ព័ត៌មានអន្តរជាតិ

អ៊ីស្រាអែលបង្ហាញ ការត្រៀមលក្ខណៈបង្កើន ការប្រឈមមុខនឹងអ៊ីរ៉ង់ ស្របពេលមានកិច្ចចរចា នុយក្លេអ៊ែ 

បរទេស៖នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក  Naftali Bennett នៅថ្ងៃអង្គារនេះ បានបង្ហាញនូវការត្រៀមលក្ខណៈ ដើម្បីបង្កើនការប្រឈមមុខរបស់អ៊ីស្រាអែល ជាមួយប្រទេសអ៊ីរ៉ង់ និងបានលើកឡើងជាថ្មីថា ប្រទេសរបស់លោក នឹងមិនត្រូវបានចងដោយកិច្ចព្រមព្រៀងនុយក្លេអ៊ែអ៊ីរ៉ង់ថ្មីណាមួយនោះទេ។

កិច្ចចរចាគ្នាដោយប្រយោល នឹងចាប់ផ្តើមនៅថ្ងៃទី២៩ ខែវិច្ឆិកា ស្តីពីការស្តារកិច្ចព្រមព្រៀងនុយក្លេអ៊ែឆ្នាំ២០១៥ ដែលអតីតប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានដកអាមេរិកចេញ ដោយចាត់ទុកវាថាមានលក្ខណៈមិនគ្រប់គ្រាន់ ដើម្បីបិទគម្រោងនៃការផលិតនុយក្លេអ៊ែ ជាទស្សនៈមួយស្របគ្នានឹងអ៊ីស្រាអែល។

យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Yahoo News នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១ បានឲ្យដឹងថា លោក Naftali Bennett ដែលបានឡើងកាន់អំណាចនៅក្នុងខែមិថុនា បានពិពណ៌នាប្រទេសអ៊ីរ៉ង់ ក្នុងសុន្ទរកថាមួយថា កំពុងស្ថិតនៅក្នុងដំណាក់កាលរីកចម្រើនបំផុតនៃកម្មវិធីនុយក្លេអ៊ែ។

លោកនាយករដ្ឋមន្ត្រីអ៊ីស្រាអែលរូបនេះ បាននិយាយប្រាប់សន្និសីទមួយដែលរៀបចំដោយសាកលវិទ្យាល័យ Reichman University  យ៉ាងដូច្នេះថា “យើងប្រឈមមុខនឹងពេលវេលាដ៏ស្មុគស្មាញ ហើយវាអាចទៅរួចដែលថា នឹងមានជម្លោះជាមួយមិត្តដ៏ល្អបំផុតរបស់យើង”៕ប្រែសម្រួល៖ប៉ាង កុង

To Top