បរទេស៖យោងតាមការចេញផ្សាយរបស់ RT នៅថ្ងៃចន្ទនេះបានឲ្យដឹងថាមនុស្សទាំងឡាយនៅលើលោកដែលធ្លាប់បានចាក់វ៉ាក់សាំងការពារកូវីដ Pfizer គឺនឹងទាមទារឲ្យបន្តក្នុងការចាក់វ៉ាក់សាំងនេះបន្ថែមទៀត ក្នុងរយៈពេលមួយឆ្នាំម្តងជារៀងរាល់ឆ្នាំ។ ប្រធានប្រតិបត្តិរបស់ក្រុមហ៊ុន BionTech លោក Ugur Sahin ដែលបានឆ្លើយតបជាមួយនឹងក្រុមអ្នកកាសែតតាំងតែពីថ្ងៃអាទិត្យបានបញ្ជាក់ថាវាដូចទៅនឹងជំងឺផ្លាសាយផ្សេងទៀតដែរដែលមនុស្សគ្រប់គ្នានឹងត្រូវចាំបាច់ចាក់វ៉ាក់សាំងនេះមួយឆ្នាំម្តងដើម្បីបង្កាការឆ្លង។ គួរឲ្យដឹងដែរថាសេចក្តីប្រកាសនេះត្រូវបានធ្វើឡើងបន្ទាប់ពីប៉ុន្មានថ្ងៃប៉ុណ្ណោះដែលមានរបាយការណ៍ស្រាវជ្រាវមួយរកឃើញថាក្រុមហ៊ុន Pfizer និង BioNTech ព្រមទាំង Moderna ផងកំពុងទទួលបានប្រាក់ចំណូលរហូតទៅដល់ជាង៦៥០០០ដុល្លារជារៀងរាល់នាទីហើយមកដល់បច្ចុប្បន្នក្រុមហ៊ុនទាំង៣នេះអាចរកប្រាក់ចំណូលសរុបរួមគ្នាប្រមាណជា៣៤ពាន់លានដុល្លារមកហើយ៕ ប្រែសម្រួល៖ស៊ុនលី
បរទេស៖ សេតវិមានអាមេរិក បានស្នើឱ្យមន្ទីរបញ្ចកោណផ្តល់ឱ្យពួកគេនូវការវិភាគ និងយុត្តិកម្មនៃសមយុទ្ធយោធារបស់សហរដ្ឋអាមេរិក ដែលបានធ្វើឡើងនៅអឺរ៉ុបក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ដើម្បីរារាំងរុស្ស៊ីចំពេលមានភាពតានតឹងកើនឡើងរវាងទីក្រុងម៉ូស្គូ និងទីក្រុងវ៉ាស៊ីនតោន នេះបើយោងតាមការចុះផ្សាយរបស់កាសែត Washington Post នៅថ្ងៃសុក្រ ដោយដកស្រង់សម្តីមន្ត្រីរដ្ឋបាលជាន់ខ្ពស់ម្នាក់។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២១ បានឱ្យដឹងថា មន្ត្រីរូបនេះបាននិយាយថា សំណើដែលបានផ្ញើដោយសេតវិមានគឺមានបំណងផ្តល់ឱ្យរដ្ឋបាលនូវភាពមើលឃើញពេញលេញនៅក្នុងសមយុទ្ធយោធារបស់សហរដ្ឋអាមេរិក និងសកម្មភាពរារាំងផ្សេងទៀតនៅក្នុងទ្វីបអឺរ៉ុប។ មន្ត្រីរូបនេះបានបន្ថែមថា...
