បរទេស៖ ប្រទេសរុស្ស៊ី នៅថ្ងៃសុក្រនេះ តាមសេចក្តីរាយការណ៍ បានធ្វើការបដិសេធច្រានចោល នូវសេចក្តីរាយការណ៍មួយដែលថា ទីក្រុងមូស្គូអាចនឹងកំពុងតែពិចារណាធ្វើការវាយប្រហារទៅលើប្រទេសអ៊ុយក្រែន និងចោទប្រកាន់សហរដ្ឋអាមេរិក ពីបទធ្វើទង្វើឈ្លានពានជាបន្តបន្ទាប់ នៅសមុទ្រខ្មៅ។ នាពេលថ្មីៗនេះ ទីក្រុងវ៉ាស៊ីនតោន បានលើកឡើងពីក្តីព្រួយបារម្ភជាមួយសម្ពន្ធមិត្តសហភាពអឺរ៉ុបរបស់ខ្លួន ស្តីពីភាពអាចកើតមាននៃការវាយប្រហារពីប្រទេសរុស្ស៊ី ទៅលើប្រទេសអ៊ុយក្រែន ដោយផ្អែកលើសេចក្តីរាយការណ៍មួយ ដែលលើកឡើងពីទង្វើយោធាដ៏គួរឲ្យសង្ស័យនៅក្នុងប្រទេសរុស្ស៊ី ថាជាមូលហេតុមួយក្នុងចំណោមមូលហេតុនានា សម្រាប់ក្តីព្រួយបារម្ភរបស់សហរដ្ឋអាមេរិកនេះ។ មន្ត្រីនាំពាក្យវិមានក្រឹមឡាំង លោក Dmitry...
តេអេរ៉ង់៖ លេខាធិការនៃក្រុមប្រឹក្សាសន្តិសុខជាតិជាន់ខ្ពស់របស់អ៊ីរ៉ង់ លោក Ali Shamkhani បានលើកឡើងថា មធ្យោបាយដ៏ល្អបំផុត ដើម្បីជម្នះបញ្ហាក្នុងតំបន់ គឺត្រូវបង្កើតយន្តការជាក់លាក់ចំពោះលក្ខណៈក្នុងតំបន់ តាមរយៈការចូលរួមពីបណ្តាប្រទេសក្នុងតំបន់ទាំងអស់ ។ ទូរទស្សន៍រដ្ឋរបស់អ៊ីរ៉ង់បានរាយការណ៍ថា លោក Shamkhani បានលើកឡើងពីអំពើភេរវកម្ម ការឈ្លានពានរបស់យោធាបរទេស ក៏ដូចជាការធ្វើចំណាកស្រុក ដែលជាបញ្ហាសន្តិសុខដ៏សំខាន់ដែលតំបន់ប្រឈមមុខ។ លោកបានឲ្យដឹងនៅក្នុងកិច្ចប្រជុំជាមួយសមភាគីរុស្ស៊ីលោក Nikolai Patrushev នៅខាងក្រៅកិច្ចពិភាក្សាសន្តិសុខក្នុងតំបន់...
ភ្នំពេញ៖ ជាថ្មីម្តងទៀត រដ្ឋបាលរាជធានីភ្នំពេញ សូមក្រើនរំលឹក ដល់បងប្អូនប្រជាលពលរដ្ឋទាំងអស់ រួសរាន់មកចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដូសជំរុញ ឬដូសទី៣ ឲ្យបានទាន់ពេលវេលា តាមទីតាំងទាំង១៤ខណ្ឌ នោះរួមមាន៖ ១ ខណ្ឌ៧មករា មាន២ទីតាំង មន្ទីរពេទ្យបង្អែករាជធានីភ្នំពេញ និងមន្ទីរពេទ្យសម្រាកព្យាបាលអូឡាំព្យាមេឌីឌល២ ខណ្ឌដូនពេញ មាន១ទីតាំង មន្ទីរពេទ្យបង្អែកចតុមុខ៣ ខណ្ឌទួលគោក មាន១ទីតាំង មណ្ឌលសុភាពទួលគោក៤...
បរទេស៖ យោងតាមការបញ្ជាក់ ដោយរដ្ឋមន្ត្រីក្រសួងការបរទេស នៃប្រទេសបេឡារូសលោក Vladimir Makei បានអះអាងថាសហរដ្ឋអាមេរិកនិងបេឡារូសគឺគ្មាន ផែនការក្នុងការតភ្ជាប់ ទំនាក់ទំនងការទូតវិញ តាមរយៈការដំណើរការស្ថានទូតនោះទេក្នុង ពេលឆាប់ៗខាងមុខនេះ។ លោក Makei បានបន្តទៀតថា សម្រាប់បេឡារូសគឺ តែងតែចង់បាននូវការអភិវឌ្ឍការទូត ឲ្យបានល្អឡើងវិញជាមួយនឹង អាមេរិកហើយសង្ឃឹមថា រដ្ឋាភិបាលក្រុងវ៉ាស៊ិនតោន នឹងព្យាយាមយល់ពីការ ចង់បានរបស់បេឡារូសផង និងមិនត្រូវប្រើប្រាស់ទណ្ឌកម្ម...
