បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយ នៅថ្ងៃចន្ទនេះបានឲ្យដឹងថា នាយករដ្ឋមន្ត្រីនៃប្រទេសបារាំង លោកស្រី Elisabeth Borne បានធ្វើដំណើរមកដល់ទីក្រុង Algiers ហើយកាលពីថ្ងៃអាទិត្យម្សិលមិញ ដើម្បីបំពេញទស្សនកិច្ចរយៈពេល ២ថ្ងៃ នៅក្នុងប្រទេសអាល់ហ្សេរី សង្ឃឹមអាចពង្រឹងកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ។ លោកស្រីនាយករដ្ឋមន្ត្រីដែលកំពុង ដឹកនាំគណប្រតិភូជាន់ខ្ពស់ចំនួន ១៦នាក់ នឹងត្រូវជួបពិភាក្សាជាមួយនឹង សមភាគីអាហ្សេរីលោកនាយករដ្ឋមន្ត្រី Ayman Benabderrahmane...
បរទេស៖យោងតាមការចេញផ្សាយរបស់សារព័ត៌មានរបស់អាល្លឺម៉ង់Business Insider (BI) កាលពីចុងសប្តាហ៍កន្លងមកនេះបានចេញផ្សាយថា ឧស្សាហកម្មលើវិស័យការពារជាតិនិងធនធានរបស់រដ្ឋសភាជាតិ របស់ប្រទេសកំពុងជួបបញ្ហាដោយក្នុងនោះស្តុក ដែលអាចប្រើប្រាស់បានប្រសិនបើប្រតិបត្តិការសង្គ្រាម កើតឡើងគឺអាចនឹងអស់ ត្រឹមរយៈពេល២ថ្ងៃប៉ុណ្ណោះ។ BI ដដែលបានបន្តទៀតថា គោលការណ៍ដែលចាំបាច់ត្រូវ មានស្តុកអាវុធយុទ្ធភណ្ឌយ៉ាងហោចណាស់៣០ ថ្ងៃដោយ អង្គការណាតូបានក្លាយទៅ ជាបញ្ហារបស់អាល្លឺម៉ង់ពីព្រោះថា បញ្ហាបច្ចុប្បន្ននេះអាល្លឺម៉ង់គឺមានអស់រយៈ ពេលជាច្រើនឆ្នាំមកហើយជា ពិសេសនៅពេលដែលចាំបាច់ត្រូវ ចូលរួមធ្វើសមយុទ្ធយោធាម្តងៗទាំងដែលមិនមានស្តុកគ្រប់គ្រាន់។ គេសង្កេតមើលឃើញដែរថាឃ្លាំងអាវុធរបស់អាល្លឺម៉ង់ កាន់តែជួបបញ្ហានៅពេលដែលអាល្លឺម៉ង់ជាមួយនឹង...
បរទេស៖កាលពីថ្ងៃអាទិត្យម្សិលមិញនេះតាមរយៈការចេញផ្សាយរបស់ rt.com បានសរសេរថារដ្ឋមន្ត្រីការបរទេសអ៊ុយក្រែនបានចេញមកធ្វើការឆ្លើយតបនិង បដិសេធទៅលើការចោទ ប្រកាន់ដោយប្រទេសបេឡារូសថា រដ្ឋាភិបាលទីក្រុងគៀវបានរៀបចំផែនការវាយប្រហារមកលើដែនអធិបតេយ្យភាពរបស់បេឡារូស។ ប្រេសិតពិសេសប្រចាំទៅនឹងទីក្រុងមីនស៍លោក Igor Kisim ដែលត្រូវបានកោះហៅទៅជួបជាមួយនឹងរដ្ឋមន្ត្រីការបរទេសបេឡារូសទាំងកណ្តាលយប់ដើម្បីធ្វើការ សាកសួរនិងពិភាក្សាគ្នាទៅលើករណីចោទប្រកាន់មួយនេះ។ ជាលទ្ធផលនិងការឆ្លើយតបរដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន បានចេញ សេចក្តីថ្លែងការណ៍មិនទទួលយកការចោទប្រកាន់ហើយលើកឡើងថា វាអាចជាផ្នែកមួយនៃផែនការបង្កហេតុ ដែលធ្វើឡើងប្រទេសរុស្សីប៉ុណ្ណោះ៕ ក្រសួងការបរទេសអ៊ុយក្រែន បានបញ្ជាក់ទៀតដែរថា ជាយូរមកហើយមកទល់ពេលនេះអ៊ុយក្រែន មិនដែលមានផែនការក្នុងការវាយប្រហារ ទៅលើប្រទេសណាមួយឬដែនអធិបតេយ្យ របស់អ្នកណានោះដែរហើយអជ្ញាធរ...
