ក្នុងពិធីប្រគល់-ទទួលវ៉ាក់សាំងកូវីដ-១៩ ជំហានទី១ ពីមជ្ឈមណ្ឌលកូវ៉ាក់ នាយប់ថ្ងៃទី២ ខែមីនា ឆ្នាំ២០២១ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ លោក ម៉ម ប៊ុនហេង បានឲ្យដឹងថា...
អង់ការ៉ា៖ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា រដ្ឋអាជ្ញាតួកគីនៅថ្ងៃអង្គារនេះបានបញ្ជាឱ្យឃុំខ្លួនមនុស្សសរុបចំនួន ១០៨ នាក់ដែលជាប់ទាក់ទងហើយគេជឿជាក់ថា ស្ថិតនៅពីក្រោយការធ្វើរដ្ឋប្រហារមិនបានសម្រេចនៅក្នុងឆ្នាំ២០១៦ ។ ទីភ្នាក់ងារ Anadolu ដែលគ្រប់គ្រងដោយរដ្ឋបានឲ្យដឹងថា ប្រតិបត្តិការត្រូវបានអនុវត្តដោយក្រុមប្រឆាំងភេរវកម្មនៅក្នុងខេត្តជាច្រើនដើម្បីចាប់ជន សង្ស័យតាមបញ្ជារបស់រដ្ឋអាជ្ញានៅទីក្រុងអង់ការ៉ា និងអ៊ីស្តង់ប៊ុល។ រដ្ឋអាជ្ញាបានចោទប្រកាន់ជនសង្ស័យ ២៤ នាក់ពីបទទាក់ទងសមាជិកនៃបណ្តាញ ដែលដឹកនាំដោយបព្វជិតតួកគី ដែលមានមូលដ្ឋាន នៅសហរដ្ឋអាមេរិក គឺលោក Fethullah Gulen...
ដាកា៖ រដ្ឋាភិបាលបង់ក្លាដែស បានឲ្យដឹងថា ខ្លួននឹងមិនពិចារណាចូលរួម ក្នុងគំនិតផ្តួចផ្តើមសន្តិសុខណាមួយ ក្រោមយុទ្ធសាស្ត្រឥណ្ឌូ – ប៉ាស៊ីហ្វិក របស់សហរដ្ឋអាមេរិកនោះទេ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ រដ្ឋមន្រ្តីការបរទេសបង់ក្លាដែសលោក AK Abdul Momen បានបង្ហាញជំហររបស់រដ្ឋាភិបាលលោក ក្នុងពេលនិយាយជាមួយក្រុមអ្នកសារព័ត៌មាន នៅការិយាល័យក្រសួងរបស់លោកនៅរដ្ឋធានីដាកា ដែលថា បង់ក្លាដែន នឹងមិនពិចារណាចូលរួម ក្នុងគំនិតផ្ដួចផ្ដើមសន្ដិសុខក្រោមយុទ្ធសាស្រ្តឥណ្ឌូ-ប៉ាស៊ីហ្វិករបស់អាមេរិកនោះទេ។ លោកបានលើកឡើបថា...
ភ្នំពេញ៖ ប្រមុខការទូតអាស៊ាន បានយល់ស្របគ្នាអំពីភាពចាំបាច់បន្ទាន់ដែលត្រូវ បង្កើនកិច្ចប្រឹងប្រែងរួមគ្នា របស់អាស៊ានដើម្បីឆ្លើយតបជំងឺរាតត្បាតកូវីដ-១៩ ហើយនិងស្តារឡើងវិញនូវស្ថានភាពសេដ្ឋកិច្ចសង្គម ដែលរងផលប៉ះពាល់ពីជំងឺនេះ ។ យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងការបរទេសខ្មែរ នៅយប់ថ្ងៃទី២ មីនានេះ បានឲ្យដឹងថា តបតាមការអញ្ជើញរបស់លោក ដាតូ អ៊ីរីវ៉ាន់ ពើហ៊ីន យូស៊ូហ៍ រដ្ឋមន្ត្រីការបរទេសប្រ៊ុយណេដារ៉ូសាឡឹម លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីការបរទេសកម្ពុជា បានអញ្ជើញចូលរួមកិច្ចប្រជុំក្រៅផ្លូវការ រដ្ឋមន្ត្រីការបរទេសអាស៊ាន (IAMM) នៅថ្ងៃទី២ មីនា តាមប្រព័ន្ឋវីដេអូ។ រដ្ឋមន្រី្តការបរទេសអាស៊ាន