តេអេរ៉ង់៖ ទីភ្នាក់ងារសារព័ត៌មាន IRNA ផ្លូវការបានរាយការណ៍នៅថ្ងៃពុធម្សិលមិញនេះថា រដ្ឋាភិបាលអ៊ីរ៉ង់បានអនុម័តថវិកាចំនួន ១៥០,០០០ ដុល្លារសហរដ្ឋអាមេរិក ជាសំណងសម្រាប់ការស្លាប់របស់មនុស្សម្នាក់ៗនៅក្នុងការធ្លាក់យន្ដហោះដឹកអ្នកដំណើរអ៊ុយក្រែន លើលំហអាកាសអ៊ីរ៉ង់ កាលពីដើមឆ្នាំនេះ។ នាយកដ្ឋានច្បាប់នៃក្រសួងមហាផ្ទៃបានឲ្យដឹងថា“ យោងទៅតាមសេចក្តីសម្រេចរបស់គណៈរដ្ឋមន្រ្តី នាយកដ្ឋានផ្លូវថ្នល់ និងអភិវឌ្ឍន៍ ទីក្រុងមានកាតព្វកិច្ចរៀបចំឱ្យមានការបង់ប្រាក់ចំនួន ១៥០,០០០ ដុល្លារអាមេរិក ឬស្មើនឹងចំនួនគ្រួសារ និងអ្នករស់រានមានជីវិតរបស់ជនរងគ្រោះម្នាក់ៗឱ្យបានឆាប់បំផុត” នេះបើតាមការប្រកាសរបស់វិទ្យាស្ថានប្រធានាធិបតី នៅថ្ងៃពុធ។ របាយការណ៍នេះបានឲ្យដឹងថា“...
វ៉ាស៊ីនតោន ៖ ចំនួនអ្នកស្លាប់ ដោយសារជំងឺកូវីដ-១ នៅអាមេរិកបានកើនលើសពី ៣៤ម៉ឺននាក់នៅរសៀលថ្ងៃពុធម្សិលមិញ នេះបើយោងតាមមជ្ឈមណ្ឌលវិទ្យាសាស្ត្រ និងវិស្វកម្មប្រព័ន្ធ CSSE នៅសាកលវិទ្យាល័យ Johns Hopkins ។ ដោយមានករណីជាតិកើនឡើងដល់ ១៩,៦ លាននាក់ ចំនួនអ្នកស្លាប់នៅទូទាំងសហរដ្ឋអាមេរិក បានកើនឡើងដល់ ៣៤០,៥៨៦ គិតត្រឹមម៉ោង ២ និង២២...
ភ្នំពេញ ៖ សម្ដេច ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ បានថ្លែងថា រយៈពេលពេញមួយឆ្នាំ២០២០ គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក នៅទូទាំងប្រទេសកម្ពុជា កើតឡើង ចំនួន៣១៧៩លើក ហើយមានការថយចុះផងដែរ។ យោងតាមគេហទំព័រហ្វេសប៊ុករបស់សម្ដេច ស ខេង កាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ...
សិង្ហបុរី៖ កាលពីថ្ងៃពុធរដ្ឋាភិបាលសិង្ហបុរី បានចាប់ផ្តើមចាក់ថ្នាំបង្ការ ប្រជាជននៅក្នុងទីក្រុងនេះ ជាមួយនឹងការចាក់វ៉ាក់សាំង Pfizer-BioNTech ដែលជាប្រទេសដំបូងគេនៅទ្វីបអាស៊ី នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន។ ដូចផែនការដែលបានគ្រោងទុកមុននេះ ក្រសួងសុខាភិបាលបានឲ្យដឹងថា បុគ្គលិកថែទាំសុខភាព បានទទួលការចាក់ថ្នាំបង្ការដំបូង នៅមជ្ឈមណ្ឌលជាតិប្រយុទ្ធ នឹងជំងឺឆ្លង នៅព្រឹកថ្ងៃពុធដោយអ្នកទី១ ឈ្មោះសារ៉ាលីម អាយុ ៤៦ ឆ្នាំជាគិលានុបដ្ឋាយិកាបុគ្គលិកជាន់ខ្ពស់ ដែលធ្វើការពិនិត្យរកការឆ្លងមេរោគ ដែលសង្ស័យថា...
តៃប៉ិ៖ អាជ្ញាធរសុខាភិបាល បានឲ្យដឹងថា កោះតៃវ៉ាន់ នឹងផ្អាកការធ្វើដំណើរ របស់អ្នកដំណើរ ដែលមិនមែនជាជនអន្តោប្រវេសន៍ទាំងអស់ ទៅកាន់កោះនេះ បន្ទាប់ពីខ្លួនបានបញ្ជាក់ ពីករណីដំបូងនៃការឆ្លងវីរុសទម្រង់ថ្មីនេះ ដែលត្រូវបានគេកំណត់ អត្តសញ្ញាណដំបូងនៅក្នុងប្រទេសអង់គ្លេស។ រដ្ឋមន្រ្តីក្រសួងសុខាភិបាល និងសុខុមាលភាពលោក Chen Shih-chung ដែលជាប្រធានមជ្ឈមណ្ឌលបញ្ជាការ រោគរាតត្បាតកណ្តាល បានប្រាប់សន្និសីទសារព័ត៌មានប្រចាំសប្តាហ៍ថា ចាប់ពីថ្ងៃទី០១ ខែមករា តទៅកោះតៃវ៉ាន់...
