ព័ត៌មានអន្តរជាតិ

ប្រទេសថៃ បង្កើនកម្រិតប្រកាស អាសន្នជំងឺកូវីដ-១៩ ចំពេលមានការកើនឡើង មេរោគអូមីក្រុង

បាងកក៖ ក្រសួង​សុខាភិបាល​សាធារណៈ​របស់​ប្រទេស​ថៃ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ បាន​បង្កើន​កម្រិត​ប្រកាស​អាសន្ន​ជំងឺ​កូវីដ-១៩ ពីកម្រិត ៣ ទៅកម្រិត ៤ ដើម្បី​ឆ្លើយតប​នឹង​ការ​រីក​រាល​ដាល​យ៉ាង​ឆាប់​រហ័ស​នៃ​ឆ្លងអូមីក្រុង នៅក្នុង​ប្រទេស។

លោក Kiattiphum Wongrajit លេខាធិការអចិន្ត្រៃយ៍នៃក្រសួងសុខាភិបាលបានប្រាប់សន្និសីទសារព័ត៌មាននៅភូកេតឲ្យដឹងថា ការព្រមានកម្រិតទី៤ សំដៅលើការបិទតំបន់ ដែលងាយនឹងឆ្លងមេរោគ ការកាត់បន្ថយការធ្វើដំណើរ និងការជួបជុំគ្នារវាងខេត្ត។

នៅក្នុងប្រទេសថៃ មានកម្រិតព្រមានចំនួន៥ ដែលកម្រិតទី៥ សំដៅលើបម្រាមគោចរ ការចល័តដ៏តឹងរ៉ឹង និងការគ្រប់គ្រងការប្រមូលផ្តុំសាធារណៈ និងគម្រោងដាក់ឱ្យនៅដាច់ពីគេ សម្រាប់អ្នកដំណើរទាំងអស់។

ផ្ទាំងពាណិជ្ជកម្ម

ប្រទេសនេះបានបញ្ជាក់ពីករណីជំងឺកូវីដ-១៩ ថ្មីចំនួន ៥៧៧៥ករណី ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ ដែលជាការកើនឡើងយ៉ាងខ្លាំងបើធៀបនឹងថ្ងៃមុន នេះបើយោងតាមអាជ្ញាធរសុខាភិបាល។ ចំនួនករណីធ្ងន់ធ្ងរ និងការស្លាប់បន្តថយចុះជារួម ប៉ុន្តែករណីដែលបានបញ្ជាក់ថ្មី កំពុងកើនឡើងយ៉ាងឆាប់រហ័ស។

លោក Kiattiphum បានកត់សម្គាល់ថា ទោះបីជាការឆ្លងមេរោគអូមីក្រុង ភាគច្រើនមានលក្ខណៈស្រាលក៏ដោយ សាធារណជនចាំបាច់ត្រូវមានការប្រុងប្រយ័ត្នបន្ថែម ដើម្បីការពារការកើនឡើងនៃករណី ដែលអាចដាក់សម្ពាធយ៉ាងខ្លាំងលើប្រព័ន្ធថែទាំសុខភាពរបស់ប្រទេស។

លោក​បាន​ជំរុញ​ដល់​សាធារណជន​ឱ្យ​ទៅ​ចាក់​វ៉ាក់សាំង​ឱ្យ​បាន​ឆាប់​តាម ដែល​អាច​ធ្វើ​ទៅ​បាន និង​ធ្វើ​តេស្ត​អង់​ទី​ហ្សែ​ន​ឱ្យ​បាន​លឿន​ជា​ប្រចាំ ដើម្បី​រក​ឃើញ​ការ​ឆ្លង និង​ទទួល​បាន​ការ​ព្យាបាល​ទាន់​ពេល៕ដោយ ឈូក បូរ៉ា

To Top