ភ្នំពេញ៖ នារសៀលថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២២ នៅទីស្តីការក្រសួងការពារជាតិ លោក ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានអញ្ជើញចូលជួបសម្តែងការគួរសមជាមួយ លោកWei Feng He រដ្ឋមន្ត្រីក្រសួងការពារជាតិ នៃសាធារណរដ្ឋប្រជាមានិតចិន ក្នុងឱកាសដែល លោករដ្ឋមន្ត្រី កំពុងបំពេញទស្សនកិច្ចផ្លូវការនៅរាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា និងចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានបូកលើកទី៩ នៅក្នុងខេត្តសៀមរាប។ ក្នុងជំនួបនេះ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត សម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះដំណើរបំពេញទស្សនកិច្ចផ្លូវការជាលើកទី២ របស់ លោក Wei Feng He មកកាន់ព្រះរាជាណាចក្រកម្ពុជា ស្របពេលដែលឆ្នាំ២០២២ នេះ គឺជាខួបអនុស្សារីយ៍លើកទី៦៤នៃចំណងការទូតផ្លូវការនៃប្រទេសទាំងពីរ ដែលពិតជាបានឆ្លុះបញ្ចាំងឱ្យឃើញអំពីចំណងមិត្តភាពដ៏ជិតស្និទ្ធ និងទំនាក់ទំនងកិច្ចសហប្រតិបត្តិការល្អរវាងប្រទេស រដ្ឋាភិបាល កងទ័ព និងប្រជាជនទាំងពីរកម្ពុជា-ចិន។ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ក៏បានថ្លែងអំណរគុណចំពោះ កងទ័ពរំដោះប្រជាជនចិន ដែលតែងបានជួយឧបត្ថម្ភគាំទ្រដល់កងយោធពលខេមរភូមិន្ទ និងបានធ្វើការវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការប្រកបដោយផ្លែផ្កា រវាងកងទ័ពជើងគោកនៃប្រទេសទាំងពីរ ដែលស្តែងឡើងតាមរយៈវឌ្ឍនភាពការងារជាច្រើននៅក្រោយដំណើរទស្សនកិច្ចផ្លូវការលើកទី១ របស់លោកឧត្តមសេនីយ៍ នៅសាធារណរដ្ឋប្រជាមានិតចិនកាលពីឆ្នាំ២០១៩ ហើយជាពិសេសទំនាក់ទំនង ក្នុងកម្រិតកងទ័ពជើងគោកនេះ បានឈានឡើងដល់កម្រិតមួយទៀត គឺការចុះហត្ថលេខាលើ MOU កាលពីខែមីនា ឆ្នាំ២០២២ សំដៅពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការឱ្យកាន់តែជិតស្និទ្ធ និងរឹងមាំ។ ក្នុងឱកាសនោះផងដែរ លោកឧត្តមសេនីយ៍ ក៏បានចូលរួមអបអរសាទរចំពោះ ជោគជ័យដ៏ត្រចះត្រចង់ នៃសមាជជាតិលើកទី២០ នៃបក្សកុម្មុយនីស្តចិន ដែលបានប្រព្រឹត្តទៅកាលពីខែតុលា ឆ្នាំ២០២២ កន្លងមកនេះ និងបានសម្តែងនូវការវាយតម្លៃខ្ពស់ចំពោះប្រសិទ្ធភាព និងភាពហ្មត់ចត់នៃការគ្រប់គ្រងបញ្ហាកូវីដ-១៩ នៅក្នុងប្រទេសចិន ដែលជាប្រទេសធំ និងមានប្រជាជនច្រើន។ ជាការឆ្លើយតប លោក Wei Feng He