ភ្នំពេញ ៖ ស្ថានបេសកកម្មអចិន្រ្តៃយ៍កម្ពុជា នៅទីក្រុងហ្សឺណែវ បានបដិសេធចោលទាំងស្រុងនូវការលើកឡើងដោយគ្មានទំនួលខុសត្រូវនិងបង្កការភ័ន្តច្រឡំ ផ្អែកលើព័ត៌មានជ្រើសរើសតែមួយជ្រុង និងពុំបានផ្ទៀងផ្ទាត់ត្រឹមត្រូវ របស់អ្នក រាយការណ៍ពិសេសចំនួនបួនរូប ពាក់ព័ន្ធការអនុវត្តច្បាប់ ទៅលើសកម្មភាពកូដកម្មខុសច្បាប់ដែលបានអូសបន្លាយជាច្រើនសប្ដាហ៍ នៅកម្ពុជា។ យោងតាមសេចក្ដីថ្លែងការណ៍ព័ត៌មានរបស់ ស្ថានបេសកកម្មអចិន្រ្តៃយ៍កម្ពុជា នាថ្ងៃទី៦ ខែមករា ឆ្នាំ២០២២ បានរំលេចនូវតថភាពមួយចំនួនដូចខាងក្រោម៖ ទី១-អ្នករាយការណ៍ពិសេស បាននិយាយយោងអំពីសិទ្ធិធ្វើកូដកម្ម ក៏ប៉ុន្តែពុំបានលើកឡើងទាល់ តែសោះអំពីលក្ខខណ្ឌតម្រូវចាំបាច់នានាដែលត្រូវបំពេញ...
បរទេស៖សម្ពន្ធមិត្តយោធាដឹកនាំដោយរុស្ស៊ីមួយ បាននិយាយកាលពីយប់ថ្ងៃពុធថា ខ្លួននឹងបញ្ជូនកងកម្លាំងរក្សាសន្តិភាព ទៅកាន់ប្រទេសកាហ្សាក់ស្ថាន ជាទីប្រកាសភាពអាសន្នសម្រាប់រដ្ឋធានី Nur-Sultan និងទីក្រុងដ៏ធំបំផុតរបស់ប្រទេស គឺទីក្រុង Almaty ក្រោយការតវ៉ាជុំវិញរឿងតម្លៃថាមពល ប្រែក្លាយជាមានហិង្សា។ លោក Nikol Pashinyan ជានាយករដ្ឋមន្ត្រីអាមេនី និងជាប្រធានអង្គការសន្ធិសញ្ញាសន្តិសុខរួម បានប្រកាសការបញ្ជូនកងកម្លាំងសន្តិភាពនោះ លើបណ្ដាញសង្គមហ្វែសប៊ុក ដោយមានប្រសាសន៍ថា កងកម្លាំងសន្តិភាព នឹងធ្វើអន្តរាគមក្នុងប្រទេសកាហ្សាក់ស្ថាន សម្រាប់រយៈពេលមានកំណត់...
បរទេស៖ក្រសួងរតនាគារអាមេរិក នៅថ្ងៃពុធសប្ដាហ៍នេះ បានប្រកាសដាក់ទណ្ឌកម្មលើមេដឹកនាំស៊ែបបូស្នៀ លោក Milorad Dodik និងស្ថានីយទូរទស្សន៍មួយ ដែលមានជាប់ពាក់ព័ន្ធជាមួយលោក សម្រាប់ការមានបំណងផ្តាច់ខ្លួន ដែលអាចបង្កអស្ថិរភាពដល់ប្រទេស។ លោក Milorad Dodik ដែលបានជាប់ឆ្នោតក្នុងខែតុលា ឆ្នាំ២០១៨ ក្នុងនាមជាសមាជិកជនជាតិស៊ែប៊ីមួយរូប ក្នុងការឈរឈ្មោះជាប្រធានាធិបតីរបស់ប្រទេសបូស្នៀនោះ ជាយូរមកហើយ បានធ្វើការគម្រាមចាកចេញពីរដ្ឋធម្មនុញ្ញលំដាប់រដ្ឋ ហើយនាពេលថ្មីៗនេះ លោកបានហៅប្រទេសបូស្នៀថា ជាការពិសោធន៍មួយរបស់សហគមន៍អន្តរជាតិ...