រយៈពេល១ឆ្នាំកន្លងមកដែលគំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកលដែលបានលើកឡើងដោយលោក ស៊ី ជីនភីង ប្រធានរដ្ឋចិនកាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១ ក្នុងសុន្ទរកថាថ្លែងតាមប្រព័ន្ធវីដេអូទៅកាន់មហាសន្និបាតអង្គការសហប្រជាជាតិក្នុងសម័យប្រជុំលើកទី៧៦ បាននិងកំពុងបង្កើនអានុភាពរបស់ខ្លួននៅក្នុងការចូលរួមចំណែកយ៉ាងសកម្មដល់ការដោះស្រាយបញ្ហាប្រឈមជាច្រើនដែលពិភពលោកកំពុងជួបប្រទះ។ គំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកលបាននិងកំពុងចូលរួមយ៉ាងសកម្មដល់ការរំសាយផ្សែងអ័ព្ទនៃជំងឺរាតត្បាតជាសកលCovid-19 បានចូលរួមផ្តល់ពន្លឺកាន់តែធំដល់ការអភិវឌ្ឍរបស់បណ្តាប្រទេសនានា បានក្លាយជាប្រទីបរំដោះប្រជាជនរាប់លាននាក់ក្រោកចេញពីភាពក្រីក្រ បានផ្តល់ជាគតិដល់ការដោះស្រាយវិបត្តិស្បៀងអាហារ ហើយជាពិសេសការសម្រេចបាននូវរបៀបវារៈឆ្នាំ២០៣០របស់អង្គការសហប្រជាជាតិសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព។ ពិភពលោកនៅចាំបានយ៉ាងច្បាស់ពីការប្រកាន់ខ្ជាប់ទាំង៦ចំណុចរបស់ចិនដែលបាននិងកំពុងបង្កើនឫទ្ធានុភាពនៃគំនិតផ្តួចផ្តើមការអភិវឌ្ឍសកល។ ដោយប្រកាន់ខ្ជាប់ការតម្កល់ទុកការអភិវឌ្ឍជាអាទិភាព ប្រទេសចិនបានរៀបចំប្លង់មេសម្រាប់ការអភិវឌ្ឍក្នុងដំណាក់កាលអភិវឌ្ឍន៍ថ្មី បង្កើតទស្សនវិជ្ជានៃការអភិវឌ្ឍថ្មី ពន្លឿនការបង្កើតនូវសក្ដានុពលនៃការអភិវឌ្ឍថ្មីជាមួយនឹងសេដ្ឋកិច្ចរបស់ខ្លួនដោយពង្រឹងការបន្ស៊ីគ្នាទៅវិញទៅមកជាមួយនឹងអន្តរជាតិក្នុងលំនាំនៃការអភិវឌ្ឍថ្មី ដឹកនាំការអភិវឌ្ឍថ្មីនៃសង្គមនិយមទំនើបកម្មជាមួយនឹងទស្សនវិជ្ជាអភិវឌ្ឍន៍ថ្មី លើកកម្ពស់ការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ លើកទឹកចិត្តឲ្យប្រជាជនទាំងអស់មានជីវភាពធូរធារ ដើម្បីកសាងសហគមន៍រួមវាសនាប្រកបដោយលំនាំល្អ...
បរទេស៖ ប្រធានាធិបតីរុស្សីលោក Vladimir Putin កាលពីថ្ងៃអាទិត្យម្សិលមិញនេះ បានធ្វើការលើកឡើងថា ទីភ្នាក់ងារស៊ើបការណ៍សំងាត់ របស់ប្រទេសអ៊ុយក្រែន គឺជាអ្នកដែលស្ថិតនៅពីក្រោយ នៃផែនការវាយប្រហារ ដោយភេវរកម្មទៅលើស្ពាន នៅក្នុងតំបន់ Crimea ។ លោកប្រធានាធិបតី បានធ្វើការអះអាងនេះ ដោយសារមានរបាយការណ៍ស៊ើបអង្កេត ដែលធ្វើឡើងដោយក្រុមការងារសំងាត់ របស់ជាតិហើយបញ្ជាក់ទៀតថា ការវាយប្រហារដែល រៀបចំដោយអ៊ុយក្រែន និងជាមួយនឹងការគាំទ្រ...
