ភ្នំពេញ៖ ក្រសួងសុខាភិបាលកម្ពុជា បន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មី ចំនួន៤៥៥នាក់ទៀត ជាសះស្បើយ ចំនួន៤២៨នាក់ និងស្លាប់ចំនួននាក់។ ក្នុងនោះករណីឆ្លងសហគមន៍ ចំនួន៣៧៥នាក់ និងអ្នកដំណើរពីបរទេសចំនួន ៨០នាក់។ គិតត្រឹមព្រឹក ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២១ កម្ពុជាមានអ្នកឆ្លងសរុបចំនួន ៩៣ ៥១០នាក់ អ្នកជាសះស្បើយចំនួន៨៩ ១១៤នាក់ អ្នកស្លាប់ចំនួន ១៩១៦នាក់៕
ភ្នំពេញ៖ ក្រុមហ៊ុន ជីប ម៉ុង គ្រុប នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១ បានឧបត្ថម្ភថវិកាចំនួន ២០ម៉ឺនដុល្លាសហរដ្ឋអាមេរិក និងឱសថLianhua Qingwen Jiaonang មួយម៉ឺនប្រអប់ ដើម្បីរួមចំណែក ជាមួយសមាគម ប្រយុទ្ធប្រឆាំងជំងឺ កូវីដ-១៩ដែលពិធីប្រគល់ ទទួលនេះក្រោមវត្តមាន លោកស្រី ពេជ ចន្ទមុន្នី...
សេអ៊ូល៖ ប្រទេសកូរ៉េខាងត្បូង បានរាយការណ៍ពីករណីចំនួន ២,០២៥ ករណីបន្ថែមទៀតនៃជំងឺកូវីដ-១៩ គិតត្រឹមពាក់កណ្តាលអធ្រាត្រថ្ងៃអង្គារ បើប្រៀបធៀបទៅនឹង ២៤ ម៉ោងមុន ដែលធ្វើឱ្យចំនួនអ្នកឆ្លងសរុបកើនឡើងដល់ ២៥៣ ,៤៤៥ ករណី។ ករណីប្រចាំថ្ងៃបានកើនឡើងយ៉ាងខ្លាំងពី ១,៣៧១ករណី នៅថ្ងៃមុន ដោយមានតួលេខឆ្លងកើតលើ ១,០០០ករណី ក្នុងរយៈពេល ៥៧ ថ្ងៃជាប់គ្នា។ ការគណនាជាមធ្យមប្រចាំថ្ងៃ...
ភ្នំពេញ ៖ លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នាព្រឹកថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២១ បានដាក់ឲ្យដំណើរការប្រព័ន្ធចុះបញ្ជីអាជីវកម្ម តាមថ្នាលបច្ចេកវិទ្យាព័ត៌មាន ដំណាក់កាលទី២ នៃការរៀបចំប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន សម្រាប់ការបង្កើតអាជីវកម្ម តាមប្រព័ន្ធអនឡាញ។ ប្រព័ន្ធចុះបញ្ជីអាជីវកម្ម តាមថ្នាលបច្ចេកវិទ្យាព័ត៌មាន គឺជាការកែទម្រង់មុតស្រួច...
ភ្នំពេញ ៖ ក្រសួងបរិស្ថាន បានឲ្យដឹងថា សត្វត្មាត ជាបក្សីកម្រ និងជិតផុតពូជនៅកម្ពុជា ហើយកំពុងទទួលរងគ្រោះ ដោយសារការបាត់បង់ទីជម្រក ខ្វះចំណីអាហារ និងបំពុល ជាដើម ដូច្នេះ ត្រូវរួបរួមគ្នាការពារសត្វត្មាតទាំងអស់គ្នា។ តាមរយៈគេហទំព័រហ្វេសប៊ុក នាថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២១ ក្រសួងបរិស្ថាន បានបញ្ជាក់ថា «នៅក្នុងប្រទេសកម្ពុជា មានសត្វត្មាតបីប្រភេទ...