បរទេស៖ រដ្ឋបាលរបស់លោក ត្រាំ នៅថ្ងៃអង្គារសប្ដាហ៍នេះ បានអនុម័តយល់ព្រម លក់អាវុធមានទំហំទឹកប្រាក់ ប្រមាណ៣០០លានដុល្លារ ឲ្យទៅប្រទេសអារ៉ាប៊ីសាអូឌីត នេះបើយោងតាមសេចក្តីរាយការណ៍មួ ចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន UPI។ ទីភ្នាក់ងារសហប្រតិបត្តិការ សន្តិសុខការពារជាតិ របស់ក្រសួងការបរទេស បានប្រកាសថា ខ្លួនទើបបានអនុម័តលក់គ្រាប់បែក GBU-39 ផលិតដោយក្រុមហ៊ុន Boeing ចំនួន៣.០០០គ្រាប់ និងសម្ភារៈពាក់ព័ន្ធ...
សេអ៊ូល៖ ជំនួយការកំពូលៗ របស់ប្រធានាធិបតីលោក មូន ជេអ៊ីន បានដាក់ការលាលែងតំណែង កាលពីថ្ងៃពុធ ដើម្បីកាត់បន្ថយបន្ទុកនយោបាយ របស់ប្រធានាធិបតី ដែលប្រឈមនឹងការរិះគន់ លើផ្នែកសំខាន់ៗក្នុងស្រុកមួយចំនួន។ លោក Chung Man-ho លេខាធិការប្រធានាធិបតីជាន់ខ្ពស់ សម្រាប់ការទំនាក់ទំនងសាធារណៈ បានឲ្យដឹងនៅក្នុង សន្និសីទសារព័ត៌មានមួយថា លោក Noh Young-min ប្រធានបុគ្គលិកប្រធានាធិបតី...
បរទេស៖ CNA ចេញផ្សាយនៅថ្ងៃពុធនេះ បានឲ្យដឹងថា ប្រទេសថៃបានប្រកាស ដាក់ឲ្យចេញនូវបម្រាម ក្នុងការជួបជុំគ្នា ក្នុងចំនួនច្រើនក្នុងអំឡុង ពេលបុណ្យសកលនៅថ្ងៃព្រហស្បតិ៍នេះ ដើម្បីអាចការពារ មិនឲ្យមានការផ្ទុះវិរុសកូវីដសាជាថ្មី។ អជ្ញាធរថៃនៅថ្ងៃពុធ បានធ្វើការអំពាវនាវ ឲ្យសាធារណជន ក្នុងការជៀសវាងការធ្វើដំណើរ ទៅកាន់តំបន់ដែលមានហនិភ័យខ្ពស់ ដែលធ្លាប់បានប្រកាសដូចជាកន្លែងអាជីវកម្មបែបកំសាន្តជាដើម ហើយបម្រាមនេះ នឹងត្រូវធ្វើឡើង នៅទូទាំងប្រទេសតែម្តង។ គិតត្រឹមថ្ងៃពុធនេះ ក្រសួងសុខាភិបាលថៃ...
ភ្នំពេញ៖ ការរីកចម្រើនផ្នែកបច្ចេកវិទ្យាហិរញ្ញវត្ថុ បានធ្វើឲ្យអ្នកប្រើប្រាស់ សេវាកម្មធនាគារ កាន់តែមានភាពងាយ ស្រួល សុវត្ថិភាព និងសេវាលឿនរហ័សទាន់ចិត្ត ។ ក្នុងពេលថ្មីៗនេះដែរ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ និងប្រព័ន្ធទូទាត់បាគង បានឈានជើងមួយជំហានទៀត ក្នុងការផ្តល់លទ្ធភាពឲ្យអតិថិជនទាំងអស់ អាចដាក់ប្រាក់ចូលគណនី ធនាគាររបស់ខ្លួន តាមរយៈភ្នាក់ងារ អេ អឹម...
បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃពុធនេះ បានឲ្យដឹងថា ប្រទេសឥណ្ឌូនេស៊ី បានឈានទៅដល់កិច្ចព្រមព្រៀង ក្នុងការបញ្ជាទិញយកវ៉ាក់សាំង ប្រមាណជា១០០លានដូស ពីក្រុមហ៊ុនផលិតមួយរបស់អាមេរិក និងមួយទៀតរបស់អង់គ្លេស។ យោងតាមការបញ្ជាក់ របស់លោករដ្ឋមន្ត្រីក្រសួងសុខាភិបាល Budi Sadikin បាននិយាយថា វ៉ាក់សាំងទាំង១០០លានដូស នឹងត្រូវបែកចែកជា២ការបញ្ជាទិញ គឺ៥០លានដូសពីក្រុមហ៊ុន Novavax និង៥០លានដូសទៀត ពីក្រុមហ៊ុនអង់គ្លេសស៊ុយអែត AstraZeneca។...