ភ្នំពេញ៖ រដ្ឋបាលខេត្តកោះកុង នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២១នេះបានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីការរកឃើញករណីវិជ្ជមានជំងឺកូវីដ-១៩ ចំនួន ៤៨នាក់ថ្មី និងមានករណីជាសះស្បើយជំងឺកូវីដ-១៩ ចំនួន ៦៨នាក់ ។
ភ្នំពេញ៖ រដ្ឋបាលខេត្តកំពត នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណីរកឃើញអ្នកវិជ្ជមានកូវីដ១៩ ចំនួន១៨នាក់ថ្មី បន្ថែមទៀត ។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី៥ ខែសីហា ឆ្នាំ២០២១នេះ ខេត្តកំពត រកចឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន៣.១៦៨នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ២.៨៥២នាក់ និងកំពុងសម្រាកព្យាបាល២៦៧នាក់ ស្លាប់៤៩នាក់៕
ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ បានស្នើអភិបាលរាជធានី-ខេត្ត ទាំងអស់ ត្រូវផ្ដល់កិច្ចសហការ ជាមួយ គណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត (គ.ជ.ប) ក្នុងការផ្ដល់លិខិតអញ្ជើញ ប្រជាពលរដ្ឋមកផ្ទៀងផ្ទាត់ឈ្មោះ និងទន្នន័យរបស់ខ្លួន ក្នុងបញ្ជីបោះឆ្នោត ចាប់ពីថ្ងៃទី១២ កញ្ញា ដល់ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១ ខាងមុខ។ យោងតាមលិខិតរបស់ក្រសួងមហាផ្ទៃ នាថ្ងៃទី៤...
ភ្នំពេញ ៖ មន្រ្តីទូតចិនប្រចាំកម្ពុជា បានបង្ហើបឲ្យដឹងថា នៅឆ្នាំ២០២២នេះ ផលិតផលរបស់កម្ពុជាជាច្រើនមុខ នឹងទទួលបានការបញ្ជាទិញពីបរទេស បន្ទាប់ពីកម្មករស្ទើរគ្រប់គ្នា បានចាក់វ៉ាក់សាំងកូវីដ១៩ ។ លោក Wang Dexin ប្រធានការិយាល័យនយោបាយ អមស្ថានទូតចិន បានប្រាប់មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល នាថ្ងៃ៥ សីហាថា នៅឆ្នាំ២០២២នេះ មានការបញ្ជាទិញ ពីអ្នកមកខាងក្រៅប្រទេស...
បរទេស ៖ យន្តហោះអ៊ីស្រាអែល តាមសេចក្តីរាយការណ៍ បានវាយប្រហារលើកន្លែង ដែលយោធាអ៊ីស្រាអែល និយាយថា ជាទីតាំងបាញ់រ៉ុកកែត នៅក្នុងប្រទេសលីបង់ ភាគខាងត្បូង នាព្រឹកថ្ងៃព្រហស្បតិ៍នេះ ដើម្បីជាការឆ្លើយតប ការវាយប្រហារ នៅពេលមុននោះ ចេញពីទឹកដីលីបង់ ទៅលើអ៊ីស្រាអែល ។ គ្រាប់រ៉ុកកែតពីរគ្រាប់ ត្រូវបានគេបាញ់ចេញ ពីប្រទេសលីបង់ វាយប្រហារ លើប្រទេសអ៊ីស្រាអែល...
បរទេស ៖ មេបញ្ជាការកងកំលាំង ការពារជាតិ របស់ប្រទេសថៃ គឺឧត្តមសេនីយ៍ Chalermpol Srisawat បានចេញសេចក្តីប្រកាសមួយ ក្រោមក្រឹត្យគ្រាអាសន្ន ដែលហាមឃាត់ការជួបជុំ ដែលអាចមានការរីករាល ដាលជំងឺកូវីដ -១៩។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២១ បានឱ្យដឹងថា ការប្រកាសហាមឃាត់ការប្រមូលផ្តុំនេះ...
ភ្នំពេញ ៖ សំលៀកបំពាក់ PPE ម៉ាស់ N95 ម៉ាស់ សិង្ហបុរី ម៉ាស់ធម្មតា របាំងមុខ ស្រោមដៃ ទឹកថ្នាំសម្លាប់មេរោគ ត្រូវបានលោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ប្រគល់ជូនរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីចាត់វិធានការទប់ស្កាត់ ការរីករាលដាល នៃមេរោគកូវីដ-១៩...
ភ្នំពេញ ៖ លោក ម៉ាក ហ៊ែរ (Marc Thayre) ឯកអគ្គរាជទូតស្តីទីអង់គ្លេស ប្រចាំកម្ពុជា បានរំពឹងទុកជាមុនថា វ៉ាក់សាំងបង្ការ ជំងឺកូវីដ-១៩ ប្រភេទ អាស្ត្រាហ្សេនីកា (AstraZeneca) ចំនួន៤១៥,០០០ដូស ដែលជាជំនួយរបស់ចក្រភពអង់គ្លេស ប្រគល់ជូនរាជរដ្ឋាភិបាលកម្ពុជា នារសៀលថ្ងៃទី៥ ខែសីហា ឆ្នាំ២០២១នេះ នឹងជួយដល់សហគមន៍ក្នុងមូលដ្ឋាន...
ភ្នំពេញ៖ ក្នុងកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន ជាមួយឥណ្ឌា នៅថ្ងៃទី៤ សីហា លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសកម្ពុជា បានថ្លែងថា ការឈានមុខរបស់ឥណ្ឌា ក្នុងវិស័យឱសថសាស្ត្រ បង្ហាញនូវឱកាសដ៏ល្អ សម្រាប់កិច្ចសហប្រតិបត្តិការ លើការអភិវឌ្ឍវ៉ាក់សាំងកូវីដ-១៩ រវាងប្រទេសជា សមាជិកអាស៊ាន និងឥណ្ឌា ។ ក្នុងកិច្ចប្រជុំនោះ អាស៊ាន...
ភ្នំពេញ៖ លោក ហេង សុផាន់ណារិទ្ធ ប្រធាននាយកដ្ឋានសេវាអតិថិជន និងទំនាក់ទំនងសាធារណៈ នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២១នេះ បានឱ្យដឹងថា សមាជិក ប.ស.ស. ដែលជាកម្មករនិយោជិត នៃវិស័យឯកជនទាំងអស់ នឹងទទួលបាន ប្រាក់សោធន (ប្រាក់រ៉ឺត្រែត) នៅពេលចូលនិវត្តន៍ ដូចទៅនឹងមន្រ្តីរាជការដែរ ពេលដែល ប.ស.ស. ដាក់ឱ្យអនុវត្តរបបសន្តិសុខសង្គម...