ព័ត៌មានជាតិ

រដ្ឋមន្ត្រីក្រសួងការបរទេស ឧបត្ថម្ភសម្ភារៈ ការពារមេរោគកូវីដ-១៩ ជាច្រើនមុខដល់អាជ្ញាធររាជធានី

ភ្នំពេញ ៖ សំលៀកបំពាក់ PPE ម៉ាស់ N95 ម៉ាស់ សិង្ហបុរី ម៉ាស់ធម្មតា របាំងមុខ ស្រោមដៃ ទឹកថ្នាំសម្លាប់មេរោគ ត្រូវបានលោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ប្រគល់ជូនរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីចាត់វិធានការទប់ស្កាត់ ការរីករាលដាល នៃមេរោគកូវីដ-១៩ ពិសេសដើម្បីចាត់វិធានការ ទប់ស្កាត់ការរីករាលដាល វ៉ីរុសបំប្លែងថ្មីដែលតា (DELTA) ។

ក្នុងឱកាសទទួល នៅថ្ងៃទី៥ សីហា ឆ្នាំ២០២១នេះ តាមរយៈ លោក ញឹម ខេមរា រដ្ឋលេខាធិការក្រសួងកាបរទេស តំណាងលោកប្រាក់ សុខុន នៅទីស្តីការក្រសួង លោក នួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញ តំណាងឲ្យលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានលើកឡើងថា ក្នុងនាមក្រុមប្រឹក្សារាជធានី គណៈអភិបាលរាជធានី មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទាំងអស់ នៅរាជធានីភ្នំពេញ សូមគោរពថ្លែងអំណរគុណយ៉ាងខ្ពង់ខ្ពស់ ចំពោះលោក ប្រាក់ សុខុន ។

សម្ភារៈទាំងនោះរួមមាន ៖ សំលៀកបំពាក់ PPE ចំនួន ៨០០ឈុត, ២- ម៉ាស់ N95 ចំនួន ២០,០០០ម៉ាស់ ៣- ម៉ាស់ សិង្ហបូរី ចំនួន ១០០,០០០ម៉ាស់ ៤- ម៉ាស់ធម្មតា ចំនួន ៥០,០០០ម៉ាស់ ៥- របាំងមុខ ចំនួន ២០០គ្រឿង ៦- ស្រោមដៃ ចំនួន ១០០ប្រអប់ ៧- ទឹកថ្នាំសម្លាប់មេរោគ ចំនួន ២០០ធុង ៕

To Top