បរទេស៖ ប្រធានាធិបតីសហរដ្ឋអាមេរិក Joe Biden បាននិយាយថា រដ្ឋាភិបាលនឹងធ្វើអ្វីគ្រប់យ៉ាងដែលអាចធ្វើទៅបានដើម្បីជួយតំបន់កណ្តាលនៃប្រទេសដែលត្រូវបានបំផ្លិចបំផ្លាញដោយព្យុះកំបុតត្បូង។ លោក Biden ក៏បានចុះហត្ថលេខាលើសេចក្តីប្រកាសស្តីពីគ្រោះមហន្តរាយរបស់សហព័ន្ធ ដោយបញ្ចេញមូលនិធិសម្រាប់រដ្ឋ Kentucky ដែលជារដ្ឋដែលរងផលប៉ះពាល់ខ្លាំងជាងគេ។ យោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២១ បានឱ្យដឹងដោយផ្អែកតាមការលើកឡើងរបស់លោក Biden ថា ព្យុះកំបុតត្បូងនេះស្ថិតក្នុងចំណោមព្យុះដ៏ធំបំផុតក្នុងប្រវត្តិសាស្ត្រអាមេរិក។ មនុស្សជាង...
បរទេស៖ វិមានក្រឹមឡាំង, ក្រសួងការបរទេសរុស្ស៊ី និងយោធារបស់ប្រទេសនេះ បានអះអាងម្តងហើយម្តងទៀតថា រដ្ឋាភិបាលទីក្រុងមូស្គូ គ្មានចេតនា “ឈ្លានពាន” នរណាម្នាក់ ចំពេលប៉ុន្មានសប្តាហ៍នៃការអះអាងដ៏ខ្លាំងក្លាដោយប្រព័ន្ធផ្សព្វផ្សាយ និងមន្ត្រីរបស់លោកខាងលិចថា រុស្ស៊ីប្រហែលជាកំពុងរៀបចំការឈ្លានពានប្រឆាំងនឹងអ៊ុយក្រែន។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២១ បានឱ្យដឹងថា រដ្ឋមន្ត្រីការបរទេសអង់គ្លេស លោកស្រី Liz Truss...
ភ្នំពេញ ៖ លោក យិត បុណ្ណា រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា គម្រោងសាងសង់ផ្លូវល្បឿនលឿន ភ្នំពេញ-ក្រុងព្រះសីហនុ ប្រវែង១៩០គីឡូម៉ែត្រ សម្រេចបាន ៧០,៩៣% ហើយ គិតត្រឹមខែវិច្ឆិកា ឆ្នាំ២០២១។ ថ្មីៗនេះ លោក យិត បុណ្ណា រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន...
ហាណូយ៖ រដ្ឋាភិបាលវៀតណាម បានអនុម័តការបន្តជើងហោះហើរ ពាណិជ្ជកម្ម ទៀងទាត់រវាងប្រទេសវៀតណាម និងគោលដៅអន្តរជាតិ ដែលមានសុវត្ថិភាពខ្ពស់ពីជំងឺកូវីដ-១០ ចាប់តាំងពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២២។ ទីភ្នាក់ងារសារព័ត៌មាន វៀតណាម បានរាយការណ៍នៅថ្ងៃសៅរ៍នេះថា យោងតាមការជូនដំណឹងចុងក្រោយ របស់ការិយាល័យ រដ្ឋាភិបាលវៀតណាម គោលដៅទេសចរណ៍ ទាំងនោះរួម មាននៅក្នុងប្រទេសចិន ជប៉ុន កូរ៉េខាងត្បូង ថៃ...
បរទេស៖ រដ្ឋមន្ត្រីការបរទេស សហរដ្ឋអាមេរិក លោក Antony Blinken នៅថ្ងៃសុក្រនេះ បានប្រារព្ធធ្វើកិច្ចពិភាក្សាដ៏មានអំណោយផលល្អ ជាមួយសមភាគី មកពីប្រទេសអង់គ្លេស អាល្លឺម៉ង់ និងបារាំង រួមមានទំាងការពិភាក្សាគ្នា អំពីកិច្ចព្រមព្រៀងនុយក្លេអ៊ែអ៊ីរ៉ង់ នេះបើតាមសម្តីមន្ត្រីនាំពាក្យ ក្រសួងការបរទេសមួយរូប នៅថ្ងៃសៅរ៍។ មន្ត្រីនាំពាក្យរូបនោះ បាននិយាយយ៉ាងដូច្នេះថា “លោករដ្ឋមន្ត្រី Antony Blinken...
