បរទេស៖មន្ទីរបញ្ចកោណ និងសមាជិករដ្ឋសភាមកពីបក្សសាធារណរដ្ឋ នៅថ្ងៃអង្គារសប្ដាហ៍នេះ បានបង្ហាញនូវក្តីព្រួយបារម្ភ ស្តីពីពង្រឹងកងកម្លាំងនុយក្លេអ៊ែ របស់ប្រទេសចិន ក្រោយមានសេចក្តីរាយការណ៍ថ្មីមួយថា ទីក្រុងប៉េកាំង កំពុងកសាងបំពង់ដាក់មីស៊ីល ជាង១១០។ របាយការណ៍ពីសហព័ន្ធអ្នកវិទ្យាសាស្ត្រអាមេរិក ហៅកាត់ថា AFS បាននិយាយនៅថ្ងៃចន្ទថា រូបភាពពីផ្កាយរណបបានបង្ហាញថា ប្រទេសចិន កំពុងតែកសាងទីលានដាក់បំពង់មីស៊ីលថ្មី នៅជិតទីក្រុង Hami ភាគខាងកើតនៃតំបន់ស៊ីនជាំង។ របាយការណ៍នោះ គឺត្រូវបានធ្វើឡើង...
ភ្នំពេញ៖ រដ្ឋបាលខេត្តកោះកុង នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីការរកឃើញករណី វិជ្ជមានជំងឺកូវីដ-១៩ ចំនួន២១នាក់ថ្មី និងមានករណីជា សះស្បើយជំងឺកូវីដ-១៩ ចំនួន ៨៥នាក់ ។
ភ្នំពេញ ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានសម្រេចចេញវិញ្ញាបនបត្រ ចុះបញ្ជីជាស្ថាពរ ជូនដល់ក្រុមហ៊ុនចំនួន២ ដែលនឹងបង្កើតរោងចក្រ ២កន្លែង នៅលើទឹកដីខេត្តកណ្ដាល និងកំពង់ឆ្នាំង ក្រោមទុនវិនិយោគប្រមាណ ១២,៥លានដុល្លារ ជាពិសេសអាចបង្កើន ឱកាសការងារ ជូនពលរដ្ឋជិត ២ពាន់នាក់ផងដែរ ។ ក្រុមហ៊ុនទាំង ២នោះមានដូចខាងក្រោម៖ ១- GENERAL...
«វីរុសគឺធ្លាយចេញពីមន្ទីរពិសោធន៍ក្រុងវូហាន» នេះជាការលើកឡើងច្រំដែលៗធ្វើឱ្យគេស្តាប់ឡើងទ្រាន់របស់បស្ចិមប្រទេសមួយចំនួនបើទោះបីជាក្រុមអ្នកជំនាញនៃអង្គការសុខភាពពិភពលោកបានសិក្សាស្រាវជ្រាវនៅក្រុងវូហានផ្ទាល់ហើយសន្និដ្ឋានថា«វាមានលទ្ធភាពស្ទើរតែសូន្យដែលវីរុសបានធ្លាយចេញពីមន្ទីរពិសោធន៍ក្រុងវូហាន»ដែលជាការបង្ហាញភស្តុតាងខាងវិទ្យាសាស្ត្រដ៏ប្រចក្សដើម្បីច្រានចោលការលើកឡើងខាងលើនេះក្តី ។ យ៉ាងណាមិញ យើងឃើញថាបស្ចិមប្រទេសមួយចំនួន ពិសេសប្រទេសដែលស្ថិតក្រោមឥទ្ធិពលរបស់អាមេរិកមិនខ្វល់ពីអ្វីដែលជាភស្តុតាងវិទ្យាសាស្ត្រនេះទេ គិតតែពីការស្រែកបន្ទោរហៃអើតាមតែអាមេរិកយ៉ាងងងឹតងងល់ ។ តាមច្បាប់កំណត់របស់អង្គការសុខភាពពិភពលោក ការដាក់ឈ្មោះឱ្យវីរុសប្រភេទថ្មីមិនត្រូវពាក់ព័ន្ធនឹងឈ្មោះប្រទេស តំបន់ឬជាតិសាសន៍ណាមួយនោះទេ ក្នុងន័យចៀសវាងកើតមានការរើសអើង ។ ក៏ប៉ុន្តែយើងឃើញថា បើទោះបីជាអង្គការសុខភាពពិភពលោកបានដាក់ឈ្មោះផ្លូវការឱ្យវីរុសកូរ៉ូណាថ្មីថា «វីរុសកូវីដ-១៩»ហើយក្តី ក៏លោកត្រាំដែលជាអតីតប្រធានាធិបតីអាមេរិកនៅតែហៅវីរុសនេះថា «វីរុសចិន»ឬ«វីរុសវូហាន»នៅកន្លែងសាធារណៈនានាដដែល ។ នេះបានសឱ្យឃើញពីចរិតរើសអើង អនុត្តរភាពនិងមិនគោរពក្រមអន្តរជាតិរបស់ថ្នាក់ដឹកនាំអាមេរិក ។...