បានសម្តែងនូវក្តីរីករាយចំពោះឱកាសដ៏មានអត្ថន័យ ដែលបានជួបសំណេះសំណាលជាមួយលោក ម៉ាណែត ជាថ្មីម្តងទៀត និងបានកោតសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែង ព្រមទាំងសមិទ្ធផលការងារជាច្រើនដែលលោក ហ៊ុន ម៉ាណែត សម្រេចបាន ក្នុងនាមជាមេបញ្ជាការកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ក្នុងរយៈពេលជាង ០៤ ឆ្នាំកន្លងមក។ ទន្ទឹមនឹងនេះ លោករដ្ឋមន្ត្រី ក៏បានសម្តែងនូវការពេញចិត្តចំពោះលទ្ធផលកិច្ចសហប្រតិបត្តិការ រវាងកងទ័ពជើងគោកទាំងពីរ ដែលសម្រេចបានរហូតមកដល់ពេលនេះ ព្រមជាមួយនឹងការគាំទ្រចំពោះទិសដៅ សហប្រតិបត្តិការនានាសម្រាប់ពេលខាងមុខ ដែលមេបញ្ជាការកងទ័ពជើងគោក នៃប្រទេសទាំងពីរ បានពិភាក្សា និងឯកភាពគ្នាកន្លងមកផងដែរ៕
កម្ពុជា ឡាវ វៀតណាម ប្តេជ្ញាពង្រីកកិច្ចសហប្រតិបត្តិការ ដើម្បីប្រយោជន៍គ្នាទៅវិញទៅមកhttps://dap-news.com/national/2022/11/21/294035/ ប្រមុខការពារជាតិចិន កោតសរសើរសមិទ្ធផល ការងារជាច្រើនដែលលោក ហ៊ុន ម៉ាណែត សម្រេចបានក្នុងនាមជាមេទ័ពជើងគោកhttps://dap-news.com/national/2022/11/21/294069/ ព្រះមហាក្សត្រ៖ ទោះជាយ៉ាងណាក៏ដោយ ត្រូវបន្តការពារសន្តិភាពដែលសម្រេចបាន ឱ្យគង់វង្សស្ថិតស្ថេរយូរអង្វែងhttps://dap-news.com/national/2022/11/21/294080/ កម្ពុជា ផ្តល់អាទិភាព លើការពង្រឹងឯកភាពអាស៊ាន សំដៅបន្ធូរបន្ថយភាពតានតឹង ផ្នែកភូមិសាស្ត្រនយោបាយhttps://dap-news.com/national/2022/11/21/294089/ សម្ដេចតេជោ ៖...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានលើកទឹកចិត្តដល់កីឡាករ កីឡាការិនី ទាំងអស់ ត្រូវគោរពតាមបទបញ្ជា នៃការប្រកួតកីឡាជាប្រចាំ ដើម្បីត្រៀមខ្លួនសម្រាប់ការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម នាឆ្នាំ២០២៣ ខាងមុខ។ នាឱកាសអញ្ជើញបើកព្រឹត្តិការណ៍កីឡាជាតិ លើកទី៣ និងកីឡាជនពិការ លើកទី១ នៅពហុកីឡដ្ឋានជាតិមរតកតេជោ នាយប់ថ្ងៃទី២១...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានថ្លែងថា វិស័យកីឡា ដើរតួនាទីយ៉ាងសំខាន់ ក្នុងការកសាងទំនាក់ទំនង ព្រមទាំងពង្រឹងសាមគ្គីភាព និងមិត្តភាព ហើយក៏ចូលរួមចំណែកដល់ការបង្កើនមូលធនសង្គម និងការសម្រេចបានសុខដុមនីយកម្ម ក្នុងសង្គមជាតិ។ នាឱកាសអញ្ជើញបើកព្រឹត្តិការណ៍កីឡាជាតិ លើកទី៣ និងកីឡាជនពិការលើកទី១ នៅពហុកីឡដ្ឋានជាតិមរតកតេជោ នាយប់ថ្ងៃទី២១ ខែវិច្ឆិកា...
ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានសម្រេចផ្តល់ថវិកាបន្ថែមទៀត ចំនួន ១០លានដុល្លារ សម្រាប់ការប្រមូលទិញស្រូវ នៅប្រទេសកម្ពុជា។ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម នាថ្ងៃទី២១ វិច្ឆិកា បានឱ្យដឹងថា «ដើម្បីជំរុញការប្រមូលទិញស្រូវ និងជួយរក្សាស្ថិរភាពតម្លៃស្រូវជូនប្រជាកសិករ រាជរដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុជាសេនាធិការ បានគិតគូរយ៉ាងយកចិត្តទុកដាក់ខ្ពស់...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានថ្លែងឱ្យដឹងថា វិស័យកីឡា និងវិស័យផ្សេងៗទៀត រួមទាំងសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ មិនអាចរស់នៅដោយគ្មានសន្តិភាពនោះទេ ដូច្នេះត្រូវការពារសន្ដិភាពឱ្យបាន។ នាឱកាសអញ្ជើញបើកព្រឹត្តិការណ៍កីឡាជាតិ លើកទី៣ និងកីឡាជនពិការ លើកទី១ នៅពហុកីឡដ្ឋានជាតិមរតកតេជោ នាយប់ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២...
ភ្នំពេញ៖ លោក Lioyd Austuin រដ្ឋមន្រ្តីក្រសួងការពារជាតិសហរដ្ឋអាមេរិក នៅព្រលប់ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២នេះ បានធ្វើដំណើរមកដល់ខេត្តសៀមរាបហើយ ដើម្បីចូលរួមកិច្ចប្រជុំចង្អៀត រដ្ឋមន្រ្តីក្រសួងការពារជាតិអាស៊ាន កិច្ចប្រជុំរដ្ឋមន្រ្តីការពារជាតិអាស៊ានបូកលើកទី៩ និងកិច្ចប្រជុំពាក់ព័ន្ធទៀត ដែលក្រសួងការពារជាតិកម្ពុជា ធ្វើជាម្ចាស់ផ្ទះ ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២នេះ។ បើតាមប្រភពព័ត៌មាន អន្តរជាតិ ក្រៅពីចូលរួមកិច្ចប្រជុំ...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានថ្លែងថា បើគ្មានអ្វីប្រែប្រួលជំនួបកំពូលរវាង រដ្ឋមន្ដ្រីក្រសួងការពារជាតិ ចិន-អាមេរិក នឹងត្រូវធ្វេីឡេីងបៅខេត្តសៀមរាបដែលអាចចាត់ទុកថាកម្ពុជា ជាទីកន្លែងសម្របសម្រួលរវាងមហាអំណាច នឹងនាំទៅដល់ស្ថេរភាពក្នុងតំបន់ និងពិភពលោក។ នាឱកាសអញ្ជើញបើកព្រឹត្តិការណ៍កីឡាជាតិ លើកទី៣ និងកីឡាជនពិការ លើកទី១ នៅពហុកីឡដ្ឋានជាតិមរតកតេជោ ក្រោម នាយប់ថ្ងៃទី២១...
ភ្នំពេញ: តុលាការកំពូល កាលពីព្រឹកថ្ងៃទី ២១ ខែ វិច្ឆិកា ឆ្នាំ ២០២២នេះ បានធ្វើការ ជំនុំជម្រះលើបណ្ដឹងសារទុក្ខ របស់ ពិរុទ្ធជន ចំនួន៤នាក់ ជាប់ពាក់ព័ន្ធនឹងការជិះម៉ូតូ២ គ្រឿង ដេញ ឆក់កាបូបពី ស្តី្រលក់បន្លែម្នាក់ ខណៈកំពុងតែជិះម៉ូតូម្នាក់ឯង បណ្តាលឲ្យដួលម៉ូតូ ស្លាប់ នៅលើថ្នល់...
ភ្នំពេញ ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា គិតត្រឹមពាក់កណ្តាល ខែវិច្ឆិកា ឆ្នាំ២០២២ គម្រោងសាងសង់ផ្លូវជាតិលេខ៤៨ សម្រេចវឌ្ឍនភាពការងារបាន ១១,៧៦%ហើយ។ នៅថ្ងៃ២១ ខែវិច្ឆិកា ឆ្នាំ២០២២ លោក ហេង រត្នពិសិដ្ឋ អគ្គនាយកដ្ឋានសាធារណការ នៃក្រសួងសាធារណការ និងដឹកជញ្ជូន ទទួលបន្ទុកជានាយកគម្រោងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ បានអញ្ជើញដឹកនាំមន្ត្រីជំនាញក្រសួង...