តូក្យូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២១ថា ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានក្នុងស្រុក បានរាយការណ៍ឲ្យដឹងកាលពីថ្ងៃសុក្រថា បន្ទាប់ពីមានការបំផ្ទុះគ្រាប់បែកចំនួន២គ្រាប់ នៅជិតព្រលានយន្តហោះ ក្រុងកាប៊ុល ដែលបានសម្លាប់មនុស្សអស់ជាង១០៣នាក់ អ្នកនាំពាក្យជាន់ខ្ពស់របស់រដ្ឋាភិបាលជប៉ុន បានឲ្យដឹងនៅថ្ងៃសុក្រនេះថា ប្រទេសជប៉ុន នឹងស្វែងរកដើម្បីធ្វើការជម្លៀសពលរដ្ឋរបស់ខ្លួន និងបុគ្គលិកក្នុងស្រុក នៅស្ថានទូតរបស់ខ្លួន និងអង្គភាពជប៉ុនផ្សេងៗទៀត ពីអាហ្វហ្គានីស្ថាន ដោយធ្វើការសហការជាមួយនឹងប្រទេសផ្សេងៗទៀត ។ លោក...
ភ្នំពេញ ៖ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានប្រកាសឲ្យដឹងថា ទាំងអាជីវករ និងអ្នកចូលក្នុងផ្សារថ្មី ចំនួន៣៩៣នាក់ ត្រូវបានរកឃើញឆ្លងជំងឺកូវីដ១៩ចំនួន៣នាក់ កាលពីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១ ក្រោយពីមានអ្នកជំងឺបានចូលផ្សារកាលពីថ្ងៃ១៥ សីហា ។ ជាមួយគ្នានោះ ក្រុមគ្រូពេទ្យ ក៏បន្តរងចាំលទ្ធផលវិភាគរកមេរោគកូវីដ១៩ បំប្លែងថ្មី Delta ផងដែរ ៕
ភ្នំពេញ ៖ លោក សយ សុភាព ប្រធានសមាគមអ្នកសារព័ត៌មានកម្ពុជា-ចិនបានលើកឡើងថា មានអ្នកវិភាគនយោបាយមួយចំនួន ក៏ដូចជាអតីតមេដឹកនាំបក្សប្រឆាំងនិងកូនចៅរបស់គេបានចោទប្រកាន់មកបក្សកាន់អំណាចបានងាកទៅរកភាគីចិន ប៉ុន្តែបែរខ្លួនឯងចង់បង្កើតសហព័ន្ធឥណ្ឌូចិនឡើងវិញ។ តាមបណ្តាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួន នាថ្ងៃ២៧ សីហានេះ លោក សយ សុភាពថ្លែងថា “ចោទបក្សកាន់អំណាចងាករកចិន។ បែរជា ម្ខាងទៀត ចង់បង្កើតសហព័ន្ធឥណ្ឌូចិនឡើងវិញ។ អ្នកណាជាអ្នកបង្កើតវា? ដើម្បីអី? ប្រវត្តិសាស្ត្របានបង្ហាញហើយ”...
ភ្នំពេញ ៖ សម្រាប់អាណត្តិទី២ នៃរាជធានីភ្នំពេញ អភិបាលខណ្ឌ៣ គឺនៅតែបន្តកាន់កាប់ខណ្ឌរបស់ខ្លួនដដែលដោយមិនបានផ្លាស់ប្តូរ ឬផ្ទេរទៅណានោះទេ ។ ខណ្ឌទាំង៣ដែលរាជរដ្ឋាភិបាលកម្ពុជា បានចេញអនុក្រឹត្យតែងតាំង ឲ្យនៅបន្តដឹកនាំដដែលនោះរួមមាន ៖ លោក សុខ ពេញវុធ ជាអភិបាលខណ្ឌដូនពេញដដែល លោក ចេង មុនីរ៉ា ជាអភិបាលខណ្ឌច្បារអំពៅដដែល និងលោក ម៉ូវ...
