ប៉េកាំង៖ ប្រធានផ្នែកហិរញ្ញវត្ថុនៃ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សចិន Huawei បានសារភាពចំពោះការ ចោទប្រកាន់ពីបទឆបោក នៅក្នុងកិច្ចព្រមព្រៀងមួយ ដែលនឹងអនុញ្ញាតឱ្យលោកស្រី វិលត្រឡប់ទៅប្រទេសចិនវិញ ក្នុងរយៈពេល ៣ ឆ្នាំបន្ទាប់ពីលោកស្រី ត្រូវបានឃុំខ្លួននៅក្នុង ប្រទេសកាណាដា ក្នុងនាមតំណាងឲ្យ សហរដ្ឋអាមេរិក។ ដោយបង្ហាញមុខពីចម្ងាយ ពីប្រទេសកាណាដាដើម្បី ដំណើរការតុលាការសហព័ន្ធ នៅទីក្រុងញូវយ៉ក លោកស្រី ម៉េង...
រ៉ងហ្គូន៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២១ថា នៅថ្ងៃសុក្រនេះ ការដាច់ចរន្តអគ្គិសនីមួយរយៈខ្លី បានវាយប្រហារមជ្ឈមណ្ឌល ទីក្រុងសំខាន់ៗ របស់ប្រទេសមីយ៉ាន់ម៉ា និងទីប្រជុំជនឆ្ងាយៗ រួមទាំងមជ្ឈមណ្ឌលពាណិជ្ជកម្ម នៅរ៉ងហ្គូន និងផ្នែកខ្លះនៃរដ្ឋធានីណៃពិដោ អាជ្ញាធរនិងអ្នកឆ្លើយឆ្លង ព័ត៌មានរបស់ទីភ្នាក់ងារ AFP បានលើកឡើងដូច្នេះ ។...
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានផ្ញើសារពិសេស នៅព្រឹកថ្ងៃ២៥ កញ្ញាទៅជនរួមជាតិ សូមការយោគយល់ចំពោះ ការសម្រេចផ្អាក ពិធីបុណ្យកាន់បិណ្ឌ និងបុណ្យភ្ជុំបិណ្ឌ។ ក្នុងឱកាសផ្ញើសារនេះ សម្តេចសង្កត់ធ្ងន់ថា “រក្សាជីវិតបាន មិនខ្វះពេលធ្វើ បុណ្យនោះឡើយ” ។ សម្តេចមានប្រសាសន៍ ថា “វ៉ាក់សាំងតែមួយមុខ គឺមិនគ្រប់គ្រាន់ទេ...
ភ្នំពេញ៖ កម្ពុជាបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មី ចំនួន៨១៦នាក់ទៀត ជាសះស្បើយចំនួន៥៥៤នាក់ និងស្លាប់ ចំនួន២១នាក់។ ក្នុងនោះករណីឆ្លងសហគមន៍ចំនួន៧០២នាក់ និងអ្នកដំណើរពីបរទេស ចំនួន១១៤នាក់។ គិតត្រឹមព្រឹក ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២១ កម្ពុជាមានអ្នកឆ្លងសរុបចំនួន១០៨ ២៥៧នាក់ អ្នកជាសះស្បើយចំនួន ១០០ ១៨២នាក់ និហអ្នកស្លាប់ចំនួន២ ២១៨នាក់៕
ប៉ារីស៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២១ថា នៅថ្ងៃសុក្រទី ២៤ ខែកញ្ញានេះ លោក Boris Johnson នាយករដ្ឋមន្រ្តីអង់គ្លេស បានថ្លែងប្រាប់ដល់លោក Emmanuel Macron ប្រធានាធិបតីបារាំង ថា លោកចង់ “បង្កើតកិច្ចសហប្រតិបត្តិការឡើងវិញ”...
កូឡុំបូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២១ថា នៅថ្ងៃសុក្រនេះ អាជ្ញាធរស្រីលង្កា បានចាប់ផ្តើមចាក់វ៉ាក់សាំង ការពារជំងឺកូវីដ-១៩ ដល់កុមារដែលមានអាយុពី ១២ដល់១៩ឆ្នាំ ដែលមានជំងឺប្រចាំកាយ និងពិការ ។ មេបញ្ជាការកងទ័ពស្រីលង្កា និងជាប្រធានមជ្ឈមណ្ឌល ប្រតិបត្តិការជាតិដើម្បីការពារជំងឺកូវីដ-១៩ នាយឧត្តមសេនីយ៍ Shavendra Silva បានលើកឡើងថា ការចាក់វ៉ាក់សាំងត្រូវបានដាក់ឱ្យ...
ភ្នំពេញ៖ នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២១នេះ នាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្រី្ត អនុប្រធានទី១ នៃគណៈកម្មាធិការជាតិ គ្រប់គ្រងគ្រោះមហន្តរាយ និងមន្ត្រីពាក់ព័ន្ធ បានចុះពិនិត្យមើលស្ថានភាពទឹក ក្នុងភូមិសាស្រ្តខេត្តបន្ទាយមានជ័យ ខណៈដែលជំនន់ទឹកភ្លៀង គួបផ្សំនឹងទឹកជំនន់ ធ្លាក់មកពីប្រទេសថៃ ដែលបានធ្វើឱ្យខេត្តបន្ទាយមានជ័យ ពិសេសក្រុង-ស្រុក តាមបន្ទាត់ព្រំដែន ប្រឈមនឹងទឹកជំនន់ ក្នុងនោះស្រុកមង្គលបូរី...
តេហរ៉ង់៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២១ថា ក្រសួងសុខាភិបាលរបស់ប្រទេសអ៊ីរ៉ង់ នៅថ្ងៃសុក្រនេះបានរាយការណ៍ ពីករណីឆ្លងថ្មីនៃជំងឺកូវីដ-១៩ ចំនួន ១៥.២៩៤ករណី ដែលនាំឱ្យចំនួនអ្នកឆ្លងសរុប នៅក្នុងប្រទេសកើនឡើងដល់ ៥,៥០៨.៨៨៥នាក់ ។ គិតរហូតមកដល់ពេលនេះ ជំងឺរាតត្បាតបានឆក់យក អាយុជីវិតមនុស្សចំនួន ១១៨.៧៩២នាក់ នៅក្នុងប្រទេស បន្ទាប់ពីអ្នកស្លាប់បន្ថែមទៀតចំនួន ២៨៤នាក់ ត្រូវបានចុះក្នុងបញ្ជីក្នងរយៈពេល...
បរទេស៖ មន្ត្រីមួយរូបពីការិយាល័យ របស់រដ្ឋមន្ត្រីពាណិជ្ជកម្មបារាំង តាមសេចក្តីរាយការណ៍ បាននិយាយនៅថ្ងៃសុក្រនេះថា លោករដ្ឋមន្ត្រីពាណិជ្ជកម្មបារាំង Franck Riester បានបដិសេធសំណើសុំ ជួបគ្នាក្នុងទីក្រុងប៉ារីសនៅខែក្រោយ ពីរដ្ឋមន្ត្រីពាណិជ្ជកម្មអូស្ត្រាលី។ រដ្ឋមន្ត្រីពាណិជ្ជកម្មអូស្ត្រាលី លោក Dan Tehan បាននិយាយប្រាប់វិទ្យុអូស្រាលី កាលពីថ្ងៃចន្ទថា លោកចង់ជួបគ្នាជាមួយលោក Riester នៅពេលធ្វើដំណើរទៅទីក្រុងប៉ារីស នៅក្នុងខែតុលា ដើម្បីចូលរួមកិច្ចប្រជុំអង្គការ...
អេស្ប៉ាញ៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយនៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២១ថា ក្រុមអ្នកពន្លត់អគ្គីភ័យនៅលើកោះ La Palma របស់ប្រទេសអេស្ប៉ាញ បានដកថយវិញដោយសារតែ ការផ្ទុះភ្នំភ្លើងកាន់តែខ្លាំងឡើង ។ ភ្នំភ្លើង Cumbre Vieja បានចាប់ផ្តើមផ្ទុះ នៅថ្ងៃអាទិត្យ ដោយមានការជម្លៀស មនុស្សរាប់ពាន់នាក់ និងផ្ទះជាង ៣៥០ខ្នងត្រូវបានបំផ្លាញ...