ព័ត៌មានជាតិ

លោក សុខ ពេញវុធ លោក ចេង មុនីរ៉ា និងលោក ម៉ូវ ម៉ានិត ជាអភិបាលខណ្ឌ ធ្លាប់កាន់ដដែល

ភ្នំពេញ ៖ សម្រាប់អាណត្តិទី២ នៃរាជធានីភ្នំពេញ អភិបាលខណ្ឌ៣ គឺនៅតែបន្តកាន់កាប់ខណ្ឌរបស់ខ្លួនដដែលដោយមិនបានផ្លាស់ប្តូរ ឬផ្ទេរទៅណានោះទេ ។ ខណ្ឌទាំង៣ដែលរាជរដ្ឋាភិបាលកម្ពុជា បានចេញអនុក្រឹត្យតែងតាំង ឲ្យនៅបន្តដឹកនាំដដែលនោះរួមមាន ៖ លោក សុខ ពេញវុធ ជាអភិបាលខណ្ឌដូនពេញដដែល លោក ចេង មុនីរ៉ា ជាអភិបាលខណ្ឌច្បារអំពៅដដែល និងលោក ម៉ូវ ម៉ានិត ជាអភិបាលខណ្ឌសែនសុខដដែល ក្រោយពីធ្លាប់ដឹកនាំសម្រាប់អាណត្តិទី១កន្លងមក ។

ជាមួយគ្នានេះ លោក ឯក ឃុនដឿន អភិបាលខណ្ឌទួលគោក ក៏បានផ្ទេរមកជាអភិបាលខណ្ឌឬស្សីកែវ ខណៈលោក ជា ពិសី ជាអភិបាលខណ្ឌឬស្សីកែវ មកជាអភិបាលខណ្ឌទួល គោកវិញ ដោយបានប្រកាសជាផ្លូវការ នៅព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២១នេះ ៕

To Top