បរទេស៖យោធារបស់ប្រទេសកូរ៉េខាងត្បូង បាននិយាយនៅថ្ងៃសុក្រនេះថា ខ្លួនបានចេញយន្តហោះចម្បាំងយ៉ាងប្រញាប់ ក្រោយមានយន្តហោះចម្បាំងចិន២គ្រឿង និងយន្តហោះចម្បាំងរុស្ស៊ី៧គ្រឿង ហោះហើរចូលក្នុងតំបន់កំណត់ការពារដែនអាកាសខ្លួន នៅក្នុងអំឡុងអ្វីដែលទីក្រុងប៉េកាំងហៅថា ជាការធ្វើសមយុទ្ធតាមធម្មតា។ អគ្គសេនាធិការចម្រុះរបស់ទីក្រុងសេអ៊ូល បាននិយាយប្រាប់ថា យន្តហោះចិននិងរុស្ស៊ី បានហោះចូលក្នុងភាគឦសាននៃតំបន់កំណត់ការពារដែនអាកាសកូរ៉េ សម្រាប់រយៈពេលមិនជាក់លាក់មួយ នៅមុនពេលធ្វើការហោះចេញវិញ និងបានបន្ថែមថា យន្តហោះទាំងនោះមិនបានបំពានដែនអាកាសរបស់ខ្លួននោះទេ។ យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Yahoo News នៅថ្ងៃទី១៩ ខែវិច្ឆិកា...
ប៉េកាំង៖ ការអភិវឌ្ឍន៍ប្រកបដោយស្ថិរភាពរវាងមហាអំណាចពិភពលោកចិន-អាមេរិក អ្នកជំនាញនៅបរទេសបានលើកឡើងថា ទំនាក់ទំនងនេះមានប្រយោជន៍ច្រើន សម្រាប់ប្រទេសមហាអំណាចសេដ្ឋកិច្ចទាំងពីរ និងពិភពលោក។ ប្រធានាធិបតីចិន លោក ស៊ី ជីនពីង មានជំនួបនិម្មិតជាមួយប្រធានាធិបតីអាមេរិកលោក ចូ បៃដិន នៅថ្ងៃអង្គារ។ ភាគីទាំងពីរមានការប្រាស្រ័យទាក់ទងគ្នាយ៉ាងហ្មត់ចត់ និងស៊ីជម្រៅលើបញ្ហាយុទ្ធសាស្ត្រ ភាពទូលំទូលាយ និងសារៈសំខាន់ជាមូលដ្ឋានដែលបង្កើតការអភិវឌ្ឍន៍នៃប្រទេសចិន-អាមេរិក លើទំនាក់ទំនង និងបញ្ហាសំខាន់ៗដែលមានផលប្រយោជន៍ទៅវិញទៅមក។ អតីតរដ្ឋមន្ត្រីការបរទេសអាមេរិក លោក...
បរទេស៖ក្រសួងការបរទេសតៃវ៉ាន់ តាមសេចក្តីរាយការណ៍ បាននិយាយនៅថ្ងៃអង្គារនេះថា កោះតៃវ៉ាន់ នឹងគោរពលទ្ធផលនៃការបោះឆ្នោតរបស់ប្រទេសហុងឌូរ៉ាស់ ប៉ុន្តែប្រទេសនេះ គួរតែភ្ញាក់ខ្លួនស្តីពីការត្រូវជាប់ក្នុងកិច្ចសន្យាមិនពិតរបស់ប្រទេសចិន។ ប្រទេសហុងឌូរ៉ាស់ គឺជាប្រទេសមួយក្នុងចំណោមប្រទេស១៥ ដែលនៅតែមានចំណងមិត្តភាពផ្លូវការជាំមួយកោះតៃវ៉ាន់ ជាកោះកាន់លទ្ធិប្រជាធិបតេយ្យដែលចិនអះអាងកម្មសិទ្ធិថាជាទឹកដីខ្លួន ហើយតៃវ៉ាន់និងហុងឌូរ៉ា គឺមានចំណងមិត្តភាពការទូត តាំងពីឆ្នាំ១៩៤១ នៅមុនរដ្ឋាភិបាលសាធារណរដ្ឋ ភៀសខ្លួនទៅកោះតៃវ៉ាន់ ក្រោយចាញ់សង្គ្រាមស៊ីវិលចិន។ ប៉ុន្តែលោកស្រី Xiomara Castro ជាប្រធានគណបក្សប្រឆាំង បាននិយាយថា...
