ភ្នំពេញ ៖ នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២១ លោក សេង សារី អ្នកវិភាគស្ថានការណ៍សង្គម និង នយោបាយនៅកម្ពុជា បានលើកឡើងពីការវិភាគរបស់ខ្លួន ទៅលើប្រភេទអ្នកនយោបាយ៤ប្រភេទ។ ប្រភេទអ្នកនយោបាយទាំង៤នេះ ដែលលោកផ្តាំផ្ញើថា ដែលអ្នកមេដឹកនាំនយោបាយ ត្រូវប្រយ័ត្នបំផុត នឹងដាច់ខាត មិនគួរយកខ្លួនក្បែរ និងសហការជាមួយ។ អ្នកនយោបាយទាំង៤ប្រភេទ ដែលលោកនិយាយដល់នោះរួមមាន៖...
បរទេស៖ ប្រទេសបារាំង នៅថ្ងៃព្រហស្បតិ៍នេះ បានធ្វើការចុះហត្ថលេខា លើកុងត្រាយន្តហោះចម្បាំង Dassault Aviation Rafale ដែលធ្លាប់បានប្រកាសពីមុន ជាមួយនឹងប្រទេសក្រូអាត នេះបើយោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Yahoo News នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១។ រដ្ឋមន្ត្រីកងកម្លាំងប្រដាប់អាវុធបារាំង លោកស្រី Florence Parly បានធ្វើការចុះហត្ថលេខាលើកិច្ចព្រមព្រៀង...
ឡុងដ៏៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយព័ត៌មាននៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១ថា កាសែតអង់គ្លេស The Independent បានឲ្យនៅក្នុងរបាយការណ៍ថ្មីៗនេះថា ក្រុមអ្នកស្រាវជ្រាវនៅក្នុងរដ្ឋ Nebraska របស់សហរដ្ឋអាមេរិក បានកំណត់អត្តសញ្ញាណសិស្ស ចំនួន១០២នាក់ ដែលបានស្លាប់នៅក្នុងសាលាគ្រប់គ្រង ដោយរដ្ឋាភិបាលមួយ សម្រាប់កុមារជនជាតិដើមអាមេរិកាំង ។ សិស្សដែលភាគច្រើនជាកុមារតូចៗ ត្រូវបានកំណត់ថា ជាអ្នកស្រាវជ្រាវបន្តស្វែងរកទីបញ្ចុះសព ដែលប្រើប្រាស់ដោយសាលា...
បរទេស៖ នៅពេលនិយាយអំពីការផលិតបៃតង ប្រទេសចិនឥឡូវនេះ គឺជាប្រទេសថាមពលស្អាត។ ការគ្រប់គ្រងទីផ្សាររបស់ចិន ពីបន្ទះស្រូបពន្លឺព្រះអាទិត្យ រហូតដល់រថយន្តអគ្គិសនី បានធ្វើផែនការរយៈពេលវែង និងកម្រិតនៃការវិនិយោគហិរញ្ញវត្ថុ ដែលមានតែប្រព័ន្ធធនាគារ ដែលគ្រប់គ្រងដោយរដ្ឋប៉ុណ្ណោះ ដែលអាចចែកចាយបាន។ យោងតាមសារព័ត៌មាន Bloomberg ចេញផ្សាយកាលពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១ បានឱ្យដឹងថា នៅឆ្នាំ ២០៣០ ប្រទេសចិននឹងមានឥទិ្ធពលលើសលប់ លើឧស្សាហកម្មយុទ្ធសាស្ត្រនេះ...
ញ៉ូដេលី៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយកាលពីរាត្រីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១ថា ប្រព័ន្ធផ្សព្វផ្សាយបានរាយការណ៍ កាលពីថ្ងៃសុក្រថា ប្រទេសឥណ្ឌា នឹងចាប់ផ្តើមជើងហោះហើរអន្តរជាតិឡើងវិញនៅថ្ងៃទី១៥ ខែធ្នូ បន្ទាប់ពីបានផ្អាកអស់ រយៈពេលជាង១៨ ខែដោយសារជំងឺរាតត្បាតកូវីដ-១៩ ។ ទោះបីជាយ៉ាងណាក៏ដោយ ប្រទេសចំនួន១៤ នឹងត្រូវបានហាមឃាត់ មិនឱ្យហោះហើរអន្តរជាតិទៅ និងមកពីប្រទេសឥណ្ឌា រួមទាំងចក្រភពអង់គ្លេស បារាំង អាល្លឺម៉ង់...
