ភ្នំពេញ៖ រដ្ឋបាលខេត្តបាត់ដំបង បានចេញ សេចក្តីប្រកាសព័ត៌មាន ស្ដីពីការរកឃើញករណីឆ្លងជំងឺកូវីដ-១៩ ចំនួន ៨៥នាក់ថ្មី ខណៈមានករណីជាសះស្បើយចំនួន ៣២នាក់ និងករណីស្លាប់ម្នាក់ នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១នេះ។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១ ខេត្តបាត់ដំបង រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុចបចំនួន៥,៨០៧នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ៤,៩៤២នាក់ និងកំពុងសម្រាកព្យាបាល៧៩០នាក់...
បរទេស៖ តាមការចេញផ្សាយ របស់ The Bloomberg កាលពីថ្ងៃពុធម្សិលមិញនេះ បានឲ្យដឹងថារដ្ឋាភិបាលថ្មី នៃប្រទេសអ៊ីរ៉ង់ បានធ្វើការប្រកាស លើកឡើងថា ខ្លួននឹងបន្តធ្វើការ ចរចាគ្នាឡើងវិញ អំពីបញ្ហានុយក្លេអ៊ែរឡើយ រហូតដល់ចុងខែវិច្ឆិកា។ រដ្ឋាភិបាលអ៊ីរ៉ង់ បានដាក់ក្តីរំពឹងទុកថា ជាការដោះដូរគ្នាប្រេង របស់ខ្លួន គួរតែអាចត្រូវបានចរាចរ ចូលទៅក្នុងទីផ្សារទិញលក់វិញ ឲ្យបានមុនកិច្ចប្រជុំនេះ អាចធ្វើឡើងសាជាថ្មីទៅបាន...
ភ្នំពេញ ៖ ក្រសួងពាណិជ្ជកម្ម បានប្រកាសពីតម្លៃប្រេង ចាប់ពីថ្ងៃទី១-១៥ ខែកញ្ញា ឆ្នាំ២០២១ ដោយសាំងធម្មតាមានតម្លៃ៣៩០០រៀលក្នុងមួយលីត្រ និងម៉ាស៊ូតតម្លៃ៣៥០០រៀល ៕
កាលពីដើមឆ្នាំកន្លងមកនេះ ក្រុមហ៊ុន សែលកាត បានសហការជាមួយ SabaiCode ដើម្បីគាំទ្រគំនិតផ្តួចផ្តើមរបស់ខ្លួន ក្នុងការផ្តល់ឱ្យនិស្សិត ដែលមានសក្តានុពលខ្ពស់ នូវជំនាញឌីជីថល ដែលពួកគេត្រូវការនៅក្នុង ឧស្សាហកម្មឌីជីថល។ វគ្គសិក្សា Full Stack Developer Bootcamp ដែលមានរយៈពេល 12 ខែ គឺជាកម្មវិធីអប់រំដំបូងគេ ដែលមានទីតាំងនៅទីក្រុងភ្នំពេញ របស់...
Breaking: Google នឹងប្តឹងឧទ្ធរណ៍ ចំពោះការផាកពិន័យរបស់បារាំង ចំនួន ៥០០ លានអឺរ៉ូ នៅក្នុងជម្លោះ ពាក់ព័ន្ធ ច្បាប់រក្សាសិទ្ធិ។ នេះបើតាមទីភ្នាក់ងារព័ត៌មាន បារាំង AFP នៅមុននេះបន្តិច។
ភ្នំពេញ៖ ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំអូស្ដ្រាលី បានស្នើប្រជាពលរដ្ឋខ្មែរប្រុងប្រយ័ត្ន រាល់ព័ត៌មានជ្រើសរើសពលករ ទៅធ្វើការនៅអូស្ដ្រាលី ក្រោមគម្រោងទិដ្ឋាការ «កសិកម្ម» ថ្មី។ ថ្មីៗនេះ មានការផ្សព្វផ្សាយ ក្នុងបណ្តាញសង្គមថា ក្រុមហ៊ុនឯកជន និងបុគ្គលមួយចំនួន បានដើរបំផុសបំផុល ផ្តល់ព័ត៌មានពុំច្បាស់លាស់ ឬបំភ្លៃការពិត ក្នុងចេតនា បោកប្រាស់ជ្រើសរើសពលករខ្មែរ មកធ្វើការនៅប្រទេសអូស្ត្រាលី (Australia) ក្រោមគម្រោងទិដ្ឋាការ...
ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា នាពេលថ្មីៗនេះ បានចេញអនុក្រឹត្យបង្កើតឃុំបួវិល នៃស្រុកបវេល ខេត្តបាត់ដំបង ៕
ភ្នំពេញ ៖ លោកឧត្តមសេនីយ៍ឯក សំអូន មេបញ្ជាការយោធភូមិភាគទី៥ នៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២១នេះ បានដាក់ចេញនូវបទបញ្ជាទប់ស្កាត់ក្នុងការនាំចូលរថយន្តចង្កូតស្តាំ មកកម្ពុជានៅតាមច្រករបៀង តាមបន្ទាត់ព្រំដែន ។ លិខិតរបស់លោកឧត្តមសេនីយ៍សង្កត់ធ្ងន់ថា “គ្រប់បណ្តាកងឯកភាពដែលឈរជើងនៅតាមខ្សែបណ្តោយព្រំដែន ត្រូវសហការជាមួយបណ្តាកងឯកភាព និងបណ្តាស្ថាប័នដែលមានការពាក់ព័ន្ធ ទប់ស្កាត់ឲ្យបានដាច់ខាត នូវការលួចនាំចូលរថយន្តចង្កូតស្តាំតាមច្រករបៀង នៅតាមខ្សែបណ្តោយព្រំដែន” ។ លិខិតបន្តថា ក្នុងករណីមានយោធិនណាឃុតបឃិតលួចនាំចូលរថយន្តចង្កូតស្តាំតាមច្រករបៀងនៅតាមខ្សែបណ្តោយព្រំដែន...
តូក្យូ៖ នាយករដ្ឋមន្រ្តីជប៉ុនលោក Yoshihide Suga នៅថ្ងៃពុធនេះបានច្រានចោលការរំលាយសភាតំណាងរាស្រ្ត (សភាជាន់ទាប) សម្រាប់ការបោះឆ្នោតសកលនៅពេលឆាប់ៗនេះ ដោយសារស្ថានភាពជំងឺកូវីដ -១៩ ដ៏ធ្ងន់ធ្ងរនាពេលបច្ចុប្បន្នរបស់ប្រទេសជប៉ុន ដែលបានកាត់បន្ថយការរំពឹងទុកថា លោកនឹងធ្វើដូច្នេះនៅពាក់កណ្តាលខែកញ្ញា។ លោកនាយករដ្ឋមន្រ្តី Suga ក៏បានប្រាប់អ្នកយកព័ត៌មានផងដែរថា លោកមិនមានគម្រោងពន្យាពេលការប្រកួតប្រជែងដឹកនាំរបស់គណបក្សប្រជាធិបតេយ្យសេរីនិយម ដែលកំពុងរៀបចំឡើងនៅថ្ងៃទី ២៩ ខែកញ្ញា ដែលលោកត្រូវតែឈ្នះ ដើម្បីបន្តកាន់អំណាចនោះទេ។ ការអត្ថាធិប្បាយរបស់លោក...
ភ្នំពេញ ៖ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានប្រកាសថា កាលទីពីថ្ងៃ៣១ ខែសីហា ឆ្នាំ២០២១ ក្រុមគ្រូពេទ្យសម្តេចតេជោ ប្រឆាំងកូវីដ១៩ បានយកសំណាកកម្មករ និងកម្មការនីនៃរោងចក្រជីអេធី (GAT) ស្ថិតនៅផ្លូវលេខ៣៧១ ខណ្ឌដង្កោ រាជធានីភ្នំពេញ ដោយលទ្ធផលតេស្តរហ័សលើកទី១ រកឃើញវិជ្ជមានកូវីដ ៨នាក់ ក្នុងចំណោមអ្នកធ្វើតេស្ត ៥២៧នាក់។ ក្នុងនោះ អ្នកវិជ្ជមានកូវីដទាំង៨នាក់...