បរទេស៖ មន្ត្រីចិនមួយរូប នៅថ្ងៃពុធនេះ បានធ្វើការព្រមានថា ប្រទេសចិននឹងចាត់ វិធានការដ៏ខ្លាំងក្លានានា ប្រសិនបើកោះតៃវ៉ាន់ ធ្វើចលនាទាមទារឯករាជ្យ និងបានបន្ថែមថា ការបង្កហេតុរបស់តៃវ៉ាន់ និងការជ្រៀតជ្រែកពីខាងក្រៅ អាចនឹងមានការកើនឡើងនៅឆ្នាំក្រោយ។ ប្រទេសចិនអះអាងកម្មសិទ្ធិ លើកោះតៃវ៉ាន់ ដែលកាន់លទ្ធិប្រជាធិបតេយ្យ ថាជាទឹកដីរបស់ខ្លួន ហើយក្នុងរយៈពេល ២ឆ្នាំកន្លងទៅនេះ បានបង្កើនការដាក់សម្ពាធ យោធានិងការទូត ដើម្បីសម្រេចការអះអាង អធិបតេយ្យភាពរបស់ខ្លួន...
បរទេស៖ សហរដ្ឋអាមេរិក នៅថ្ងៃអង្គារសប្ដាហ៍នេះ បានបង្ហាញការព្រមានប្រឆាំងនឹង ការថ្លែងដែលមិនអាចទទួលយក បានធ្វើឡើងដោយអ៊ីរ៉ង់ និងរុស្ស៊ី ស្តីពីកិច្ចពិភាក្សានៅទីក្រុងវីយែន ដើម្បីស្តារកិច្ចព្រមព្រៀង នុយក្លេអ៊ែអ៊ីរ៉ង់ឆ្នាំ២០១៥ ដោយនិយាយថា វានៅតែជាការលឿនហួសពេក ដើម្បីនិយាយថា តើទីក្រុងតេអេរ៉ង់វិលត្រឡប់ចូលចរចា ជាមួយនឹងវិធីសាស្ត្រ ដ៏មានអំណោយផលនោះ។ ប្រទេសអ៊ីរ៉ង់និងរុស្ស៊ី បានបង្ហាញទស្សនៈកាលពីថ្ងៃអង្គារស្តីពី កិច្ចពិភាក្សាដែលចាប់ផ្តើម នៅក្នុងសប្ដាហ៍នេះ ដើម្បីស្តារកិច្ចព្រមព្រៀង នុយក្លេអ៊ែឆ្នាំ២០១៥...
គុយវ៉ែត ស៊ីធី៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១ថា ទីភ្នាក់ងារសារព័ត៌មានគុយវ៉ែត ហៅកាត់ (KUNA) បានរាយការណ៍ថា រដ្ឋាភិបាលទើបបង្កើតថ្មី របស់ប្រទេសគុយវ៉ែត នៅថ្ងៃទី២៩ ខែធ្នូនេះ ព្រះអង្គម្ចាស់គុយវ៉ែត Sheikh Mishal Al-Ahmad Al-Jaber Al-Sabah បានស្បថចូលកាន់ តំណែងនៅឯវិមាន...
បរទេស៖ ប្រទេសចិន កំពុងតែធ្វើការអំពាវនាវ ឲ្យសហរដ្ឋអាមេរិក ធ្វើកិច្ចការពារស្ថានីយអវកាសចិនមួយ និងបុគ្គលិកមានគ្នា ៣នាក់របស់ខ្លួន ក្រោយទីក្រុងប៉េកាំង បានធ្វើការតវ៉ាថា ផ្កាយរណបដែលបាញ់ បង្ហោះដោយក្រុមហ៊ុន SpaceX របស់លោក Elon Musk ស្ទើរតែហោះបុកស្ថានីយ។ មន្ត្រីនាំពាក្យក្រសួងការបរទេសចិនមួយរូប កាលពីថ្ងៃអង្គារ បានចោទទីក្រុងវ៉ាស៊ីនតោន ពីបទមិនអើពើនឹងកាតព្វកិច្ច លើសន្ធិសញ្ញារបស់ខ្លួន ក្នុងកិច្ចការពារសុវត្ថិភាព...
ដាកា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១ថា មូលនិធិកុមាររបស់ អង្គការសហប្រជាជាតិ (UNICEF) បានឲ្យដឹងនៅថ្ងៃពុធនេះថា ខ្លួនបានបញ្ជូនវ៉ាក់សាំងកូវីដ-១៩ ជាង១០០លានដូស ដល់ប្រទេសបង់ក្លាដេស ពីក្រុមហ៊ុនផលិតជាច្រើន ដែលត្រូវបានអនុម័តដោយ អង្គការសុខភាពពិភពលោក (WHO) ចាប់តាំងពីខែមិថុនា ឆ្នាំ២០២១ ។ កម្រិតនេះត្រូវបានអនុម័ត បន្ទាប់ពីបង់ក្លាដេស បានទទួលការនាំចេញវ៉ាក់សាំងចំនួន...