ភ្នំពេញ៖ តបតាមការអញ្ជើញ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃ ព្រះរាជាណាចក្រកម្ពុជា លោកបណ្ឌិត ផនខាំ វីផាវ៉ាន់ នាយករដ្ឋមន្រ្តីនៃ សាធារណរដ្ឋប្រជាធិបតេយ្យ ប្រជាមានិតឡាវ នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការ នៅព្រះរាជា-ណាចក្រកម្ពុជា នៅថ្ងៃទី២៩-៣០ ខែវិច្ឆិកា ឆ្នាំ២០២១។ យោតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួបការបរទេសខ្មែរ នៅថ្ងៃទី២៧ វិច្ឆិកានេះ បានឲ្យដឹងថា ក្នុងអំឡុងពេលនៃទស្សនកិច្ចនេះ លោកនាយករដ្ឋមន្រ្តី ផនខាំ វីផាវ៉ាន់ នឹងក្រាបថ្វាយបង្គំគាល់ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនីព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា នៅព្រះបរមរាជវាំង។ លោកបណ្ឌិត ផនខាំ វីផាវ៉ាន់ ក៏នឹងអញ្ជើញចូលជួបសម្ដែងការគួរសមចំពោះ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភានិង សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា។ សម្ដេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន និងលោកបណ្ឌិត ផនខាំ វីផាវ៉ាន់ នឹងមានកិច្ចប្រជុំពិភាក្សា លើទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី រួមទាំងការស្តារ សង្គម-សេដ្ឋកិច្ចឡើងវិញក្រោយវិបត្តិនៃជំងឺកូវីដ-១៩ បញ្ហាតំបន់ និងអន្តរជាតិនានា ដែលជាចំណាប់អារម្មណ៍ និងក្តីបារម្ភរួម។ លោកបណ្ឌិត ផនខាំ វីផាវ៉ាន់ នឹងអញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធនៅវិមានឯករាជ្យ និងនៅមណ្ឌប ព្រះករុណា ព្រះបាទសម្ដេចព្រះនរោត្ដម សីហនុ «ព្រះបរមរតនកោដ្ឋ» អតីតព្រះមហាក្សត្រនៃ ព្រះរាជាណាចក្រកម្ពុជា។ ដំណើរទស្សនកិច្ចផ្លូវការ របស់លោកនាយករដ្ឋមន្រ្តី ផនខាំ វីផាវ៉ាន់ នៅកម្ពុជាក្នុងអំឡុងពេល ដែលកម្ពុជាកំពុងបើកប្រទេសឡើងវិញ នឹងរួមចំណែកក្នុងការបន្តពង្រឹង បន្ថែមទៀតនូវចំណងមិត្តភាព ជាប្រពៃណីដ៏យូរអង្វែង សាមគ្គីភាពជាភាតរភាព ភាពជាអ្នកជិតខាងល្អ ដៃគូយុទ្ធសាស្រ្ត គ្រ ប់ជ្រុងជ្រោយនិងយូរអង្វែង និងកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធរវាង ប្រទេសទាំងពីរ ក៏ដូចជាជំរុញកិច្ចសហប្រតិបត្តិការនៅក្នុង ក្របខ័ណ្ឌអាស៊ានដើម្បីសន្តិភាព ស្ថិរភាព និងវិបុលភាព នៅក្នុងតំបន់ និងពិភពលោក ៕
បរទេស៖រដ្ឋាភិបាលរបស់ប្រទេសហ្វីលីពីន បាននិយាយនៅថ្ងៃសុក្រនេះថា ប្រទេសហ្វីលីពីន នឹងបើកទទួលឡើងនូវច្រកព្រំដែនខ្លួន ទទួលភ្ញៀវទេសចរមកពីប្រទេសមួយចំនួន ដោយផ្អែកលើមូលដ្ឋានសាកល្បងចាប់ពីថ្ងៃទី០១ ខែធ្នូខាងមុខនេះ ជាផ្នែកនៃកិច្ចប្រឹងប្រែងដើម្បីកសាងឡើវិញ នូវសេដ្ឋកិច្ចដែលរងផលប៉ះពាល់យ៉ាងខ្លាំងដោយសារការរាតរត្បាតនៃជម្ងឺកូវិដ១៩។ លោក Karlo Nograles ជាមន្ត្រីនាំំពាក្យស្តីទីរបស់ប្រធានាធិបតីហ្វីលីពីន បាននិយាយប្រាប់សន្និសីទកាសែតមួយថា ជនបរទេសដែលបានចាក់ថ្នាំវ៉ាក់សាំងកូវីដ១៩ហើយ មកពីប្រទេសដែលមានហានិភ័យទាបនោះ នឹងត្រូវអនុញ្ញាតឲ្យធ្វើដំណើរចូល ក្នុងអំឡុងរយៈពេល១៥ថ្ងៃ។ យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Today World...
ទ្រីប៉ូលី៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី ២៦ ខែវិច្ឆិកា ឆ្នាំ ២០២១ថា អង្គការការពារជនអន្តោប្រវេសន៍អន្តរជាតិ (IOM)បានឲ្យដឹងថា ក្រុមជនចំណាកស្រុកខុសច្បាប់ចំនួន១៥៨នាក់ បានចេញដំណើរដោយស្ម័គ្រចិត្ត ពីប្រទេសលីប៊ី ទៅកាន់ប្រទេសនីហ្សេរីយ៉ា កាលពីថ្ងៃព្រហស្បតិ៍ ។ ទីភ្នាក់ងារអង្គការសហប្រជាជាតិបានឲ្យដឹងថា “នៅលើយន្តហោះនោះមានស្ត្រី១០៥នាក់ និងបុរស៥៣នាក់ ។ មានជនចំណាកស្រុកចំនួន១៧នាក់ដែលមានលក្ខខណ្ឌសុខភាព។ ជនចំណាកស្រុកបានទទួលការពិនិត្យសុខភាព និងសេវាប្រឹក្សា...