ភ្នំពេញ ៖ អគ្គិសនីស្វាយរៀង បានចេញសេចក្តីជូនដំណឹងស្តីពីការអនុវត្តការងារជួសជុល ផ្លាស់ប្តូរ តម្លើងបរិក្ខារនានា និងរុះរើគន្លងខ្សែបណ្តាញអគ្គិសនី របស់អគ្គិសនីស្វាយរៀង នៅថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២១ និង ថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២១ នៅតំបន់មួយចំនួនទៅតាមពេលវេលា និង ទីកន្លែងដូចសេចក្តីជូនដំណឹងលម្អិតខាងក្រោម ។ អគ្គិសនីស្វាយរៀង បានអោយដឹងថា ទោះជាមានការខិតខំថែរក្សា...
ភ្នំពេញ ៖ នៅម៉ោងប្រមាណ ជាង១រសៀលថ្ងៃទី៥ ខែសីហា ឆ្នាំ២០២១នេះ សម្តេចតេជោ ហ៊ុន សែន កំពុងអញ្ជើញ ទទួលវ៉ាក់សាំង Oxford AstraZeneca ដែលជាជំនួយទ្វេភាគី របស់ចក្រភពអង់គ្លេស ចំនួន ៤១៥.០០០ ដូស ជូនរាជរដ្ឋាភិបាលកម្ពុជា។ វត្តមានរបស់ សម្តេចតេជោ ហ៊ុន...
ភ្នំពេញ៖ រដ្ឋបាលខេត្តត្បូងឃ្មុំ នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្តីពីការរកឃើញវិជ្ជមានជំងឺកូវីដ-១៩ ចំនួន ៣៨នាក់ថ្មី ខណៈមានករណីជាសះស្បើយ ៤៩នាក់ និងស្លាប់ម្នាក់។ រដ្ឋបាលខេត្តត្បូងឃ្មុំអំពាវនាវ ដល់អ្នកប៉ះពាល់ផ្ទាល់ ទៅជួបក្រុមគ្រូពេទ្យ និងធ្វើចត្តាឡីស័ក ដើម្បីយកសំណាកទៅពិនិត្យ និងអ្នកប៉ះពាល់ប្រយោល សូមធ្វើចត្តាឡីស័ក តាមផ្ទះរៀងៗខ្លួន ដោយមិនត្រូវពាក់ព័ន្ធ និងប៉ះពាល់ជាមួយអ្នកដទៃដាច់ខាត។...
ញូវយ៉ក៖ យោងតាមទិន្នន័យពីសាកលវិទ្យាល័យ Johns Hopkins បានឱ្យដឹងថា ករណីឆ្លងជំងឺកូវីដ-១៩ នៅទូទាំងពិភពលោក បានកើនឡើងលើស ២០០ លាននាក់ហើយ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ ចំនួនករណីឆ្លងសកលលោក មានចំនួន ២០០,០១៤,៦០២ ដោយមានអ្នកស្លាប់ចំនួន ៤,២៥២,៨៧៣ នាក់នៅទូទាំងពិភពលោក នេះបើយោងតាមការបង្ហាញ ទិន្នន័យដោយប្រភពខាងលើ។ សហរដ្ឋអាមេរិក បានរាយការណ៍ពីករណីឆ្លងចំនួន...
បរទេស៖ ប្រធានាធិបតីទើបជាប់ឆ្នោតថ្មី របស់ប្រទសអ៊ីរ៉ង់លោក Ebrahim Raisi កាលពីថ្ងៃពុធម្សិលមិញបាន ធ្វើការលើកឡើងថា ការបន្តបង្កើតទំនាក់ទំនងល្អ ជាមួយនឹងបណ្តាប្រទេសជាប់ព្រំដែនគ្នា គឺជាកិច្ចការងារគោលដ៏សំខាន់ មួយរបស់គោលនយោបាយ ការបរទេសរបស់រដ្ឋាភិបាល។ ថ្លែងនៅក្នុងកិច្ចប្រជុំមួយ ជាមួយនឹងមន្ត្រីតំណាង ជាន់ខ្ពស់របស់ប្រទេស Uzbekistan លោក Nurdinjon Ismailov ប្រធានាធិបតីអ៊ីរ៉ង់រូបនេះ បានចេញសេចក្តីថ្លែងការណ៍ បែបនេះតែម្តង។...