បរទេស៖ ប្រធានាធិបតីអ៊ីរ៉ង់ លោក Ebrahim Raisi បាននិយាយនៅថ្ងៃសៅរ៍នេះថា ទីក្រុងតេអេរ៉ង់មានភាពហ្មត់ចត់ ក្នុងកិច្ចពិភាក្សានុយក្លេអ៊ែរបស់ខ្លួន ជាមួយនឹងមហាអំណាចពិភពលោក នៅក្នុងទីក្រុងវីយែន នេះបើតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន IRNA។ កិច្ចពិភាក្សាគ្នា ដោយប្រយោល រវាងសហរដ្ឋអាមេរិកនិងអ៊ីរ៉ង់ ដើម្បីស្តារកិច្ចព្រមព្រៀងនុយក្លេអ៊ែ ឆ្នាំ២០១៥ បានបន្តឡើងវិញ នៅក្នុងថ្ងៃព្រហស្បតិ៍ នៅរដ្ឋធានីនៃប្រទេសអូទ្រា ហើយមន្ត្រីការទូតមកពីបារាំង...
(ភ្នំពេញ) ថ្ងៃទី ១២ ខែធ្នូ ឆ្នាំ២០២១៖ ទែនៗ…ឱកាសឈ្នះរង្វាន់ដ៏ធំអស្ចារ្យបានមកដល់ទៀតហើយ…! រីករាយមហាប្រូម៉ូសិនយក្សចុងឆ្នាំក្នុងឱកាសគ្រីស្ទម៉ាស់ពី សាមសុង…! រង្វាន់លើកនេះកាន់តែធំ…កាន់តែអស្ចារ្យ…និងកាន់តែកក្រើក…! ងាយៗបំផុត…អតិថិជនទាំងអស់គ្រាន់តែជាវស្មាតហ្វូន ឬ ថេប្លេត សាមសុង ម៉ូដែលណាក៏ដោយដែលមានប័ណ្ណធានាត្រឹមត្រូវនៅតាមបណ្តាហាងទំនើប ឬដេប៉ូចែកចាយផលិតផល សាមសុង ផ្លូវការ ទូទាំងប្រទេស ចាប់ពីថ្ងៃទី 12 ធ្នូ ដល់ថ្ងៃទី...
ភ្នំពេញ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងតំណាងប្រចាំប្រទេសអាណត្តិថ្មី នៃកម្មវិធីអភិវឌ្ឍន៍សហ ប្រជាជាតិ (UNDP) ប្រចាំកម្ពុជា បានបង្ហាញជំហរ យ៉ាងមុតមាំ ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ និង ភាពជាដៃគូ ដើម្បីបន្តសម្រេចបាននូវសមិទ្ធផល ដូចបានគ្រោងទុក។ ការបង្ហាញជំហរ បែបនេះធ្វើឡើង នៅក្នុងជំនួបពិភាក្សាការងារ រវាងលោក ឈៀង យ៉ាណារ៉ា រដ្ឋមន្ត្រីប្រតិភូអមនាយក រដ្ឋមន្ត្រី...
