ព័ត៌មានអន្តរជាតិ

សិស្សសាលា ចំនួន១០២នាក់ បាត់បង់ជីវិត នៅក្នុងសាលាកុមារ ជនជាតិដើមអាមេរិកាំង នៅអង់គ្លេស

ឡុងដ៏៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយព័ត៌មាននៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១ថា កាសែតអង់គ្លេស The Independent បានឲ្យនៅក្នុងរបាយការណ៍ថ្មីៗនេះថា ក្រុមអ្នកស្រាវជ្រាវនៅក្នុងរដ្ឋ Nebraska របស់សហរដ្ឋអាមេរិក បានកំណត់អត្តសញ្ញាណសិស្ស ចំនួន១០២នាក់ ដែលបានស្លាប់នៅក្នុងសាលាគ្រប់គ្រង ដោយរដ្ឋាភិបាលមួយ សម្រាប់កុមារជនជាតិដើមអាមេរិកាំង ។

សិស្សដែលភាគច្រើនជាកុមារតូចៗ ត្រូវបានកំណត់ថា ជាអ្នកស្រាវជ្រាវបន្តស្វែងរកទីបញ្ចុះសព ដែលប្រើប្រាស់ដោយសាលា ឧស្សាហកម្មឥណ្ឌា Genoa របស់សហរដ្ឋអាមេរិកនៅទីក្រុង Genoa ជាមួយនឹងរ៉ាដាជ្រាបចូលដី ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ។

របាយការណ៍បានឲ្យដឹងថា ចាប់ពីអាយុ៤ឆ្នាំ ដល់អាយុ២០ឆ្នាំ កុមារជាច្រើនបានស្លាប់ ដោយសារជំងឺដូចជា ជំងឺរបេង រលាកសួត និងកញ្ជ្រិល ។

ផ្ទាំងពាណិជ្ជកម្ម

លោក Margaret Jacobs សាស្ត្រាចារ្យប្រវត្តិសាស្រ្ត នៅសាកលវិទ្យាល័យ Nebraska-Lincoln និងជាសហនាយក នៃគម្រោងនេះបានលើកឡើងថា ចំនួនអ្នកស្លាប់ពិតប្រាកដ នៃសិស្សនៅសាលាគ្រប់គ្រងសហព័ន្ធទំនងជាច្រើន ជាង១០២នាក់ ដែលត្រូវបានកំណត់រហូតមកដល់ពេលនេះ ។

លោក Jacobs ត្រូវបានដកស្រង់សម្តីដោយអត្ថបទថា “កុមារទាំងនេះបានស្លាប់នៅសាលារៀន ពួកគេមិនមានឱកាសត្រឡប់ទៅផ្ទះវិញទេ” ដោយបន្ថែមថា “កូនចៅសមនឹងដឹងពីអ្វី ដែលបានកើតឡើងចំពោះបុព្វបុរសរបស់ពួកគេ” ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top
×