ភ្នំពេញ៖ រដ្ឋបាលខេត្តកំពង់ចាម នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីករណីរកឃើញវិជ្ជមានកូវីដ-១៩ ចំនួន៤៣នាក់ថ្មី ខណៈមានករណី ជាសះស្បើយចំនួន ៣៨នាក់ និងស្លាប់៤នាក់។ ក្នុងនោះ ក្រុងកំពង់ចាម៨នាក់, ស្រុកកំពង់សៀម៦នាក់, ស្រុកកងមាស២នាក់ , ស្រុកចំការលើ ១៤នាក់, ស្រុកស្ទឹងត្រង់៣នាក់, ព្រៃឈរ១នាក់, ស្រុកស្រីសន្ធរ៦នាក់...
ហ្សាការតា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៤ ខែសីហា ឆ្នាំ២០២១ថា ក្រសួងសុខាភិបាល បានឲ្យដឹងនៅថ្ងៃពុធនេះថា ចំនួនអ្នកឆ្លងជំងឺកូវីដ-១៩ នៅក្នុងប្រទេសឥណ្ឌូនេស៊ី បានកើនឡើងដល់ ៣៥.៨៦៧នាក់ ក្នុងអំឡុងពេល១ថ្ងៃ ដោយកើនឡើងដល់៣.៥៣២.៥៦៧នាក់ ជាមួយគ្នានេះដែរ ចំនួនអ្នកស្លាប់បន្ថែមទៀតមាន ១.៧៤៧នាក់ ដែលកើនឡើងដល់ ១០០.៦៣៦នាក់ ។ ក្រសួងសុខាភិបាលបានរាយការណ៍ថា អ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ បានកើនឡើងជាបន្តបន្ទាប់...
ភ្នំពេញ ៖ ឈើកាច់បាភ្នំ ស្ថិតនៅខេត្តព្រៃវែង ។ ពីអតីតកាលដ៏យូរលង់មកហើយ បាភ្នំជារាជធានីនៃនគរភ្នំ មានចម្ងាយ៥០០លី (២០០គម.) ពីកំពង់ផែអូកែវ ដែលក្រោយមក ស្តេច ហ៊ុន ប៉ានហួន បានកសាងរាជធានីនៅក្បែរភ្នំនេះ ដោយដាក់ឈ្មោះថា “វិជ័យហភុរៈ”(Vyādhapura)។ នេះបើតាមការស្រាវជ្រាវពីលោក ឥន្ទ សុផល ជាអ្នកស្រាវជ្រាវ ប្រវត្តិសាស្ត្រខ្មែរ។...
ភ្នំពេញ៖ លោក សិទ្ធិ ឡោះ សមាជិកអចិន្រ្តៃយ៍គណៈកម្មាធិការគណបក្សខេត្ត និងជាប្រធានក្រុមការងារថ្នាក់ខេត្ត ចុះជួយស្រុកស្វាយចេក រួម លោក ង៉ាន់ ចិន្តា ជាប្រធានក្រុមការងារចុះជួយឃុំតាផូ រួមសមាជិក បានចូលរួមមរណៈ សព លោក ប៉ត គិវ អាយុ ៥៣ ឆ្នាំ ដែលជាសមជិកបក្សឃុំ...
ភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២១នេះ បានសម្រេចបិទខ្ទប់ មិនឲ្យមានការចេញចូល ទីតាំងផ្សារទួលសង្កែ ស្ថិតនៅភូមិចុងខ្សាច់ សង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញដែលមានការឆ្លងរាលដាល នៃមេរោគបំប្លែងខ្លួនថ្មី ប្រភេទដែលតា (Delta) សម្រាប់រយៈពេល១៤ថ្ងៃ គិតចាប់ពីថ្ងៃទី៥ រហូតដល់ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១ ដើម្បីទប់ស្កាត់...