ភ្នំពេញ៖ លោក Derek Chollet ទីប្រឹក្សាក្រសួង ការបរទេសសហរដ្ឋអាមេរិក បានអះអាងជាថ្មីថា អាស៊ានគឺជាចំណុចស្នូលសម្រាប់ គោលនយោបាយការបរទេស របស់សហរដ្ឋអាមេរិក នៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក និងរំពឹងដល់ការធ្វើការយ៉ាង ជិតស្និទ្ធជាមួយកម្ពុជាក្នុងនាម ជាប្រធានអាស៊ាន ឆ្នាំ២០២២។ ការលេីកឡេីងរបស់លោកទីប្រឹក្សា ក្រសួងការបរទេសអាមេរិក ធ្វេីឡេីងក្នុងឱកាសជួប សវនាការជាមួយលោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសកម្ពុជា កាលពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២១ នៅទីស្តីការក្រសួង ។ ក្នុងឱកាសនោះដែរ ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បានសម្តែងនូវការត្រៀមលក្ខណៈ ជាស្រេចរបស់កម្ពុជា ក្នុងការបំពេញតួនាទីជាប្រធានអាស៊ាន និងបានគូសបញ្ជាក់អំពី អាទិភាពនានារបស់កម្ពុជា នៅក្នុងសរសរស្តម្ភសហគមន៍ ទាំងបីរបស់អាស៊ាន។ លោកឧបនាយករដ្ឋមន្រ្តី បានសង្កត់ធ្ងន់ថា មូលបទ «អាស៊ានរួមគ្នាធ្វើ៖ ដោះស្រាយបញ្ហាប្រឈមទាំងអស់គ្នា» ជាកិច្ចខិតខំប្រឹងប្រែង ដើម្បីលើកកម្ពស់ស្មារតី របស់អាស៊ានជាគ្រួសាររួបរួមគ្នា ជាមួយឆន្ទៈខ្ពស់នៃភាព «ទាំងអស់រួម គ្នា» ក្នុងការថែរក្សាសន្តិភាព និងវិបុលភាពនៅក្នុងតំបន់ និងពិភពលោក។ លោកឧបនាយករដ្ឋមន្ត្រី បានស្វាគមន៍ដល់ការគាំទ្ររបស់សហរដ្ឋអាមេរិកចំពោះតួនាទី របស់កម្ពុជាក្នុងនាមជាប្រធានអាស៊ានឆ្នាំ២០២២ និងឯកសារសមិទ្ធផលនានា ដើម្បីពន្លឿនកិច្ចខិតខំប្រឹងប្រែង កសាងសហគមន៍អាស៊ាន និងលើកកម្ពស់ទំនាក់ទំនងជាមួយដៃគូខាងក្រៅរបស់ អាស៊ាន។ លោកឧបនាយករដ្ឋមន្ត្រី ក៏បានស្វាគមន៍ផងដែរចំពោះការបន្តការប្តេជ្ញាចិត្ត របស់សហរដ្ឋអាមេរិក ក្នុងការថែរក្សាឱ្យបានមជ្ឈភាពអាស៊ាន ក៏ដូចជាសន្តិភាព និងវិបុលភាពក្នុងតំបន់។ លោក Derek Chollet បានអះអាងជាថ្មីថា “អាស៊ានគឺជាចំណុចស្នូលសម្រាប់គោល នយោបាយការបរទេស របស់សហរដ្ឋអាមេរិកនៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក និងរំពឹងដល់ការធ្វើការយ៉ាងជិតស្និទ្ធ ជាមួយកម្ពុជាក្នុងនាម ជាប្រធានអាស៊ានឆ្នាំ២០២២” ។ លោកទីប្រឹក្សា បានជម្រាបថា ប្រធានាធិបតី ចូ បៃដិន ក៏កំពុងរំពឹងដល់ការធ្វើជាម្ចាស់ផ្ទះនៃ កិច្ចប្រជុំកំពូលអាស៊ាន- សហរដ្ឋអាមេរិក នៅទីក្រុងវ៉ាស៊ីនតោន នាពេលឆាប់ៗខាងមុខនេះផងដែរ ដែលក្នុងអំឡុងពេលនោះ ភាគីទាំងពីរ នឹងពិភាក្សាគ្នាអំពីបញ្ហា និងរបៀបវារៈជាច្រើន រួមមាន ទំនាក់ទំនងដៃគូសន្ទនាអាស៊ាន- អាមេរិក ការឆ្លើយតបនឹងជំងឺកូវីដ-១៩ និងការស្ដារសេដ្ឋកិច្ចឡើងវិញ ក្រោយជំងឺរាតត្បាតជាដើម ៕
សាហាវដូចតោ ខ្លាំងដូចដំរី មិនគួរមកចាញ់សុច!https://dap-news.com/national/2021/12/11/205540/ កូវីដ១៩ បំផ្លាញសេដ្ឋកិច្ចកម្ពុជា ជិត៣ពាន់លានដុល្លារ និងឆក់ជីវិតពលរដ្ឋ ជិត៣ពាន់នាក់https://dap-news.com/national/2021/12/11/205558/ អតីតមន្រ្តីបក្សប្រឆាំង ពីររូប ទៀតបានទទួលនីតិសម្បទា នយោបាយឡើងវិញhttps://dap-news.com/national/2021/12/11/205588/ លោក កឹម សុខា បន្តជួបមន្រ្តីការទូតបរទេស ក្រោយប្រេះស្រាំជាមួយ លោក សម រង្ស៊ីhttps://dap-news.com/national/2021/12/11/205602/ កម្ពុជា ត្រៀមខ្លួនរួចជាស្រេច...