Breaking News: នាយករដ្ឋមន្រ្តី ជប៉ុន Yoshihide Suga និយាយថា លោក នឹងចុះចេញពីតំណែង ជាប្រធានគណបក្សនៅខែនេះ ដោយបញ្ចប់អាណត្តិរបស់លោក ប្រកបដោយប្រសិទ្ធភាព បន្ទាប់ពី តែមួយឆ្នាំប៉ុណ្ណោះ។ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារបារាំង AFP។ Suga បានប្រកាសពី ចេតនាលាលែងពីតំណែង នៅក្នុងកិច្ចប្រជុំបន្ទាន់មួយរបស់សមាជិកជាន់ខ្ពស់ នៃគណបក្សប្រជាធិបតេយ្យសេរីនិយម ដែលកំពុងកាន់អំណាច។
ប៉េកាំង៖ តំណាងការពារជាតិ ថ្នាក់រដ្ឋមន្ត្រីមកពីប្រទេសជប៉ុន និងប្រទេសកោះប៉ាស៊ីហ្វិកចំនួន ១៣ បានប្តេជ្ញានៅក្នុងកិច្ចប្រជុំ តាមអ៊ីនធឺណិត ដើម្បីរឹតបន្តឹងកិច្ចសហប្រតិបត្តិការ ដើម្បីរក្សាសណ្តាប់ធ្នាប់ដែនសមុទ្រ ចំពេលដែលសកម្មភាព យោធារបស់ចិន កំពុងកើនឡើងនៅក្នុងតំបន់។ សេចក្តីថ្លែងការណ៍រួម របស់ពួកគេបានឲ្យដឹងថា អ្នកចូលរួមក្នុងការជួបជុំគ្នាលើកដំបូងនេះ បានបញ្ជាក់ពីសារៈសំខាន់នៃការជំរុញឥណ្ឌូ-ប៉ាស៊ីហ្វិក ដោយសេរី និងបើកចំហ។ គំនិតនេះ គឺជាគំនិតផ្តួចផ្តើមមួយ របស់សហរដ្ឋអាមេរិក និងជប៉ុន...
ប៉េកាំង៖ ស្ថាប័នប្រឹក្សានយោបាយកំពូល របស់ប្រទេសចិន បានសម្តែងការមិន ពេញចិត្តយ៉ាងខ្លាំងជាមួយ និងការប្រឆាំងចំពោះរបាយការណ៍ ដែលត្រូវបានអនុម័តថ្មីៗនេះ ដោយគណៈកម្មាធិការកិច្ចការ បរទេសរបស់សភាអឺរ៉ុប ជុំវិញបញ្ហាកោះតៃវ៉ាន់ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិ នហួ។ សេចក្តីថ្លែងការណ៍មួយដែល ចេញផ្សាយនៅថ្ងៃព្រហស្បតិ៍ ដោយគណៈកម្មាធិការកិច្ចការបរទេស នៃគណៈកម្មាធិការពិគ្រោះយោបល់ នយោបាយប្រជាជនចិន បានឲ្យដឹងថា ថ្វីបើមានតំណាងដ៏ឧឡារិក របស់ប្រទេសចិនក៏ដោយ ក៏របាយការណ៍...
ញ៉ូដេលី៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២១ថា ទិន្នន័យចុងក្រោយបង្អស់បង្ហាញ ដោយក្រសួងសុខាភិបាលសហព័ន្ធ បានឲ្យដឹងថា ជំងឺកូវីដ-១៩នៅក្នុងប្រទេសឥណ្ឌា សរុបបានកើនឡើងដល់៣២.៨៥៧.៩៣៧នាក់ គិតត្រឹមថ្ងៃព្រហស្បតិ៍នេះ ខណៈដែលអ្នកឆ្លងថ្មីមានចំនួន៧.០៩២នាក់ ត្រូវបានចុះក្នុងបញ្ជីក្នុង អំឡុងពេល២៤ម៉ោងកន្លងទៅនេះនៅទូទាំងប្រទេស ។ ក្រៅពីនេះ មានអ្នកស្លាប់ច្រើននាក់ គឺ៥០៩នាក់ដោយសារជំងឺឆ្លងរាតត្បាតចាប់តាំងពីព្រឹកថ្ងៃពុធ សរុបអ្នកស្លាប់កើនឡើង ដល់៤៣៩.៥២៩នាក់ ។ ចំនួនភាគច្រើននៃករណីថ្មីក្នុងថ្ងៃតែមួយ...