ម៉ានីល៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១ថា ទីភ្នាក់ងារគ្រោះមហន្តរាយ របស់រដ្ឋាភិបាលបានឲ្យដឹងថា ចំនួនអ្នកស្លាប់ដោយសារព្យុះទីហ្វុង Rai នៅក្នុងប្រទេសហ្វីលីពីន បានកើនឡើងដល់ ៣៨៩នាក់ហើយ និងចំនួន ៦៤នាក់ទៀតកំពុងបាត់ខ្លួន ។ ក្រុមប្រឹក្សាកាត់បន្ថយ និងគ្រប់គ្រងហានិភ័យ គ្រោះមហន្តរាយជាតិ ហៅកាត់(NDRRMC) បានឲ្យដឹងថា ព្យុះទីហ្វុង ដែលបានបោកបក់...
សេអ៊ូល៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១ថា ប្រទេសកូរ៉េខាងត្បូង បានរាយការណ៍ពី ករណីឆ្លងជំងឺកូវីដ-១៩ចំនួន ៥.៤០៩ករណីបន្ថែមទៀត គិតត្រឹមពាក់កណ្តាលអធ្រាត្រថ្ងៃអង្គារ បើធៀបនឹងរយៈពេល ២៤ម៉ោងមុន ដែលនាំចំនួនអ្នកឆ្លងសរុបកើនដល់ ៦២០.៩៣៨នាក់ ។ ករណីផ្ទុកជំងឺប្រចាំថ្ងៃ បានកើនឡើងពី ៣.៨៦៥នាក់នៅថ្ងៃមុន ដែលកើនឡើងលើសពី ៥.០០០នាក់ នៅក្នុងរយៈពេល៣ថ្ងៃជាប់ៗគ្នា។ ការកើតឡើងវិញនាពេលថ្មីៗនេះ...
KHARTOUM៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១ថា ក្រុមហ៊ុនសហការជាមួយ រដ្ឋាភិបាលបានប្រកាស នៅក្នុងសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃអង្គារថា យ៉ាងហោចណាស់មនុស្ស ៣៨នាក់ ត្រូវបានបាត់បង់ ជីវិត បន្ទាប់ពីអណ្តូងរ៉ែមាសមួយ បានស្រុតបាក់នៅរដ្ឋ West Kordofan ភាគខាងត្បូងប្រទេសស៊ូដង់ ។ សេចក្តីថ្លែងការណ៍បានសរសេរថា “អ្នកគ្រប់គ្រងទូទៅនៃក្រុមហ៊ុន Sudanese...
ភ្នំពេញ៖ មន្ទីរពេទ្យមិត្តភាព កម្ពុជា-ចិនព្រះកុសមៈ បានអនុវត្តឌីជីថលូបនីយកម្ម ក្នុងអំឡុងពេលកូវីដ-១៩ ដើម្បីលើកកម្ពស់សុវត្ថិភាព គ្រូពេទ្យជួរមុខនៅពេលព្យាបាលអ្នកជំងឺ ដោយបានសហការ ជាដៃគូជាមួយក្រុមហ៊ុន មិត្តហ្វូន ដើម្បីដាក់ពង្រាយប្រព័ន្ធ PACs នៅក្នុងមន្ទីរពេទ្យ ។ កិច្ចសហប្រតិបត្តិការនេះ ក៏រួមបញ្ចូលទាំងដំណើរការនៃការអនុវត្ត ការបណ្ដុះបណ្ដាលវេជ្ជបណ្ឌិត និងការគាំទ្របច្ចេកទេស ផងដែរ ។ ក្នុងយុគសម័យជឿនលឿន ផ្នែកបច្ចេកវិទ្យា...
ភ្នំពេញ ៖ អគ្គិសនីកម្ពុជា (EDC ) បានចេញសេចក្តីជូនដំណឹង ស្តីពីការអនុវត្តការងារជួសជុល ផ្លាស់ប្តូរតម្លើង បរិក្ខារនានា និងរុះរើគន្លង ខ្សែ បណ្តាញអគ្គិសនី របស់អគ្គិសនីកម្ពុជា ដើម្បីបង្កលក្ខណៈងាយស្រួល ដល់ការដ្ឋានពង្រីកផ្លូវ រយៈពេល៤ថ្ងៃ នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២១ ដល់ថ្ងៃទី០២ ខែមករា ឆ្នាំ២០២២...