បរទេស៖ រដ្ឋមន្ត្រីការបរទេស របស់ប្រទេសអាហ្គានីស្ថានលោក Amir Khan Muttaqi កាលពីថ្ងៃពុធបាន ធ្វើដំណើរមកដល់ប្រទេសប៉ាគីស្ថាន ដើម្បីបំពេញទស្សនកិច្ច រយៈពេល៣ថ្ងៃ ដើម្បីជួបពិភាក្សាជាមួយនឹងមេដឹកនាំ របស់ប៉ាគីស្ថាន និងមន្ត្រីជាន់ខ្ពស់ជាច្រើនរូប។ នៅក្នុងពេលមកដល់លោក Mohammad Sadiqដែលជាតំណាងពិសេស របស់ប៉ាគិស្ថានសម្រាប់កិច្ចការងារ អាហ្គានីស្ថាននិងលោក Abdul Razak Dawood ប្រឹក្សាផ្ទាល់នាយករដ្ឋមន្ត្រីប៉ាគិស្ថាន...
ភ្នំពេញ៖ លោក ម៉ម ប៊ុនហេង រដ្ឋមន្ដ្រីក្រសួងសុខាភិបាល បានណែនាំឲ្យពង្រឹងការអនុវត្តវិធានការសុខាភិបាល ក្នុងការរៀបចំពិធីនានា និងកិច្ចការសង្គម នៅប្រទេសកម្ពុជា ត្រូវបន្តអនុវត្តវិធានការ សុខាភិបាលឲ្យបានខ្ជាប់ខ្លួន។ យោងតាមសេចក្ដីណែនាំ របស់ក្រសួងសុខាភិបាល នាថ្ងៃទី១២ វិច្ឆិកា លោក ម៉ម ប៊ុនហេង បានបញ្ជាក់ថា «នៅក្នុងបរិការណ៍ ដែលកម្ពុជាកំពុងបើកដំណើរការ ជាបណ្តើរៗនូវសេដ្ឋកិច្ច...
ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្តីកែសម្រួលចំពោះការអនុញ្ញាត ឲ្យរៀបចំពិធីអាពាហ៍ពិពាហ៍ ពិធីបុណ្យប្រពៃណី ពិធីសាសនា ការជួបជុំ និងកម្មវិធីផ្សេងៗបែបសាសនា នៅរាជធានីភ្នំពេញ ដោយមិនកំណត់ចំនួនអ្នកចូលរួម ប៉ុន្តែអាស្រ័យទៅតាមទីតាំងប្រារព្ធពិធី ដែលអាចធានាបានការ រក្សាគម្លាតសុវត្ថិភាពសង្គម បុគ្គល និងវិធានសុខាភិបាល ចាប់ពីថ្ងៃទី១២ ខែវិច្ឆិកា តទៅ ។ ក្នុងសេចក្តីប្រកាសដដែលនោះ ត្រង់ប្រការ២ បានបញ្ជាក់ថា...
វៀងច័ន្ទ៖ រដ្ឋាភិបាលឡាវ បានអំពាវនាវឱ្យគ្រប់វិស័យ និងអ្នកពាក់ព័ន្ធរៀបចំ សម្រាប់ការផ្លាស់ប្តូរដោយរលូន ក្នុងផែនការបញ្ចប់ការសិក្សា ពីឋានៈប្រទេសមានការ អភិវឌ្ឍន៍តិចតួច (LDC) នៅឆ្នាំ២០២៦ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ ថ្លែងក្នុងកិច្ចប្រជុំនិម្មិតមួយ កាលពីថ្ងៃព្រហស្បតិ៍ អនុរដ្ឋមន្ត្រីក្រសួងការបរទេសឡាវ Phoxay Khaykhamphithoune បានសង្កត់ធ្ងន់លើសារៈសំខាន់ នៃការបង្កើតយុទ្ធសាស្ត្រ ផ្លាស់ប្តូរដោយរលូន ដើម្បីត្រៀមខ្លួន សម្រាប់ការបញ្ចប់ការសិក្សា...
ព្រុចសែល៖ ទីភ្នាក់ងារឱសថអ៊ឺរ៉ុប (EMA) បានផ្តល់អនុសាសន៍ឱ្យមាន ការអនុញ្ញាតឱសថចំនួនពីរប្រភេទ សម្រាប់ការព្យាបាលជំងឺកូវីដ-១៩ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ ។ ទីភ្នាក់ងារនេះបានឲ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍ មួយកាលពីថ្ងៃព្រហស្បតិ៍ថា ថ្នាំទាំងពីរប្រភេទគឺ Ronapreve ផលិតដោយក្រុមហ៊ុនឱសថ ដែលមានមូលដ្ឋាន នៅប្រទេសស្វីស Roche និងថ្នាំ Regkirona ផលិតដោយក្រុមហ៊ុនថ្នាំ កូរ៉េខាងត្បូង...
បរទេស៖ សហភាពអឺរ៉ុប កំពុងតែពិចារណាដាក់ទណ្ឌកម្ម លើអាកាសយានដ្ឋាន ចម្បងរបស់ប្រទេសបេឡារុស ក្នុងគោលបំណងធ្វើឲ្យ កាន់តែលំបាកឡើងដល់ ក្រុមហ៊ុនអាកាសចរណ៍ ក្នុងការនាំយកជនអន្តោប្រវេសន៍ចូល និងបង្កឲ្យមានវិបត្តិកាន់តែខ្លាំង នៅតាមតំបន់ព្រំដែន របស់សហភាពអឺរ៉ុប នេះបើតាមសម្តីមន្ត្រីការទូតពីររូប និយាយនៅថ្ងៃព្រហស្បតិ៍នេះ។ សហភាពអឺរ៉ុប នាពេលថ្មីៗនេះ បានចោទប្រកាន់ប្រទេសបេឡារុស ពីបទជំរុញលើកទឹកចិត្ត ជនអន្តោប្រវេសន៍ ឲ្យចូលមកក្នុងទឹកដីខ្លួន បន្ទាប់មកជំរុញពួកគេរាប់ពាន់នាក់ ឲ្យឆ្លងចូលក្នុងប្រទេសប៉ូឡូញ...