បាងកក៖ ក្រសួងសុខាភិបាលសាធារណៈរបស់ប្រទេសថៃនៅថ្ងៃព្រហស្បតិ៍នេះ បានបង្កើនកម្រិតប្រកាសអាសន្នជំងឺកូវីដ-១៩ ពីកម្រិត ៣ ទៅកម្រិត ៤ ដើម្បីឆ្លើយតបនឹងការរីករាលដាលយ៉ាងឆាប់រហ័សនៃឆ្លងអូមីក្រុង នៅក្នុងប្រទេស។ លោក Kiattiphum Wongrajit លេខាធិការអចិន្ត្រៃយ៍នៃក្រសួងសុខាភិបាលបានប្រាប់សន្និសីទសារព័ត៌មាននៅភូកេតឲ្យដឹងថា ការព្រមានកម្រិតទី៤ សំដៅលើការបិទតំបន់ ដែលងាយនឹងឆ្លងមេរោគ ការកាត់បន្ថយការធ្វើដំណើរ និងការជួបជុំគ្នារវាងខេត្ត។ នៅក្នុងប្រទេសថៃ មានកម្រិតព្រមានចំនួន៥ ដែលកម្រិតទី៥ សំដៅលើបម្រាមគោចរ...
បរទេស៖ ប៉ូលិសបានជួយសង្គ្រោះស្ត្រីវៀតណាម៧នាក់ដែលត្រូវគេរត់ពន្ធមកប្រទេសកម្ពុជា ដើម្បីធ្វើពេស្យាចារ ហើយប៉ូលីសក៏បានចាប់ខ្លួនជនសង្ស័យជួញដូរមនុស្ស៣នាក់ផងដែរ។ យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី៦ ខែមករា ឆ្នាំ២០២២ បានឱ្យដឹងថា ប៉ូលីសខេត្ត Dong Nai បានឃាត់ខ្លួន ឈ្មោះ Nguyen Tien Dung អាយុ២៥ ឆ្នាំ, Loc...
ភ្នំពេញ: ចៅក្រមស៊ើបសួរ សាលាដំបូងរាជធានីភ្នំពេញ កាលរសៀល ពីថ្ងៃទី ៦ ខែ មករា ឆ្នាំ ២០២២ បានសម្រេចឃុំខ្លួននារី ត្រូវចោទម្នាក់ នៅក្នុងពន្ធនាគារ ជាបណ្តោះអាសន្ន ជាប់ពាក់ព័ន្ធនឹងការជួញដូរគ្រឿងញៀន ប្រព្រឹត្តនៅចំណុចផ្លូវមុន្នីរ៉េត ភូមិដំណាក់ធំ១ សង្កាត់ ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។...
ភ្នំពេញ ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានបំភ្លឺលើការបំពេញ និងប្រើប្រាស់កំណត់ហេតុ នៃការរាប់សន្លឹកឆ្នោត (ទ.១១០២) របស់គណៈកម្មការការិយាល័យបោះឆ្នោត។ យោងតាមសេចក្ដីបំភ្លឺរបស់ គ.ជ.ប នាថ្ងៃទី៦ ខែមករា ឆ្នាំ២០២២ បានឲ្យដឹងថា កន្លងមកថ្មីៗនេះ មានការបារម្ភរបស់ភាគីពាក់ព័ន្ធនឹងការបោះឆ្នោត អំពីការមិនអាចធានាបាននូវការបោះឆ្នោតមួយ ដែលប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ ស្របតាមគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យ...
ភ្នំពេញ៖ តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃរសៀលថ្ងៃ ទី ៦ ខែ មករា ឆ្នាំ ២០២២ បានបើកការសាកសួរ លើស្រ្តីវ័យចំណាស់ម្នាក់ ដែលម្ចាស់ជារោងចក្រ “ហុង អន្តរជាតិ “ជាប់ពាក់ព័ន្ធនឹងបទ” ផលិតបារី JET និង ៥៥៥ ក្លែងក្លាយ ” ប្រព្រឹត្តនៅផ្លូវអង្គតាមិញ...
ភ្នំពេញ៖ លោក ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស. និងជាប្រធានក្រុមការងារ បច្ចេកទេស នៃគម្រោងSPIN តំណាងដ៏ខ្ពង់ខ្ពស់ លោក អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក ប.ស.ស. បានថ្លែងថា គម្រោង SPIN របស់អង្គការហ្រ្គេត (GRET) បានចូលរួមយ៉ាងសំខាន់...
ការស្នើ សុំរៀបចំ និងការត្រៀមរៀបចំការ ប្រកួតកីឡាអូឡាំពិក រដូវរងាក្រុងប៉េកាំង មិនអាចឃ្លាត ចេញពីការគ្រោងផែន និងណែនាំរបស់លោក XiJinping ប្រធានរដ្ឋចិន នោះទេ លោកតែងតែ ចង្អុលបង្ហាញទិសដៅ និងដឹកនាំផ្លូវសម្រាប់ការងារត្រៀម រៀបចំការប្រកួតកីឡាអូឡាំពិក រដូវរងាក្រុងប៉េកាំង ។ ថ្ងៃទី២០ ខែ សីហា ឆ្នាំ២០១៥ លោកXiJinping...