បរទេស៖នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Naftali Bennett នៅថ្ងៃអង្គារនេះ បានបង្ហាញនូវការត្រៀមលក្ខណៈ ដើម្បីបង្កើនការប្រឈមមុខរបស់អ៊ីស្រាអែល ជាមួយប្រទេសអ៊ីរ៉ង់ និងបានលើកឡើងជាថ្មីថា ប្រទេសរបស់លោក នឹងមិនត្រូវបានចងដោយកិច្ចព្រមព្រៀងនុយក្លេអ៊ែអ៊ីរ៉ង់ថ្មីណាមួយនោះទេ។ កិច្ចចរចាគ្នាដោយប្រយោល នឹងចាប់ផ្តើមនៅថ្ងៃទី២៩ ខែវិច្ឆិកា ស្តីពីការស្តារកិច្ចព្រមព្រៀងនុយក្លេអ៊ែឆ្នាំ២០១៥ ដែលអតីតប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានដកអាមេរិកចេញ ដោយចាត់ទុកវាថាមានលក្ខណៈមិនគ្រប់គ្រាន់ ដើម្បីបិទគម្រោងនៃការផលិតនុយក្លេអ៊ែ...
ភ្នំពេញ៖បើគ្មានអ្វីប្រែប្រួល សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃ នឹងអញ្ជើញជាអធិបតី ដឹកនាំកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣ (ASEM13) នៅថ្ងៃទី២៥-២៦ ខែវិច្ឆិកា ឆ្នាំ២០២១ តាមរយៈប្រព័ន្ធវីដេអូ ពីវិមានសនិ្តភាព រាជធានីភ្នំពេញ។ យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងការបរទេស បានបញ្ជាក់ថា កិច្ចប្រជុំកំពូល ASEM13 ក្រោមមូលបទ «ការពង្រឹងពហុភាគីនិយម ដើម្បីកំណើនរួមគ្នា»...
“យើងបានប្រកាសជាផ្លូវការថា នឹងបង្កើតទំនាក់ទំនងភាព ជាដៃគូយុទ្ធសាស្ត្រ គ្រប់ជ្រុងជ្រោយ រវាងចិននិងអាស៊ាន ។ ” នៅថ្ងៃទី ២២ ខែវិច្ឆិកា លោក Xi Jinping ប្រធានរដ្ឋចិន បានអញ្ជើញ ចូលរួមកិច្ចប្រជុំកំពូល ដើម្បីរំលឹកខួបទី ៣០ នៃការបង្កើតទំនាក់ទំនង សន្ទនារវាងប្រទេសចិន និងអាស៊ាន តាមប្រព័ន្ធវីដេអូ...
ភ្នំពេញ៖ ម៉ាស៊ីនសម្លាប់មេរោគ ថ្នាំសម្លាប់មេរោគ ម៉ាស៊ីនបន្សុទ្ធខ្យល់ សម្លាប់មេរោគ ជាច្រើនគ្រឿង និងជាច្រើនដប ត្រូវបានក្រុមហ៊ុន ដាប់ប៊ែលយូខេអិល អេកូអីស ឥណ្ឌូឆាយណា ឯ.ក ប្រគល់ជូនរដ្ឋបាល រាជធានីភ្នំពេញ ដើម្បីចាត់វិធានការទប់ស្កាត់ ការរីករាលដាល នៃមេរោគកូវីដ-១៩ (Covid-19)ខណៈដែលជំងឺនេះ មិនទាន់សាបរលាប ចេញពីរាជធានី ភ្នំពេញនៅឡើយ។ ពិធីប្រគល់និងទទួលអំណោយខាងលើនេះ...
កិច្ចប្រជុំកំពូល ដើម្បីរំលឹកខួប ៣០ ឆ្នាំ នៃការបង្កើតទំនាក់ទំនង សន្ទនា រវាងចិននិងអាស៊ាន បានធ្វើឡើងនៅថ្ងៃទី២២ ខែវិច្ឆិកា ។ រយៈពេល៣០ឆ្នាំកន្លងមក ប្រទេសចិន និងបណ្តាប្រទេសអាស៊ាន បានផ្តោតលើការអភិវឌ្ឍរួម ជំរុញកិច្ចសហប្រតិបត្តិការ ឈ្នះ-ឈ្នះ ។ ទោះបីជារងការវាយប្រហារ ពីជំងឺកូវីដ១៩ក្តី តែកិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ចនិងពាណិជ្ជកម្មរវាងចិន និងអាស៊ាន...