បានធ្វើការពិភាក្សាគ្នាយ៉ាងស៊ីជម្រៅ និងប្រកបដោយភាពស្មោះត្រង់ អំពីកិច្ចខិតខំប្រឹងប្រែង និងការបន្តលើកកំពស់វឌ្ឍនភាព ក្នុងការកសាងសហគមន៍អាស៊ាន ការពង្រឹងពង្រីកទំនាក់ទំនង របស់អាស៊ាន ជាមួយដៃគូខាងក្រៅ និងការពង្រឹងមជ្ឈភាពរបស់អាស៊ាន នៅក្នុងនិម្មាបនកម្មតំបន់ដែលកំពុងវិវត្ត។ ក្នុងសេចក្ដីប្រកាសបញ្ជាក់ថា “រដ្ឋមន្រី្តទាំងអស់ក៏បានយល់ស្របគ្នាអំពីភាពចាំបាច់បន្ទាន់ ដែលត្រូវបង្កើនកិច្ចប្រឹងប្រែងរួមគ្នារបស់អាស៊ាន ដើម្បីឆ្លើយតបជំងឺរាតត្បាតកូវីដ-១៩ ហើយនិងស្តារឡើងវិញ នូវស្ថានភាពសេដ្ឋកិច្ចសង្គមដែលរងផលប៉ះពាល់ពីជំងឺនេះ” ។ រដ្ឋមន្រី្តការបរទេសអាស៊ាន ក៏បានផ្លាស់ប្តូរយោបល់ផងដែរលើបញ្ហាតំបន់ និងអន្តរជាតិដែលជាក្តីបារម្ភ និងចំណាប់អារម្មណ៍រួមគ្នារួមទាំងការវិវឌ្ឍនៃ ស្ថានការណ៍បច្ចុប្បន្ននៅប្រទេសមីយ៉ាន់ម៉ា៕
តូក្យូ៖ជប៉ុននៅថ្ងៃអង្គារនេះបាន និយាយថាការស៊ើបអង្កេតមួយ នឹងត្រូវធ្វើឡើងបន្ទាប់ ពីវ៉ាក់សាំងការពារកូវីដចំនួនជាង ១ពាន់ដូសត្រូវបានបោះចោលនៅពេលដែលវាត្រូវ បានដាក់រក្សានៅក្នុងទូរសិតុណ្ហភាព។ វិទ្យាស្ថានវេជ្ជសាស្ត្របានរាយការណ៍ថា វ៉ាក់សាំងប្រមាណជា១ ០៣២ដូសដែលជាផលិតផលរបស់ Pfizer-BioNTech ត្រូវបាន គេរកឃើញថាបានខូចកាលពីចុងសប្តាហ៍ កន្លងទៅដែលវ៉ាក់សាំងនេះត្រូវបានគេដឹងយ៉ាងច្បាស់ថា ចាំបាច់ត្រូវរក្សានៅក្នុងទូររក្សា សិតណ្ហភាពយ៉ាងហោចណាស់ ពីក្រោម៨០អង្សាទៅក្រោម៦០អង្សា។ គួរឲ្យដឹងដែរថាកម្មវិធីចាក់វ៉ាកសាំងជូន ពលរដ្ឋរបស់ប្រទេសជប៉ុនទើបតែ បានធ្វើឡើងកាលពីថ្ងៃទី១៧ខែកុម្ភៈប៉ុណ្ណោះ ពោលគឺនៅមុនពេល៥ខែដែលព្រឹត្តិការណ៍អូឡាំពិក នៅទីក្រុងតូក្យូនឹងត្រូវធ្វើឡើងហើយមកដល់ពេលនេះរដ្ឋាភិបាល បានកំណត់យកតែវ៉ាក់សាំង...
បរទេស ៖ប្រទេសអ៊ីរ៉ាក់ តាមសេចក្តីរាយការណ៍ បានទទួលថ្នាំវ៉ាក់សាំងកូវីដ១៩ Sinopharm ចំនួន៥០.០០០ដូសដំបូង ដែលបរិច្ចាគឲ្យដោយប្រទេសចិន ស្របពេលដែលអ៊ីរ៉ាក់ កំពុងតែតស៊ូប្រឹងប្រែងដោះស្រាយជាមួយការផ្ទុះឆ្លងកើនឡើង។ យន្តហោះដឹកជញ្ជូនយោធាអ៊ីរ៉ាក់មួយគ្រឿង ដែលដឹកថ្នាំវ៉ាក់សាំងក្រុមដំបូងពីប្រទេសចិននោះ បានចុះចតនៅអាកាសយានដ្ឋានអន្តរជាតិ Baghdad International Airport នៅល្ងាចថ្ងៃចន្ទម្សិលមិញនេះ។រដ្ឋមន្ត្រីសុខាភិបាលអ៊ីរ៉ាក់ លោក Hassan al-Tamimi បានមានប្រសាសន៍នៅក្នុងអំឡុងពិធីទទួលមួយដូច្នេះថា “យើងស្នើជាបន្ទាន់ឲ្យមានការដឹកជញ្ជូននេះ ដោយសហការជាមួយស្ថានទូតចិន។...