ប៉េកាំង៖ លោក Yang Jiechi សមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន បានជួបជាមួយបេសកជនពិសេសប្រធានាធិបតីអាមេរិក ទទួលបន្ទុកអាកាសធាតុលោក John Kerry តាមរយៈវីដេអូ តាមការអញ្ជើញដោយជំរុញឱ្យសហរដ្ឋអាមេរិក ប្រកាន់យកហេតុផល និងជាក់ស្តែង លើគោលនយោបាយចិន ដើម្បីធ្វើការជាមួយចិន ក្នុងការនាំឱ្យមានទំនាក់ទំនងឡើងវិញតាមដែលអាចធ្វើទៅបាន។ លោក Yang ក៏ជាប្រធានការិយាល័យនៃគណៈកម្មការកិច្ចការបរទេសនៃគណៈកម្មាធិការកណ្តាល CPC បានលើកឡើងថា មួយរយៈនេះទំនាក់ទំនងរវាងចិន-អាមេរិក...
ភ្នំពេញ ៖មនុស្សជំនិតលោក កឹម សុខា គឺលោក មុត ចន្ថា បានគាំទ្រចំណាត់ការរាជរដ្ឋាភិបាលកម្ពុជា ដែលសម្រេចចិត្តរក្សា ផ្ទៃបឹងចំនួន ១.០០០ហិកតា នៅស្រុកល្វាឯម ខេត្តកណ្តាល ។ ការសម្រេចរក្សាទុក នេះ ជាការអភិរក្សបឹងធម្មជាតិ ដើម្បីឧត្តមប្រយោជន៍សាធារណៈ ជាពិសេស ទុកឲ្យកូនចៅជំនាន់ក្រោយ។ លោកបានលើកឡើងក្នុង បណ្តាញសង្គមហ្វេសប៊ុក...
ភ្នំពេញ៖ លោក ប៉ាន សូរស័ក្ដិ រដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្ម បានស្នើឥណ្ឌាបង្កើនការ វិនិយោគនៅកម្ពុជា ក្នុងវិស័យបច្ចេកវិទ្យា ហេដ្ឋារចនាសម្ព័ន្ធ និងបង្កើនការនាំចូលបន្ថែម នូវម៉ាស៊ីនកសិកម្មផ្សេងៗ។ ក្នុងជំនួបពិភាក្សាការងារជាមួយ លោកស្រី Devyani Uttam Khobragade ឯកអគ្គរដ្ឋទូតឥណ្ឌា ប្រចាំកម្ពុជា នាពេលថ្មីៗនេះ លោក ប៉ាន សូរស័ក្ដិ...
ភ្នំពេញ៖ គន្លងដែលលោក សុខ ទូចលើកឡើងនោះគឺ លោកបង្ហាញពីរូបភាពមួយសន្លឹក របស់ប្រទេសមួយក្នុងពិភពលោក ស្តីពីពលរដ្ឋជាច្រើននាក់ នាំគ្នាមកស្ទូចត្រី នៅតាមអាងមួយធ្វើពីបេតុងរាងវែង ។ ប្រធានរាជបណ្ឌិត្យសភាកម្ពុជា លោក សុខ ទូច បានថ្លែងក្នុងបណ្តាញសង្គម ហ្វេសប៊ុកយ៉ាងខ្លីនាព្រឹកថ្ងៃ៣ កញ្ញាថា “កម្ពុជាកុំដើរតាមគន្លងនេះ យើងមានស្ទឹង ព្រែក អូរ ត្រពាំង...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងថា កម្ពុជាចាត់ទុកឥណទានកាបូន ជាប្រភពធនធានហិរញ្ញប្បទានដ៏សំខាន់ សម្រាប់សកម្មភាពកាត់បន្ថយ ការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ ហើយកម្ពុជាបើកចំហ ទទួលការចូលរួម ក្នុងភាពជាដៃគូជាមួយបណ្តាប្រទេស និងវិស័យឯកជននានា ដែលមានចំណាប់អារម្មណ៍។ ក្នុងវេទិកាអភិវឌ្ឍន៍ ថាមពលកាបូនទាប ថៃយាន ឆ្នាំ២០២១ ក្រោមមូលបទ «ថាមពល អាកាសធាតុ...
ហ្សាការតា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២១ថា ឥណ្ឌូនេស៊ី បានបង្កើនគោលដៅ ចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដល់ ២,៣លាននាក់ក្នុង១ថ្ងៃ នៅក្នុងខែកញ្ញានេះពី ២លានដូសក្នុងខែសីហា ដើម្បីបង្កើនសមិទ្ធផល នៃការបង្កើតឲ្យមានភាពសុំា និងបញ្ចប់ការឆ្លងរាតត្បាត ។ មន្ត្រីមួយរូបបានឲ្យដឹង នៅថ្ងៃព្រហស្បតិ៍ ។ លោក Dante Saksono...