ភ្នំពេញ ៖ លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានបញ្ជាក់ថា មេរោគកូវីដ-១ ៩ មិនមែនអាចឆ្លងតាមរយៈ មាត់-ច្រមុះ ប៉ុណ្ណោះទេ ប៉ុន្ដែអាចឆ្លងចូលតាម ភ្នែក-ត្រចៀក ដូច្នេះ ប្រជាពលរដ្ឋត្រូវលាងដៃជាប់ជាប្រចាំ ដើម្បីបង្ការកុំឲ្យឆ្លងជំងឺកូវីដ។ ការលើកឡើងរបស់លោកស្រី បន្ទាប់ពីលោកស្រីបានដឹងព័ត៌មានបរទេសមកថា មានគ្រួសារមួយមិនសូវលាងដៃជាមួយសាប៊ូទេ ទើបជួបបញ្ហារហូតដល់ស្លាប់ដោយសារជំងឺកូវីដ១៩។...
ហ្គាហ្សា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១ថា ក្រុមចលនាឥស្លាមហាម៉ាស់ បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ក្រុមនេះបានធ្វើការដោះលែងអ្នកទោស ចំនួន៤៥នាក់ ពីពន្ធនាគាររបស់ខ្លួន នៅតំបន់ហ្គាហ្សាស្ទ្រីប នៅមុនពេលការបោះឆ្នោតសកលមកដល់ ។ ក្រសួងមហាផ្ទៃ ដែលគ្រប់គ្រងដោយក្រុមហាម៉ាស់ បាននិយាយថា បានធ្វើការដោះលែងក្រុមអ្នកទោស “ក្នុងគោលបំណងផ្តល់សញ្ញាល្អ គឺតៀមរៀបចំនៅលើដែនដី ដែលបង្ហាញពីផលវិជ្ជមាន សម្រាប់ការៀបចំដំណើរការបោះឆ្នោតសកល និងធ្វើការបញ្ចប់ការបែងចែកទឹកដី...
អាប់ឌីស អាបាបា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២១ថា មជ្ឈមណ្ឌលត្រួតពិនិត្យជំងឺ និងបង្ការររោគប្រចាំទ្វីបអាហ្វ្រិក (Africa CDC) បានឲ្យដឹងថា ចំនួនអ្នកឆ្លងជំងឺកូវីដ១៩ នៅក្នុងទ្វីបអាហ្វ្រិក បានកើនឡើងដល់៣.៨៥៦.៥៨១នាក់ គិតត្រឹមថ្ងៃព្រហស្បតិ៍ ។ លោក John Nkengasong នាយក CDC ប្រចាំទ្វីបអាហ្វ្រិក...
បរទេស៖ ប្រធានាធិបតីអាមេរិក ចូ បៃឌិន បានរៀបចំពិធីរំលឹក ដល់ការចាក់ថ្នាំបង្ការវីរុសកូវីដ១៩ចំនួន ៥០លាននាក់ហើយ នៅថ្ងៃព្រហស្បតិ៍ ចំពេលមានការព្រួយបារម្ភ អំពីការលេចចេញនូវវ៉ារ្យ៉ង់ថ្មី (វីរុសបំលែងខ្លួនថ្មី) នៅក្នុងរដ្ឋយ៉ាងហោចណាស់ពីរ។ យោងតាមសារព័ត៌មាន ALJAZEERA ចេញផ្សាយនៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១ បានឱ្យដឹងថា លោក បៃឌិន ដែលបានចូលកាន់តំណែង នៅថ្ងៃទី...
• របាយការណ៍នេះបានបង្ហាញពីទំហំនិងរបៀបក្នុងការដកចេញមាតិកាដែលរំលោភគោលការណ៍ណែនាំសហគមន៍ឬលក្ខខណ្ឌ• វីដេអូចំនួន ៨៩ ១៣២ ៩៣៨ ត្រូវបានលុបចោល នៅពាក់កណ្តាលឆ្នាំ២០២០ នៅជុំវិញពិភពលោក។ ទិន្នន័យនេះតំណាងឲ្យវីដេអូតិចជាង១% ដែលត្រូវបានបង្ហោះ• បង្ហាញពីវិធីដែល TikTok ប្តេជ្ញាក្នុងការប្រឆាំងនឹងព័ត៌មាន ក្លែងក្លាយទាក់ទងនឹងជំងឺកូវីដ ១៩ និងការបោះឆ្នោតជាដើម• ហើយវាក៏រួមបញ្ចូលពីរបៀបដែលTikTok ឆ្លើយតបទៅនឹងសំណូមពរ ឲ្យពង្រឹងច្បាប់ព័ត៌មាន សំណូមពរពីរដ្ឋាភិបាលអំពីការលុបចេញមាតិកា និងសំណូមពរ...