ភ្នំពេញ ៖ អង្គភាពប្រឆាំងអំពើពុករលួយ (អ.ប.ព.) ហៅកាត់ថា ACU បានស្នើដល់អាជ្ញាធរខេត្តតាកែវ ត្រូវមានវិធានការទប់ស្កាត់ជាបន្ទាន់ ចំពោះបុគ្គលដែលពាក់ព័ន្ធនឹងករណី ជីកយកអាចម៌ដី លុបដីបំពេញសាងសង់សំណង់រឹងមាំ និងការទិញលក់ដីធ្លី ក្នុងបរិវេណ នៃអាងទឹកតាកែវ នៅក្រុងដូនកែវ ។ យោងតាមសេចក្ដីប្រកាសព័ត៌មាន ACU នាថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១ បានឲ្យដឹងថា...
ភ្នំពេញ ៖ លោក តាន់ វុទ្ធា ទីប្រឹក្សាសមាគមអ្នកសារព័ត៌មានកម្ពុជា-ចិន បានលើកអត្ថបទមួយនិយាយពីចិន ក្លាយជាមហាអំណាច សេដ្ឋកិច្ចពិភពលោក ។ លោកបានដាក់ជាសំណួរថា ហេតុអ្វីបានជាចិនក្លាយជា មហាអំណាចសេដ្ឋកិច្ចទី២ របស់ពិភពលោកលឿនម្លេះ? លោកថា ចិនក្លាយជាមហាអំណាចសេដ្ឋកិច្ចទី២ របស់ពិភពលោក គឺផ្តើមចេញពីសិល្បៈដឹកនាំរបស់លោក តេង ស៊ាវពីង លើកំណែទម្រង់ពី«សេដ្ឋកិច្ចផែនការ» របស់ចិនទៅជា...
ភ្នំពេញ ៖ លោក សយ សុភាព សហប្រធានសមាគមអ្នកសារព័ត៌មាន កម្ពុជា-ចិន បានផ្ដាំផ្ញើដល់ក្រុមប្រឆាំង នៅស្រុកខ្មែរថា កុំដេកសុបិន្តជឿ សហរដ្ឋអាមេរិក ឲ្យសោះ ព្រោះមហាអំណាចនេះ គ្រាន់តែត្រូវការពួកគេ ជាឈ្នាន់ដើម្បី វៃបកទៅចិនប៉ុណ្ណោះ។ លោក សយ សុភាព លើកឡើងបែបនេះ ក្រោយពីសារព័ត៌មាន ខេមបូឌា...
បរទេស៖ ក្រុមអ្នកតវ៉ា៣ក្រុមគ្រោង ធ្វើបាតុកម្មប្រឆាំងរដ្ឋាភិបាល នៅទីតាំងផ្សេងគ្នាក្នុង ទីក្រុងបាងកកនៅថ្ងៃពុធនេះ។ នេះបើតាមការបញ្ជាក់ពី លោកឧត្តមសេនីយ៍ Piya Tawichai ស្នងការរងនៃស្នងការដ្ឋាន នគរបាលក្រុងបាងកក នៅថ្ងៃអង្គារ។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១ បានឱ្យដឹងដោយផ្អែកតាម ការលើកឡើងរបស់ លោកឧត្តមសេនីយ៍ Piya...
បរទេស៖ ក្រោយមកនៅថ្ងៃអង្គារនេះប្រធានាធិបតី លោក ចូបៃដិន នឹងថ្លែងទៅកាន់ប្រជាជាតិអំពី ការបញ្ចប់ការដកទ័ពអាមេរិក ចេញពីប្រទេសអាហ្វហ្គានីស្ថាន។ នេះបើតាមការបញ្ជាក់ ពីមន្ទីរបញ្ចកោណ។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១ បានឱ្យដឹងថា ឧត្តមសេនីយ និងឧត្តមនាវីឯកអាមេរិកាំង ៩០ នាក់ ដែលបានចូលនិវត្តន៍ទៅហើយនោះ បានជំរុញឱ្យរដ្ឋមន្រ្តីក្រសួងការពារជាតិ លោក...