ភ្នំពេញ៖ កាលពីថ្ងៃសុក្រទី២៣ ខែកក្កដា ឆ្នាំ២០២១ កម្មវិធី K-POP World Festival នៅកម្ពុជាប្រចាំឆ្នាំ២០២១ ត្រូវបានបិទបញ្ចប់ដោយជោគជ័យ ដោយទទួលបាន ការចាប់អារម្មណ៍យ៉ាងខ្លាំង ពីសំណាក់ យុវជនកម្ពុជា ដែលស្រលាញ់ K-POP។ នេះបើតាមស្ថានទូតកូរ៉េប្រចាំកម្ពុជា នៅថ្ងៃអង្គារ ទី២៨ ខែកក្កដា ឆ្នាំ២០២១។ ព្រឹត្តិការណ៍នេះ...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ថ្មីៗនេះបានចេញសេចក្ដីសម្រេចស្ដីពីការបង្កើត ក្រុមការងាររាជរដ្ឋាភិបាលនិងឯកជន ដើម្បីស្ដារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជាក្នុងនិងក្រោយវិបត្តិជំងឺកូវីដ-១៩៕
ភ្នំពេញ៖ ស្ថានទូតអាមេរិកប្រចាំកម្ពុជា បានបញ្ជាក់ថា វ៉ាក់សាំងបង្ការកូវីដ-១៩ប្រភេទ Johnson&Johnson ចំនួន ១លានដូសដែល ជាជំនួយរបស់អាមេរិក នឹងត្រូវដឹកជញ្ជូនមកដល់កម្ពុជានៅព្រឹកថ្ងៃសុក្រសប្ដាហ៍នេះ។
បរទេស ៖ កូនដ្រូនចារកម្មរបស់សហរដ្ឋអាមេរិក មួយគ្រឿង តាមសេចក្តីរាយការណ៍ បានធ្វើការហោះហើរ ពីលើឧបទ្វីបកូរ៉េ នៅមុនថ្ងៃគម្រប់ខួបទិវា ជ័យជំនះរបស់ប្រទេសកូរ៉េខាងជើង ដែលជាកម្មវិធីរំឭក ដល់កិច្ចព្រមព្រៀង បទឈប់បាញ់គ្នាកូរ៉េឆ្នាំ១៩៥៣ ។ ក្រុមឃ្លាំមើលអនឡាញ Radarbox បានបង្ហាញទិន្នន័យ នៃការហោះហើររបស់កូនដ្រូន RQ-4 Global Hawk របស់កងកម្លាំង អាមេរិកប្រចាំនៅជប៉ុននោះ...
បរទេស ៖ ប្រធានាធិបតីអាមេរិក លោក Joe Biden កាលពីថ្ងៃអង្គារ បានចោទប្រកាន់ សមភាគីរុស្ស៊ី របស់លោកថា បានព្យាយាមរំខាន ដល់ការបោះឆ្នោតសភា ឆ្នាំ ២០២២ តាមរយៈការផ្សព្វផ្សាយ «ព័ត៌មានមិនពិត»។ យោងតាមសារព័ត៌មាន AFP ចេញផ្សាយ នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១...
ភ្នំពេញ ៖ ខណៈការបើកយុទ្ធនាការ ចាក់វ៉ាក់សាំងឲ្យកុមារ និងយុវវ័យ អាយុចាប់ពី១២ឆ្នាំ ដល់អាយុក្រោម១៨ឆ្នាំ ឈានចូលដល់នាថ្ងៃទី១ ខែសីហា ឆ្នាំ២០២១ខាងមុខនោះ ក្រសួងសុខាភិបាលកម្ពុជា នាថ្ងៃ២៨ កក្កដា នេះ បានចេញសេក្តីជូនព័ត៌មានបន្ថែម ស្តីពី ការចាក់វ៉ាក់សាំងកូវីដ-១៩ គឺត្រូវចាក់វ៉ាក់សាំងស៊ីណូវ៉ាក់ ៕