ភ្នំពេញ ៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ បានបំភ្លឺនិងបកស្រាយថា ករណីបុរសខ្មែរម្នាក់ ជាពលករខ្មែរមកពីថៃ មិនមែនស្លាប់ដោយសារជំងឺកូវីដ១៩ទេ តែស្លាប់ជំងឺរលាក់ស្រោមខួរក្បាល និងជំងឺរបេងសួត។ ការបកស្រាយ ក្រោយមានការលើកឡើងថា បុរសនេះបន្ទាប់ពីធ្វើដំណើរមកពីថៃវិញ បានស្លាប់ដោយសារជំងឺកូវីដ១៩ ៕
ភ្នំពេញ៖ លោកឧត្ដមសេនីយ៍ឯក ស ថេត ស្នងការនគរបាលរាជធានីភ្នំពេញ បានថ្លែងថា បើមានអ្នកអុកឡុក ឬបង្កបញ្ហាមិនស្តាប់តាមការ ណែនាំរបស់គ្រូពេទ្យ សមត្ថកិច្ចនឹងចាត់វិធានការតាមច្បាប់ ចំពោះជនបរទេស ដែលបង្កបញ្ហាដោយនឹងត្រូវចាប់បញ្ជូន ទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីសុំគោលការណ៍ ថ្នាក់ដឹកនាំបណ្តេញចេញពីប្រទេសកម្ពុជា ។ នេះបើយោងតាមហ្វេសប៊ុកលោក ស ថេត ។ កាលពីព្រឹកថ្ងៃទី២៦ ខែកុម្ភៈ...
បរទេស៖ នាយករដ្ឋមន្រ្តីថៃ គឺលោកឧត្តមសេនីយ៍ ប្រាយុទ្ធ ចាន់អូចា នឹងចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-19 ដំបូង ពីក្រុមហ៊ុន AstraZeneca នៅថ្ងៃអាទិត្យនេះ ខណៈដែលឧបនាយករដ្ឋមន្រ្តី និងរដ្ឋមន្រ្តីសុខភាពសាធារណៈ Anutin Charnvirakul នឹងចាក់វ៉ាក់សាំងពី Sinovac របស់ប្រទេសចិន។ យោងតាមសារព័ត៌មាន BangkokPost ចេញផ្សាយនៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២១...
ភ្នំពេញ ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានយល់ព្រម ឲ្យអនុវត្តវិធានការច្បាប់បន្ថែមទៀត ចំពោះបុគ្គល និងទីតាំងមិនសហការ ពាក់ព័ន្ធករណីជំងឺកូវីដ-១៩ រួមមាន ៖ ជនបរទេសត្រូវបណ្តេញចេញពីកម្ពុជា និងបិទទីតាំងចោលតែម្តង។ យោងតាមលិខិត របស់ទីស្ដីការគណៈរដ្ឋមន្ដ្រី កាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១ ដើម្បីពង្រឹងប្រសិទ្ធភាពការងារ ទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩...
ភ្នំពេញ ៖ សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប ប្រកាសជ្រើសរើសនិស្សិត ឱ្យចូលសិក្សាថ្នាក់បណ្ឌិត និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ចាប់ខែកុម្ភៈ ឆ្នាំ២០២១ ខាងមុខនេះ, សិក្សាជាមួយសាស្រ្តាចារ្យបណ្ឌិតជាតិនិងអន្តរជាតិល្បីៗ ដែលមានបទពិសោធន៍ និងចំណេះដឹងខ្ពស់។ ទទួលពាក្យចូលសិក្សា ចាប់ពីថ្ងៃជូនដំណឹងនេះ តទៅ។ សម្រាប់អ្នកចុះឈ្មោះមុន១០០នាក់ នឹងបញ្ចុះតម្លៃ 200 ដុល្លារ, ដោយឡែកអតីតនិស្សិតសាកលវិទ្យាល័យ...