បរទេស៖ អ្នកនាំពាក្យវិមានក្រមឡាំង លោក Dmitry Peskov កាលពីថ្ងៃអាទិត្យម្សិលមិញនេះ បានធ្វើការ លើកឡើងថាការងាក ចេញពីវិស័យថាមពល របស់រុស្សីនឹងធ្វើឲ្យអឺរ៉ុបជួប ផលលំបាកជាបន្តបន្ទាប់ ឬរហូតទៅដល់ជាង២០ឆ្នាំ ខាងមុខទៀតជាមិនខាន។ ថ្លែងទៅកាន់បណ្តាញ សារព័ត៌មាន ទូរទស្សន៍ក្នុងស្រុក Rossiya 1 លោក Peskov បានបន្តថា៖ អាមេរិកនៅពេលនេះ...
បរទេស៖ កងទ័ពរបស់ប្រទេសឆេក បានដាក់ពង្រាយទាហានជាង ៣០០នាក់ ទៅកាន់ព្រំដែនជាមួយប្រទេសស្លូវ៉ាគី ក្នុងកិច្ចប្រឹងប្រែងមួយ ដើម្បីដោះស្រាយការហូរចូលនៃជនចំណាកស្រុកខុសច្បាប់។ អាជ្ញាធរបានលើកឡើងពីចំនួនមនុស្ស ដែលបានមកដល់ក្នុងប្រទេសនេះ ភាគច្រើនមកពីប្រទេសស៊ីរី។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០២២ បានឱ្យដឹងថា យោងតាមសេចក្តីថ្លែងការណ៍របស់យោធា ចាប់ផ្តើមពីថ្ងៃអាទិត្យ និងរហូតដល់វិធានការការពារព្រំដែនបណ្តោះអាសន្ននៅតែមាន ពួកគេនឹងជួយដល់ការអនុវត្តច្បាប់នៅក្នុងតំបន់ South Moravian,...
ព្រៃវែង ៖ អាសូណាស់ បុរសពីរនាក់ ដែលត្រូវជាឪពុកនិងកូន បានដាច់ខ្យល់ស្លាប់ យ៉ាងអាណោចអាធ័ម ក្នុងអណ្តូងបូមទឹក ស្រែប្រាំង នៅព្រឹកថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២២ ស្ថិតក្នុងភូមិអង្គាសដី ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែង ។ សមត្ថកិច្ចនគរបាល ស្រុកពារាំង បានឲ្យដឹងថា សពជនរងគ្រោះទាំងពីរនាក់ ជាឪពុកនិងកូន៖...
ភ្នំពេញ ៖ លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម អមដំណើរដោយថ្នាក់ដឹកនាំក្រសួង រួមជាមួយក្រុមមន្រ្តី បច្ចេកទេស នៅព្រឹកថ្ងៃអាទិត្យ ទី ០៩ ខែតុលា ឆ្នាំ ២០២២ បានចុះពិនិត្យលទ្ធភាព ក្នុងការរំដោះទឹកពីស្ទឹងព្រែកត្នោត ដើម្បីបង្ហូរទម្លាក់ចូលទៅក្នុងទន្លេ តាមរយៈប្រឡាយ ៩៤ និង...
ភ្នំពេញ៖ រដ្ឋបាលខេត្តព្រះសីហនុ បានឱ្យដឹងថា នៅថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២២ ភ្ញៀវទេសចរជាតិ និង អន្តរជាតិ ទៅលេងកំសាន្ត ក្នុងក្រុងព្រះសីហនុ នាចុងសប្ដាហ៍ថ្ងៃសៅ និងអាទិត្យ មានចំនួនប្រមាណ ១១ ០០០០នាក់។ រដ្ឋបាលខេត្តអះអាងថា កំណើនភ្ញៀវទេសចរនេះ ក្រោយមានការដាក់ឱ្យដំណើរការ សាកល្បងផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ រយៈពេល០១ខែចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី៣១...