តេហរ៉ង់៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយកាលពីរាត្រីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១ថា ក្រសួងសុខាភិបាលរបស់ប្រទេសអ៊ីរ៉ង់ បានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ថា មានករណីថ្មីនៃជំងឺកូវីដ-១៩ចំនួន៣៦.៧៥៨នាក់ ដែលនាំឲ្យចំនួនអ្នកឆ្លងជំងឺសរុបនៅទូទាំងប្រទេសកើនឡើងដល់៤.៨៣៣.១៣៥នាក់ ។ ក្រសួងសុខាភិបាល និងអប់រំវេជ្ជសាស្ត្ររបស់អ៊ីរ៉ង់ បានផ្សព្វផ្សាយឲ្យដឹងនៅលើគេហទំព័រផ្លូវការរបស់ខ្លួនថា ជំងឺឆ្លងរាតត្បាត បានប្រកាសអំពីអ្នកស្លាប់នៅក្នុងប្រទេសចំនួន១០៤.៧១៦នាក់ បន្ទាប់ពីមានអ្នកស្លាប់បន្ថែមទៀតគិតក្នុងរយៈ ពេល២៤ម៉ោងកន្លងមកនេះចំនួន៦៩៤នាក់ដែលត្រូវបានចុះក្នុងបញ្ជី ។ ក្រសួងបានឲ្យដឹងនៅលើគេហទំព័រផ្លូវការរបស់ខ្លួនថា សរុបមានពលរដ្ឋចំនួន៤.០៥៣. ០២២នាក់ បានជាសះស្បើយពីជំងឺ...
បរទេស ៖ កាលពីថ្ងៃព្រហស្បតិ៍ យ៉ាងហោចណាស់មានការផ្ទុះចំនួន ៤ បានកើតឡើងនៅជិតអាកាសយានដ្ឋាន ទីក្រុងកាប៊ុល ចំពេលមានការជម្លៀស ក្រុមប្រឹក្សាសន្តិសុខ របស់លោកខាងលិច ។ យោងតាមរបាយការណ៍យ៉ាង ហោចណាស់មនុស្ស ១០៣ នាក់ – ជនស៊ីវិល អាហ្វហ្គានីស្ថាន ៩០ នាក់និងទាហានអាមេរិក ១៣ នាក់ត្រូវបានសម្លាប់...
ភ្នំពេញ៖ លោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេសខ្មែរ បានបញ្ជាក់ឲ្យដឹងថា រយៈពេល ៦ខែដើមឆ្នាំ២០២១នេះ (ពោលចាប់ពីខែមករា-មិថុនា) កម្ពុជា បានជួយសង្គ្រោះស្ត្រីខ្មែរ ពីប្រទេសចិន សរុបចំនួន ២៣០នាក់ ដែលក្នុងនោះភាគច្រើន ចាញ់បោកមេខ្យល់ទៅរៀបការ នៅប្រទេសចិន។ សូមរំលឹកថា កាលពីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១ ស្ថានអគ្គកុងស៊ុលកម្ពុជា...
ភ្នំពេញ៖ អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង បានបញ្ជាឲ្យអភិបាលខណ្ឌទាំង១៤ បង្ក្រាបចំពោះការលួចលាក់ បើកក្លឹបកម្សាន្តខារ៉ាអូខេ ការជួបជុំផឹកស៊ី នៅក្នុងមូលដ្ឋានរបស់ខ្លួន ដើម្បីទប់ស្កាត់ឲ្យបាននូវ ការរីករាលដាលជំងឺកូវីដ-១៩ នឹងឈានទៅបើករាជធានីភ្នំពេញ និងប្រទេសជាតិជាធម្មតាឡើងវិញ ។ ក្នុងពិធីប្រកាសផ្ទេរ លោក ឯក ឃុនដឿន អភិបាលខណ្ឌទួលគោក ទៅកាន់តំណែងថ្មីជាអភិបាលខណ្ឌឬស្សីកែវ និងលោក...
ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានប្រកាសភារកិច្ចលោក ឯក ឃុនដឿន អភិបាលខណ្ឌទួលគោក មកជាអភិបាលខណ្ឌឬស្សីកែវ និងលោក ជា ពិសី ជាអភិបាលខណ្ឌឬស្សីកែវ មកជាអភិបាលខណ្ឌទួលគោកវិញ នៅព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២១នេះ ជាផ្លូវការហើយ ។ ការប្រកាសជាផ្លូវការនេះ បន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជា...
វ៉ាស៊ីនតោន ៖ ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានប្រកាសថា អាមេរិក នឹងតាមចាប់ខ្លួនក្រុមភេរវករ ដែលបានវាយប្រហារដោយបំផ្ទុះគ្រាប់បែក ក្បែរព្រលានយន្ដហោះ ទីក្រុងកាប៊ុល ដោយបានសម្លាប់មនុស្សជិត ១០០នាក់ហើយ និងរងរបួសធ្ងន់ស្រាល ជាង ១៤០នាក់ ហើយអាមេរិក អាចនឹងពន្យារពេល ប្រតិបត្ដិការជម្លៀស ពលរដ្ឋចេញពីអាហ្វហ្គានីស្ថាន ដែលនឹងផុតកំណត់ នៅត្រឹមថ្ងៃទី៣១...